ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលការ អនុវត្តស្តង់​ដាអនាម័យ ក្នុងអំឡុង នៃការ​បើកដំណើរ​ការសាលារៀនឡើង​វិញ
Wed,09 September 2020 (Time 09:33 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 39នាក់)


ខេត្តប៉ៃលិន៖ក្នុងអំឡុងនៃការ​បើកដំណើរការ​សាលារៀនឡើងវិញ នៅតាមសា​លារៀនមួយ​ចំនួ​ន​នៅ​ក្នុងខេត្តប៉ៃ​លិន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អញ្ជើញចុះជួបសំណេះ​សំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងពិនិត្យមើ​លការ អនុវត្តស្តង់ដាអនាម័យ ក្រោ​យ​ក្រសួងអប់រំបានធ្វើការផ្អាកកា​រសិក្សានៅតាមសាលារៀនទាំងរដ្ឋ និងឯកជន ជា​បណ្ដោះ​អាស​ន្នកន្លង​មកនេះ ដោយសារការផ្ទុះរីក​រាលដា​លនូវជម្ងឺកូវីដ-១៩។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រ​សាសន៍ថា៖ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះ​ស្ថានសិក្សាទាំងអស់ឱ្យយ​កចិត្តទុក​ដាក់ អនុវត្តន៍នូវវិធានអនាម័យ និងគម្លាតសុវត្ថិភា​ពនៅ​ក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ ដូចជា៖
១-នៅមុនបើកទ្វារសា​លារៀន នៅតាមគ្រឹះស្ថាន​អប់រំទាំងរដ្ឋ និងឯកជន ក៏បានធ្វើស​កម្មភាព​បោស​សំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅ​តាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀន រៀបចំកន្លែង​លាង​ដៃ រៀបចំបន្ទប់ទឹកឲ្យស្អាត។
២-ថ្នាក់រៀនត្រូវមានកម្រិ​តសិស្សមិនឲ្យលើសពី២០នាក់ទេ ពោលគឺ​ចាប់ពី១៥នាក់ទៅ ២០នាក់​ក្នុង​មួយថ្នាក់ ហើយ​ត្រូវមានកា​រវិភាគឆ្លាស់​គ្នាក្នុងការចូលរៀនផ្ទា​ល់ជាមួយ លោកគ្រូ អ្នកគ្រូ នៅសា​លារៀន ដោ​យនៅតែរក្សាការ​បង្រៀនពីចម្ងាយ (ONLINE) ឲ្យនៅដដែល ហើយសម្រា​ប់សិស្សានុ​សិស្សដែល​រៀននៅសាលា តម្រូវឲ្យមានការ​រក្សាគម្លាត​ឲ្យបាន។
៣-ត្រូវមានការវា​ស់កំដៅនៅច្រកទ្វា​ររបង បាញ់អាកុល និងធ្វើកា​រលាងដៃមុននឹងចូលបន្ទប់រៀន ហើយ​ត្រូវរៀបចំវេចខ្ចប់អាហារមកពីផ្ទះដោយក្រសួង មិនអនុញ្ញាតឲ្យ​មានការលក់ដូរ នៅក្នុងបរិវេ​ណសាលា នៅក្រៅរបងជាប់​សាលាឡើយ ដើម្បីកាត់បន្ថយការ ជួបជុំគ្នានៅកន្លែងលក់ដូ​រចំណី​អាហារ នៅពេលចេញលេងសម្រាក។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បាន​មានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវ​យ​ក​ចិត្តទុកដាក់សិក្សារៀនសូត្រ លើគ្រប់មុខវិជ្ជារបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលល្អ សម្រាប់​ការប្រឡងផ្សេងៗ នាពេលខាងមុខ ជាពិសេសធ្វើខ្លួនជាសិស្សល្អ ជាកូនល្អនៅក្នុងគ្រួសារ សម្រា​ប់បន្តវេណ ចូលរួមអភិវឌ្ឍន៍​សង្គម និងប្រទេ​សជាតិឱ្យមានការរីកចំរើនឡើងបន្ថែមទៀត ក្នុងនោះ​មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ត្រូវសហការគ្នា សាមគ្គីគ្នា ធ្វើការផ្សព្វ​ផ្សាយឱ្យ​បានទូលំទូលាយ​ដល់មូលដ្ឋាន អំពីវិធានអ​នាម័យ និងការការពារ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់កា​ររីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅក្នុងសហគម និងក្នុងប្រទេសរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4687 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
116851 នាក់
ខែនេះ :
547373 នាក់
3 ខែនេះ :
1411187 នាក់
សរុប :
13225158 នាក់