ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលករខ្មែរម្នាក់​ឆ្លងដែនពីប្រទេសថៃ គេចវេសកា​រធ្វើចត្តាឡីស័ក ចូលចំការមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ
Mon,15 February 2021 (Time 06:30 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 28នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរម្នាក់ លួច​ឆ្លងដែន​ចេញពីប្រទេសថៃ​ ចូលមកកម្ពុជា​ខុស​ច្បាប់​តាមច្រករបៀងដើមកកោះ គេចវេសពីកា​រធ្វើចត្តាឡី​ស័ក ចូលចំកា​រមីន​ផ្ទុះ បណ្តាល​ឲ្យរង​របួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ កាលពីវេលាម៉ោ​ង៨​និង១៥​នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ពលករខ្មែរដែលលួចឆ្លងដែនចូលមកកម្ពុជាគេចវេសក្នុងការធ្វើចត្តាឡេស័ក តាមច្រករបៀង​ដើមក​កោះជាន់​មី​នសល់ពី​សម័យសង្គ្រាមផ្ទុះ​បណ្តាល​ឲ្យរងរបួសធ្ងន់នោះ​មាន​ឈ្មោះ យឿនរ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរ​ដ្ឋរស់នៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

បើតាម​សមត្ថកិច្ចបាន​ឲ្យដឹងថា ក្រោយពីកើតហេតុភ្លាម កម្លាំងការពារព្រំដែន​គោក៩១១បានចូល
ទៅ​ជួយ​សង្គ្រោះ ដើម្បីដឹក​បញ្ជូនទៅ​សង្គ្រោះនៅមន្ទី​ពេទ្យដី​ថ្មីក្រុងប៉ោប៉ែត ដោយសារជ​នរងគ្រោះ​មាន​អា​ការៈធ្ងន់ធ្ងរក៏បញ្ជូនបន្ត​ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុក​មង្គ​លបូរី។

ជំវិញបញ្ហាខា​ងលើនេះ​បើតា​មលោក គាត ហ៊ុល អភិបាល​នៃគណៈអភិបាល​ក្រុងប៉ោយប៉ែត​បាន​ប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់នេះ​ គឺបណ្តាលម​កពីជនរងគ្រោះ​គេចវេស​ក្នុងការធ្វើចត្តាឡីស័ករ​យះ១៤ថ្ងៃ និងគេចពីកម្លាំង​សមត្ថកិច្ចឈរ​ជើងទប់ស្កាត់ការឆ្ល​ងដែន​ខុស​ច្បាប់ ទើបបណ្តាលអោយរងគ្រោះដូច្នេះ។

ជាមួយគ្នានោះដែរលោកអភិបាលក្រុង​អំពាវសុំ​ឲ្យប​ងប្អូន​ប្រជាពលរដ្ឋ កុំបន្តគេ​ចវេស​ ហើយចូ​ល​ខ្លួន​មកធ្វើចត្តាឡីស័កទាំងអស់គ្នា ដើម្បីប្រទេសជាតិ សហគមន៍​ និងគ្រួសារ​យើងមិន​មានការរីក​រាលដាលជ​ម្ងឺកូវិដ១៩។

គួររម្លឹកដែរថា នៅតំបន់ដែលពលកររង​គ្រោះ​ដោយសារគ្រាប់ម៉ីនសល់ពីសង្គ្រាមខា​ងលើនោះ​មានច្រើន​ករណីមកហើយ ដោយសារតែពួកគា​ត់ដើរខុសគន្លងទើ​បចូលចំការម៉ីនបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅ​ដ្ឋាន​ប្រ​ជាព​លរដ្ឋ១ខ្នង ត្រូវ​បានអគ្គិភ័យ​លេ​បត្រ​បាក់​អស់ទាំ​ងស្រុង ​នៅស្រុក​រុក្ខគិរី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​កិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង សម្រេចបណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2098 នាក់
ម្សិលមិញ :
7912 នាក់
សប្តាហ៍នេះ :
93438 នាក់
ខែនេះ :
497755 នាក់
3 ខែនេះ :
1840281 នាក់
សរុប :
16090332 នាក់