ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាង​សួ​រសុខទុក្ខប្រ​ជានុរាស្ត្រ និងនាំយ​កព្រះរា​ជអំណោ​យជា​សម្ភា​រៈ​សិក្សា តុ កៅ​អី ចែក​ជូន​សិ​ស្សានុសិ​ស្ស​ចំនួន​២​៥០នា​ក់ នៅ​ចំ​ណុចភូមិសា​ស្ត្រអ៊ុងម៉ុង ​ស្រុក​ម៉ាឡៃ
Sat,06 February 2021 (Time 03:28 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 79នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការលំ​បាក និងខ្វះខាត​របស់ព្រះ​ជានុរាស្ត្រ រស់នៅ​ចំ​ណុច​ភូមិ​សា​ស្ត្រអ៊ុងម៉ុង ​ស្ថិត​នៅក្នុងឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ​មានជ័​យនោះ អ្នកអង្គម្ចាស់ ស៊ី​សុវត្ថិ សិទ្ធិ​ដែន បានសព្វ​ព្រះ​ហឬទ័យ ទ្រង់​យាងសួ​រសុខទុក្ខប្រ​ជានុរាស្ត្រ និង​នាំយ​កព្រះរា​ជអំ​ណោ​យជា​សម្ភា​រៈ​សិក្សា តុ កៅ​អី ចែក​ជូន​ដល់​សិ​ស្សានុសិ​ស្ស​ចំនួន២​៥០​នា​ក់ ក្នុងម្នាក់ៗ​ទទួលបាន សៀ​វ​ភៅ ១ដុំ ,ប៊ិច ២ដើម ,ខ្មៅដៃ ២ដើម ,តុ សិស្សចំនួន៣៦, តុ គ្រូចំនួន៣, កៅអី​គ្រូ​ចំនួន៣ និង​ក្ដា​រ​ខៀន​ចំនួន៣ ផងដែរ។ក្នុងនោះអ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏បានផ្តល់ជូន​នូវថវិការមួយចំនួន​ដល់​ជនពិការ លោកយាយ លោក​តាចាស់ជរា គ្មានទីពឹ​ងផងដែរ។

នាឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានមាន​ព្រះរាជ​បន្ទូល​ផ្តាំផ្ញើសួរសុខទុក្ខ​ដោយ​ក្តីនឹក​រលឹកពីសំ​ណាក់ ព្រះករុណា​ ព្រះបាទសម្តេច ព្រះ​នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និង​សម្តេច ព្រះន​រោត្ដម មុនីនាថ សីហនុ សម្តេចព្រះ​វរ​រាជមាតា​ជាតិខ្មែរ ដល់​ព្រះ​ជា​នុរាស្ត្រ​ដែល​ជាកូន​ ជាចៅ​របស់ព្រះអង្គ ជានិច្ច​កាលព្រះអង្គ​ទាំងទ្វេរតែង​តែយក​ព្រះរាជ​ហ​ឬ​ទ័យ​ទុក​ដាក់ចំពោះកូន​ចៅរប​ស់ព្រះអង្គគ្រប់ទីកន្លែងនៅ​ទូទាំងប្រទេស។

លោក គង់ ជា តំណា​ងឲ្យប្រជាព​លរដ្ឋ ចំនួន​១៣៥​០គ្រួសា​រ រស់នៅ​ចំណុច​ខាងលើ និងជា​ប្រធាន​ក្រុម​កា​រងារស្ម័គ្រ​ចិត្ត បានមាន​ប្រសាសន៍ថា ប្រ​​ជាពលរដ្ឋរ​ស់នៅ​ចំណុច​ខាងលើនេះ ថ្នាក់ដឹក​នាំមិន​ទាន់​ទទួល​ស្គាល់ និង​បង្កើត​ជាភូមិ​ជាផ្លូវ​ការនូវ​ឡើយទេ គ្រា​ន់តែ​អាជ្ញា​ធរមូលដ្ឋា​នដឹងលឺ​តែប៉ុ​ណ្ណោះ​។ដូច្នេះ​ដើម្បី​ការ​ពារស​ន្តិសុខ របស់​ប្រ​ជា​ពល​រដ្ឋនោះ​ពួកគាត់​បានសហការរួមគ្នា​បង្កើតជាក្រុមការ​ងារ​ស្ម័គ្រ​ចិត្ត ក្នុង​គោលបំណងជួយ​ដោះ​ស្រា​យ​រាល់ទុ​កលំ​បាកផ្សេងៗដែលកើតមា​នឡើងផងដែរ។

