ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៧៥០ គ្រួសារ នៅក្រុងប៉ោយប៉ែត ទទួលបានអំណោយពីព្រះចៅអធិការវត្ត ខ្មែរពុទ្ធភូមិ ជាយដែនសីមារាម

ខេត្តបន្ទាយមានជ័យ:ដោយទឹកចិត្តអាណិតស្រឡាញ់ ជាប្រពៃណីខ្មែរជួយខ្មែរក្នុងគ្រាលំបាកនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបរិវេណវត្ត ខ្មែរពុទ្ធភូមិ ជាយដែនសីមារាម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះអង្គគ្រូមុនីសីលសោភ័ណ សេរីបញ្ញា សយ ចាន់ថន ទីប្រឹក្សា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះអង្គបានមានទឹកព្រះទ័យអាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៧៥០គ្រួសារមកពីភូមិសង្កាត់ នៅក្រុងប៉ោយប៉ែតទទួលបានអំណោយមនុស្សធម៌ដោយផ្ទាល់ ដែលផ្តល់អំណោយដែលជាគ្រឿងឧបភោគបរិភោគទាំងនេះ គឺជាទឹកប្រទ័យ សប្បុរសធម៌  ដោយចេតនាមួយស្តែងឲ្យឃើញពីការខិតខំ មានក្ដីអាណិតស្រឡាញ់ចំពោះជនជាតិខ្មែរដូចគ្នាដោយឈរលើស្មារតីជួយសង្គ្រោះគ្នាក្នុងគ្រាលំបាក។

 

អំណោយទាំងនេះ គឺមានភាពតិចតួចប៉ុណ្ណោះពុំអាចផ្គត់ផ្គង់បានយូរអង្វែងនោះទេសូមបងប្អូនខិតខំរិះរកគ្រប់មធ្យោបាយទាំងកាលៈទេសៈដូចជាការដាំបន្លែបង្ការចិញ្ចឹមសត្វ និងការងារផ្សេងៗ យ៉ាងណាឲ្យមានការស្របច្បាប់ជៀសវាងអំពើអបាយ ផ្សេងពិសេសបញ្ហាគ្រឿងញៀនទាំងការជួញដូរនិងការប្រើប្រាស់។

 

លោក ខៀវ សុខនិមល ដែលជាអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្ត បានមានប្រសាសន៍និងសង្ឃដីការបញ្ជាក់សម្តែងនូវទឹកចិត្តជាខ្លាំងចំពោះសន្តានចិត្តដ៏សប្បុរសធម៌ ចំពោះព្រះតេជគុណ សយ ចាន់ថន ព្រះអង្គតែងតែចែករំលែកនូវសម្ភារៈអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋអាចកំពុងខ្វះខាត។ជាក់ស្តែងក្នុងដើមឆ្នាំ២០២៣នេះ ព្រះអង្គបានផ្តល់នូវអំណោយតាមបណ្ដាវត្តចំនួន២៣ ផ្តល់អំណោយជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែតផ្តល់ជូននូវអំណោយដល់គ្រួសារអ្នកដែលបានទទួលមរណៈភាពតាមបណ្ដាភូមិនានា និងផ្តល់ជូនដល់ សាខាកាកបាទក្រហមខេត្ត សរុបអង្ករចំនួន ៨តោន ៥០០គីឡូក្រាមរួមទាំងភេសជ្ជៈផ្សេងផ្សេងសរុបថវិកាចំនួន៥១ ២៧៥០០០រៀល គិតចាប់ពីខែមករាដល់ខែមិថុនា។ ដោយឡែកនៅថ្ងៃនេះដែរ ព្រះតេជគុណក៏បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៥០គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករ១០គីឡូក្រាម ឃីត១កញ្ចប់ ទឹកសុទ្ធមួយយួរ សរុបថវិកាអស់ចំនួន ៣៤ ៥០០០០០រៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button