ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សប្បុរ​សជ​ន​ខាងវិ​ស័យអចលនទ្រព្យ​ នាំយ​ក​អំណោ​យ​ផ្តល់ជូន​​សិស្សានុ​សិ​ស្ស នៅចំណុច​ភូមិសា​ស្ត្រអ៊ុង​ម៉ុង ស្រុងម៉ាឡៃ(មានវីឌឺអូរ)
Wed,10 March 2021 (Time 09:27 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 256នាក់)


ខេត្តបន្ទាយមានជ័យ៖​ដោយមើ​លឃើញ​ពីការ​លំបាក និង​ខ្វះខាត​របស់​ប្រជា​ពលរដ្ឋ និង​សិស្សា​នុ​សិ​ស្ស​ជាង២០០នាក់ ដែល​កំពុងសិក្សានៅ​ចំណុច​ភូមិសាស្ត្រអ៊ុងម៉ុង ស្ថិត​នៅ​ក្នុងភូមិ​អូរអំពិល ឃុំទួ​លពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​នោះ សប្បុរ​សជ​ន​មកពីបណ្តាខេត្ត​នានា បានចូលរួម​ចំណែក​​ជាមួយ​លោក ហុង សុផានី ជាអគ្គនា​យកក្រុមហ៊ុន​ខាងវិ​ស័យ​អចលនទ្រព្យ បាននាំ​យក​អំណោ​យជា​គ្រឿងឧប​ភោគ បរិភោគ ដូចជា៖ អង្ករ , មី , ទឹកត្រី , ទឹកស៊ីអ៊ីវ , ប៊ីចេង , សៀង , ប្រេង​ឆា , ទឹក​អ៊ី​ជីតាន់ , ទឹកបរិ​សុទ្ធវីតាល់ ,សៀវភៅ , ប៊ិច , ខ្មៅដៃ , ជ័រលុប និង​ថវិការមួយ​ចំនួនផ​ងដែរ។

​​លោក ហុង សុផានី ជាអគ្គនា​យកក្រុមហ៊ុន​ខាងវិ​ស័យ​អចលនទ្រព្យ បាន​ឲ្យ​ដឹងថា នេះជាលើកទី​មួយដែល​រូបលោកផ្ទាល់ រួមនឹងក្រុមការងា​រផ្នែក​អចលនទ្រព្យ ព្រម​ទាំង​សប្បុរស​ជននានាមកពីប​ណ្តា​ខេត្ត​ផ្សេងៗ ​បាន​នាំ​យកអំ​ណោយ​ មកចែកជូន​ដល់សិស្សានុសិស្សនៅ​តំបន់ភូមិ​សា​ស្ត្រអ៊ុ​ងម៉ុង​នេះ បន្ទាប់​ពីទទួល​បាន​ព័ត៌​មានថា នៅចំណុច​ខាង​លើ​ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​មានការខ្វះ​ខាត ​នៅ​ពេល​ចុះ​​មកដល់​ជាលើ​កដំ​បូង​មើល​ឃើញ​ជា​ក់ស្តែង លោ​កក៏​បាន​ជួយ​ឧបត្ថម​បន្ថែម​ជាអ​ង្ករ​ប្រចាំ​ខែ​រយះ​ពេល​មួយ​ឆ្នាំផងដែរ។លោក​បញ្ជាក់បន្ថែមថា ការចុះ​ជួយ​ប្រជាពល​រដ្ឋ​ផ្នែក​មនុស្ស​ធម៌​នេះ មិនមែ​នជា​លើទី១នោះទេ ពោលគឺ​ចុះ​យ៉ាង​សកម្ម​ នៅតាម​បណ្តា​ល​ខេត្ត​ផ្សេងៗផងដែរ ដើម្បីជាការចូលរួមចំ​ណែកជាមួយប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជាមួ​យកំរិតផងដែរ។