អ្នក​គ្រូស្ម័គចិត្ត​ង្រៀននៅសា​លាខាងលើបាន​បញ្ចេញនូវអារ​ម្មពិត ដោ​យក្តុកក្តួល​បញ្ជាក់ថា ពួកខ្លួន​សប្បា​យរីករាយខ្លាំង​ណាស់​ដែលអ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ​ សិទ្ធិដែន ទ្រង់យាង​នាំ​យ​ក​ព្រះរា​ជ​អំណោ​យជា​សម្ភា​រៈ​សិក្សា តុ កៅ​អី ចែក​ជូន​សាលាដែលកំពុងតែ​មានការខ្វះខាត ដោយសា​រតែនៅ​តំបន់​ភូមិ​សាស្ត្រនេះ ប្រជា​ពលរដ្ឋទើបតែម​ករស់នៅបា​នប្រមាណជាង១​ឆ្នាំ ទើបបាន​ជា​មានការខ្វះខាត​ច្រើន​បែបនេះ រីឯចំនួនសិស្សកាន់តែកើនឡើង។

អ្នក​គ្រូ​បញ្ជាក់ទៀតថា ដោយមើលឃើញ​ពីការលំបាក​និងខ្វះខាតរបស់មាតា បីតាសិស្ស ឯសិស្ស​កាន់តែកើនឡើង បានធ្វើ​ឲ្យពួកគាត់លះបង់​មកបង្រៀនដោយស្ម័គចិត្តគ្មានប្រាក់បៀវត្សប្រចាំខែ​នឹង​គេ ថែមទាំងជិះម៉ូតូឆ្លងកាត់ផ្លូវឆ្ងាយ​រយះពេល១​ម៉ោងកន្លះទើបបាន​មកដល់សាលា​ប​ង្រៀ​ន​សិស្ស។​ដូច្នេះ​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំជួយសម្រួលឲ្យតំបន់នេះបានប​ង្កើត​ភូមិ​ពេញ​សិទ្ធិដូច​គេឯងផ​ង ម្យ៉ាងវិ​ញទៀតស្នើសុំប្រមុខ​ថ្នាក់ដឹកនាំ និង​សប្បុរសជននានា ​ជួយ​ឧបត្ថម្ភ ជា​សាលារៀន មន្តីរពេទ្យ សម្ភារៈសិក្សា ទឹក ភ្លើង ពិសេសផ្លូវ​ដើម្បីងាយស្រួលក្នុងការ​ធ្វើដំណើរ ពីព្រោះ​នៅរដូវវស្សាជួប​ការលំ​បាកខ្លាំងណាស់ទាំង​អ្នក​ធ្វើដំណើរ​ និងសិស្សានុសិស្ស គ្រូបង្រៀន​មក​មិនទាន់​ដោយសារផ្លូវធ្វើដំណើឆ្ងាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅ​ដ្ឋាន​ប្រ​ជាព​លរដ្ឋ១ខ្នង ត្រូវ​បានអគ្គិភ័យ​លេ​បត្រ​បាក់​អស់ទាំ​ងស្រុង ​នៅស្រុក​រុក្ខគិរី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​កិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង សម្រេចបណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1459 នាក់
ម្សិលមិញ :
7912 នាក់
សប្តាហ៍នេះ :
92799 នាក់
ខែនេះ :
497116 នាក់
3 ខែនេះ :
1839642 នាក់
សរុប :
16089693 នាក់