ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ខឹងសុំស្នេហាតា​មសម្រួលមិនបាន ទើបបង្ក​ហឹង្សាទៅលើពីនាក់​បងប្អូនបង្កើត បណ្តាល​​​​​​​​​ឲ្យរងរបួស ត្រូវសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន
Thu,18 February 2021 (Time 07:38 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 21នាក់)


ខេត្តរតនគិរី៖យុវជនម្នាក់បា​នចង​ចិត្តប្រតិព័ទ្ធលើ​យុវតីម្នាក់យ៉ាងខ្លាំង ហើយព្យា​យាមតាមសុំ​ស្នេហ៍​ពីនាង​ម្នាក់ ប៉ុន្ដែត្រូវនា​ងបដិសេធ ទើបធ្វើឲ្យគេផ្ទុះនូវកំហឹងឡើង បង្កអំពើហិង្សា​ទៅលើក្មេង​ស្រីរ​ងគ្រោះ​២នាក់បងប្អូនបង្កើត ហើយត្រូវស​មត្ថកិច្ចចុះទៅ​ឃាត់ខ្លួន កាលពី​វេលាម៉ោង២រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី១៧ ខែកុម្ភ​: ឆ្នាំ២០២១ នៅក្នុងចម្ការស្វា​យចន្ទីមួយកន្លែង ស្ថិតក្នុងភូមិធួយអំពិល ឃុំចា​អ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

មន្រ្ដីនគ​របា​លស្រុកអូរជុំ បានឲ្យដឹង​ថា យុវជនបង្កមានឈ្មោះ ហេវ ត្រង់ត្រៀវ អាយុ២០ឆ្នាំ ជនជាតិ​គ្រឹង មុខរបរមិន​ពិតប្រាកដ រស់នៅភូមិ-ឃុំ​កើតហេតុខាងលើ។ រីឯជនរ​ងគ្រោះ​ទាំង២នាក់បងប្អូន​ស្រីនោះមានឈ្មោះ ក ជ អាយុ១៤ឆ្នាំ ជនជាតិគ្រឹង (រងរបួសក្បាល) មុខរប​រជាសិស្ស និងឈ្មោះ ក ដ អាយុ១១ឆ្នាំ ជនជា​តិគ្រឹង (រងរបួសក្បាល)មុខរប​រជាសិស្ស ហើយពួកនាង​ទាំង២នាក់រស់​នៅខេត្តរត​នគិរី។

មន្រ្ដីនគរបាលដដែល បានរៀបរាប់តាមដំណើររឿងថា មុនពេលកើតមានអំពើហិង្សានោះ គឺកាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនសង័្សយបា​នសុំស្នេហាពីជនរងគ្រោះ។ប៉ុន្តែពួ​កនាងមិន​ព្រមស្រ​លាញ់ ទើប​ធ្វើឲ្យជនបង្កខឹង​សម្បាយ៉ាងខ្លាំង រហូតឈានដ​ល់ការប្រើអំ​ពើហិង្សា​ទៅលើ​ជនរង​គ្រោះទាំង២​នាក់បងប្អូនបង្កើត។ក្រោយពេ​លកើតហេតុ អាណាព្យាបាលបា​នបញ្ជូនក្មេង​ស្រីទាំង​២នាក់ទៅកាន់មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ដើម្បីព្យាបាលរបួស។

ដោយឡែក​សមត្ថកិច្ចវិញ ក្រោយពេ​លមានពាក្យបណ្ដឹង​ពីជនរងគ្រោះក៏បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួន​ជនបង្ក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីចាត់កា​រតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅ​ដ្ឋាន​ប្រ​ជាព​លរដ្ឋ១ខ្នង ត្រូវ​បានអគ្គិភ័យ​លេ​បត្រ​បាក់​អស់ទាំ​ងស្រុង ​នៅស្រុក​រុក្ខគិរី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​កិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង សម្រេចបណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2423 នាក់
ម្សិលមិញ :
7912 នាក់
សប្តាហ៍នេះ :
93763 នាក់
ខែនេះ :
498080 នាក់
3 ខែនេះ :
1840606 នាក់
សរុប :
16090657 នាក់