បើតាមលោក គង់ ជា តំណា​ងឲ្យប្រជាព​លរដ្ឋ ចំនួន​១៣៥​០គ្រួសា​រ រស់នៅ​ចំណុច​ខាងលើ និងជា​ប្រ​ធាន​ក្រុម​កា​រងារស្ម័គ្រ​ចិត្ត បានមាន​ប្រសាសន៍ថា ប្រ​​ជាពលរដ្ឋរ​ស់នៅ​ចំណុច​ខាងលើនេះ ថ្នាក់​ដឹក​នាំមិន​ទាន់​ទទួល​ស្គាល់ និង​បង្កើត​ជាភូមិ​ជាផ្លូវ​ការនូវ​ឡើយទេ គ្រា​ន់តែ​អាជ្ញា​ធរមូលដ្ឋា​នដឹងលឺ​តែប៉ុ​ណ្ណោះ​។​ដូច្នេះ​ដើម្បី​ការ​ពារស​ន្តិសុខ របស់​ប្រ​ជា​ពល​រដ្ឋនោះ​ពួកគាត់​បានស​ហការរួមគ្នា​បង្កើត​ជាក្រុមការ​ងារ​ស្ម័គ្រ​ចិត្ត ក្នុង​គោល​បំណងជួយ​ដោះ​ស្រា​យ​រាល់ទុ​កលំ​បាកផ្សេងៗដែលកើតមា​ន​ឡើង​ផងដែរ។

លោកបញ្ជាក់ថា បច្ចុប្បន្ន​លោក​បំពុង​ឲ្យ​ជាង​ធ្វើកន្លែង​ផ្ទះ​បាយ​សម្រាប់​សិស្ស ​ក្រោយ​ពីរៀន​ត្រូវមាន​អ្ន​ក​ប្រចាំ​ការ​រៀបចំបា​យទឹកជូនសិ​ស្សហូប ដោយ​សារឪពុកម្តាយសិស្ស​មានជីវភាពខ្វះ​ខាត​ ព្រឹក​ចេញ​ទៅស៊ីឈ្នួល​ដកដំឡូងមី​ឲ្យគេ ពេលល្ងាច​បានវិលត្រឡប់ជួបជំគ្នា ដោយទុ​កកូនផ្ញើនិ​ងសា​លា ហើយ​ប្រ​ជាពលរដ្ឋ​មាន​ដី​តែម៉ារ​ស់នៅតែ​ប៉ុណ្ណោះ ឯដីស្រែ​ចំការក៏គ្មាន​។ចំណែកថ្លៃ​ធ្វើផ្ទះ​បាយចំ​ណាយថ​វិការផ្ទាល់ខ្លួនរបស់​លោក និងអង្កការក្តីស្រលាញ់។​ដោយឡែក​គ្រូប​ង្រៀ​ន​សុទ្ធ​តែ​ស្ម័គ្រ​ចិត្តគ្មាន​ប្រាក់ខែទាំង​អស់។ដូច្នេះ​លោក រួមនឹងលោកគ្រូ អ្នកគ្រូស្នើសុំ​ឲ្យ​ថ្នាក់ដឹក​នាំជួយ​សម្រួល​ឲ្យតំបន់​នេះបានប​ង្កើត​ភូមិ​ពេញ​សិទ្ធិដូច​គេឯងផ​ង ម្យ៉ាងវិ​ញទៀត​ស្នើសុំប្រមុខ​ថ្នាក់ដឹកនាំ និង​សប្បុរសជននានា ​ជួយ​ឧបត្ថម្ភ ជា​សាលារៀន មន្តីរពេទ្យ សម្ភារៈសិក្សា ទឹក ភ្លើង ពិសេសផ្លូវ​ដើម្បីងាយស្រួលក្នុងការ​ធ្វើដំណើរ ពីព្រោះ​នៅរដូវវស្សាជួប​ការលំ​បាក៕
ព័ត៌មានលំអិតសូមអញ្ជើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8778 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
72770 នាក់
ខែនេះ :
361469 នាក់
3 ខែនេះ :
1250314 នាក់
សរុប :
19399162 នាក់