ឆេះភោជ្ជនីដ្ឋានកុងទីន័រណៃ នៅក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលទាំងព្រឹក សំណាងល្អកម្លាំងនគរបាលជួយអន្តរាគមន៍ទាន់ មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង
ខេត្តបន្ទាយមានជ័យ:ភោជ្ជនីដ្ឋានកុងទីន័រណៃមួយកន្លែង ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង
ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះ នៅវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលសំណាងល្អមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត កងរាជអាវុធហត្ថក្រុងនិងសឹករងក្រុងមិនបណ្ដាលឲ្យរីករាលដាលដល់ផ្ទះអ្នកជិតខាង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការចូលរួមសហការគ្នាជាមួយកងរាជអាវុធហត្ថក្រុង រួមនិងកម្លាំងសឹករងក្រុង បាននាំយកនូវបំពង់ពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គីភ័យ ចុះទៅបាញ់ពន្លត់ទាន់ពេលវេលាមិនបណ្ដាលឱ្យឆាបឆេះដល់ផ្ទះអ្នកជិតខាងឡើយ។
បើតាមឈ្មោះហេង ស្រេង ភេទប្រុស ឣាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបជាមេការនៅក្នុងភោជ្ជនីដ្ឋានកុងទីន័រណៃខាងលើបានឲ្យដឹងថា អគ្គីភ័យឆាបឆេះនេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយភោជនីយដ្ឋាននេះបានបិទលែងដំណើរការជាយូរខែមកហើយ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្នុងករណីអគ្គីភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹក ០៤ស៊ីតែនមាន:
១.រថយន្តពន្លត់អគ្គីភ័យ អធិការ ក្រុង ប៉ោយប៉ែត ១គ្រឿងប្រើទឹក ០១ស៊ីតែន។
២.រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ១គ្រឿង ប្រើទឹក ០១ស៊ីតែន។
៣.រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូស្តាវីហ្គាស់ ១គ្រឿង ប្រើទឹក ០១ស៊ីតែន។
៤.រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូអានកូ ១គ្រឿង ប្រើទឹក ០១ស៊ីតែន។
លោកអធិការបញ្ជាក់ទៀតថា ក្នុងករណីអគ្គីភ័យនេះកម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលា មិនបណ្ដាលឱ្យឆាប់ឆេះរាលដាលដល់ផ្ទះអ្នកដទៃ និងរងការខូចខាតទ្រព្យសម្បត្តិធន់ធ្ងរនោះឡើយ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនរួមមាន:ម៉ាស៊ីនត្រជាក់ ១គ្រឿង ,អាំភ្លី ១ឈុត,សាឡុង១ឈុតនិងកង្ហា ២គ្រឿងតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរលោកអធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ មុនចាក់ចាកចេញពីផ្ទះត្រូវពិនិត្យមើលនូវគុកភ្លើង ,ចង្ក្រានហ្គាស និងភ្លើងទៀនធូបជាដើមផងដែរ៕