ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
រដ្ឋបាលខេត្តកំពត បើកសិក្ខាសា​លាផ្សព្វផ្សាយ ផែនការអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកំពត
Wed,09 September 2020 (Time 02:54 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 46នាក់)


ខេត្តកំពត៖ក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ខេត្តកំពត នៅសាលា​ខេត្តកំពត នា​ព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ​ អភិបា​លនៃគណៈភិបា​លខេត្តកំពត បានមានប្រសាសន៍ថា ក្រោមការដឹក​នាំប្រ​កប​ដោយគត្តិបណ្ឌិត របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បាននាំម​កនូវសុខសន្តិភាព មានកា​រអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ​វិ​ស័យ​ទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបា​លចាត់ទុកជាប៉ូល​សេដ្ឋកិច្ច​មួយដ៏សំខាន់ រួមចំណែ​កយ៉ាង​សកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូ​លលើកកម្ពស់ជី​វភាពរស់​នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា ផែន​ការអភិវឌ្ឍន៍ទេសចរណ៍រយៈ​ពេល៥ឆ្នាំ២០១៩-២០២៣នេះ បានបង្ហាញ​នូវ​ចក្ខុវិស័យច្បាស់លាស់ សម្រាប់​អនាគតនៃការអភិវឌ្ឍន៍វិស័យ​ទេសចរណ៍ខេត្តកំពត ដោយផ្តោត​ជា​សំខាន់ទៅលើទិ​សដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផ​លិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួល​ការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវ​ឌ្ឍន៍​សម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍន៍ធនធា​នមនុ​ស្ស ការគ្រប់គ្រងផ​លប៉ះពាល់ជាអវិជ្ជ​មាននៃវិស័យទេសចរណ៍។ផែនការអភិវឌ្ឍន៍នេះ ក៏​ចង្អុល​បង្ហាញ​ពីការសិក្សាបញ្ហាប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍ភាព និងការដាក់​ចេញនូវ​យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។
ជាមួយនេះអង្គសិក្ខា​សាលាបានដាក់ចេ​ញនូវផែនការ ​កំណើ​នភ្ញៀវទេសចរចំនួន២,៥០០,០០០នាក់ ក្នុងនោះភ្ញៀវ​ទេសចរអន្តរជាតិចំនួន៣០០,០០០នាក់នៅឆ្នាំ២០២៣។ដើម្បីឲ្យសម្រេ​ចបាននូវកំ​ណើន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិដូច​បានកណត់ខាងលើ ឯកឧត្តម ជាវ តាយ អភិបាល​នៃគ​ណៈ​ភិបាលខេត្តកំពត បានដាក់ចេ​ញនូវ អនុសាសន៍ចំនួន១២ចំណុច ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភា​ពជុំវិញខេត្ត យកចិត្តទុកដាក់​ចូលរួមអនុវត្ត​នូវសកម្មភាពនានា ដែលជាសមត្ថកិច្ច​របស់ខ្លួន ហើយមានចែង​នៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូល​បន្ស៊ីគ្នាទៅនឹ​ងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់​គ្រងអ​នាម័យ​អោយបានល្អរប្រសើ៕

សូមជំរាបផងដែរថា ក្នុង​​សិក្ខាសាលានេះមានការអញ្ញើញចូ​លរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាល ក្រុង ស្រុក ចៅសង្កាត់នៃ​ក្រុងកំពត និងលោ​កមេឃុំដែលមានរមណីយដ្ឋាន និងសហគមន៍ នគរបាលទេសចរណ៍ សហគមន៍​ទេ​សចរណ៍ អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ សរុបចំនួន១៨២នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5580 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
117744 នាក់
ខែនេះ :
548266 នាក់
3 ខែនេះ :
1412080 នាក់
សរុប :
13226051 នាក់