ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ប្រជាព​លរដ្ឋ ប្រត្តិក​ម្មទៅ​លើសាលាក្រុងប៉ោ​យប៉ែត បន្ទាប់​ពីអញ្ជើញ​ពួក​គាត់ទៅដោះស្រាយ​រឿង​ដីផ្លូវ​ ជាមួ​យលោក​ឧត្តមសេនីយ៍​ត្រី អ៊ុំ សុផល ​បែជាមន្ត្រី​សា​លាក្រុងឆ្លើយថា គ្មាន​លទ្ធភាព(មានវីឌឺអូរ)
Fri,19 March 2021 (Time 10:08 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 385នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រជា​ពលរដ្ឋ​ចំនួន​៩គ្រួសារ មកពី​ខាង​ក្រោ​យ​សាលាក្រុងប៉ោយ​ប៉ែត ​ស្ថិត​នៅក្នុង​សង្កាត់​ផ្សារក​ណ្តាល​ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទា​យមា​នជ័យ ប្រត្តិក​ម្មទៅ​លើ​សាលា​ក្រុង​ប៉ោ​យប៉ែត បន្ទាប់​ពីធ្វើលិ​ខិតអញ្ជើញ​ពួកគាត់​ចូល​រួម​ប្រជុំពិភាក្សារ​ រក​ដំ​ណោះ​ស្រាយ នៅវេលា​ម៉ោង០​៨និង៣០នាទី​ព្រឹក​ ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០២១ លើដីផ្លូវដែលពួក​គាត់អះ​អាងថា លោក​ឧត្តមសេ​នីយ៍​ត្រី អ៊ុំ សុផល ស្នង​ការរង​ ទទួល​ផែនកា​រងារន​គរបា​លការពា​រព្រំដែ​នគោក នៃស្នងការ​នគរបា​ល​ខេត្តបន្ទា​យមានជ័យ រំលោភ​យក​ដីផ្លូវ​សា​ធារណៈ លុះដល់​វេលា​ម៉ោងកំ​ណត់ មិនឃើ​ញមន្ត្រីជំនា​ញ និងអ្នក​ពា​ក់ពន្ធ័មក បែជា​មាន​មន្ត្រី​នៃ​សា​លាក្រុង​ម្នាក់​ប្រាប់​យ៉ា​ងខ្លី​ថា សា​លា​ក្រុងគ្មាន​លទ្ធភាព​ដោះ​ស្រាយ​នោះទេ​។​​

ប្រជាពលរដ្ឋបាន​ឲ្យដឹងថា បើ​សិន​ជា​សាលា​ក្រុង​ជាម្តាយ ជាឪពុក បើសិន​ជាគ្មាន​លទ្ធភាព​ក្នុងការ​ដោះ​ស្រា​យ​ទេនោះ ​ចុះ​ហេតុអ្វី​បាន​ជា​ធ្វើលិ​ខិតអញ្ជើញ​ទាំង​អភិ​បាលរង​ក្រុង ,​នាយរដ្ឋបាល ,នាយ​រង​រដ្ឋបាល​ក្រុង ,អ​អិកា​រក្រុង ,មេបញ្ជាការមូល​ដ្ឋាន​អាវុធហត្ថក្រុង ,ប្រធាន​ការិយាល័យរៀបចំ​ដែន​ដី នគរូប​នីយកម្ម សំណង់និងភូមបា​លក្រុង ,ប្រធានការិ​យាល័យនីតិកម្ម និងចម្រុះសម្រួលវិវាទ​មូល​ដ្ឋាន ,លោក​ចៅ សង្កាត់/មេភូមិផ្សារ​កណ្តាល រួមនិង​​លោក អ៊ុំ សុផល ដែ​ល​ជាចុ​ងបណ្តឹង​មក ហើយ​ម្យ៉ាង​វិញ​ទៀត​ហេតុ​អ្វីបា​ន​ជាមិ​នប្រាប់​ជាមុន​។​

ពួកគាត់​បញ្ជាក់ថា សាលាក្រុង​តែងតែធ្វើរបៀប​នេះ​ជាច្រើនលើ​កជាច្រើន​សា​ររួចម​កហើយ​ តែមិន​ទា​ន់​ឃើ​ញ​ដោះស្រា​យ​ជូន​ពួកគាត់បា​នម្តង​នោះទេ រហូត​មកដល់​ពេល​នេះលោ​ក អ៊ុំ សុផល ​មាន​ឋានៈ​ជា​ឧត្តម​សេនីយ៍​ត្រី ស្នងការ​រង ខេត្ត​ នៅ​តែ​​បន្តបិ​ត​ផ្លូវ​​ថែម​ទាំ​ងរៀប​ឥដ្ឋធ្វើរ​បង​បិត​ជិត​មិន​អាច​ធ្វើ​ដំ​ណើ​បាននោះទេ​។ផ្លូវ​នេះ​មា​នទទឹង​៥​ម៉ែត្រ ប​ណ្តោ​យ​ប្រ​មាណ​ជាង១០​០ម៉ែត្រ ចាប់​តាំងពីពួក​គាត់​ឈាន​ជើងម​ករស់​នៅកន្លែងនេះ គឺ​មាន​ផ្លូវ​ដើរ​និ​ង​បើក​រថយន្ត​​បាន​ពីផ្លូវ​ជាតិ​លេ​ខ៥ រហូតដល់​សា​លារៀន និងព្រ​លានយ​ន្តហោះ​សម្រាប់ថ្នាក់ដឹ​កនាំ​ចត​ទៀតផង ទើបតែកន្លងទៅ​នេះបែជាលោក​ អ៊ុំ សុផល បញ្ជា​ឲ្យគ្រឿង​ចក្រមក​កា​យ​ផ្តាច់​ផ្លូវ​ដាក់លូ នឹងធ្វើរ​បងបិតមិន​ឲ្យធ្វើ​ដំណើ​របា​ន ជាហេ​តុធ្វើ​ឲ្យពួកគាត់​មិន​សុខចិត្ត​ក៏​ស្វែង​រក​ការ​អន្តរាគមន៍​ពី​លោកអភិបាលក្រុង តែ​រហូតមកដល់​ពេល​នេះគ្មាន​ចំណាត់ការ សង្ស័យ​ខ្លាច​អំ​ណាច​បុណ្យ​ស័ក្ករបស់​លោក​ឧត្តមសេនីយ៍​ត្រី ​ស្នងការ​រង ខេត្ត ហើយ​មើលទៅ​។ដូចឆ្នេះ​ពួកគាត់ស្នើ​​​​​​ឲ្យឯកឧត្តម​អភិបាល​ខេត្ត ពិ​សេ​សម្តេច​តេជោ នាយ​ករដ្ឋមន្ត្រី នៃកម្ពុ​ជា ជួយ​ពិ​និត្យ​មើល​នូវមន្ត្រីថ្នាក់ក្រោមមួ​យចំនួនតូច អាង​អំណាច​គាប់​សង្គត់ ​សំល​ត់គំរាមគំ​ហែង​ដ​ល់ប្រជា​ពលរដ្ឋ​ ទោះ​ជាខិត​ខំរើ​បំរាស ​និង​សុំកា​រអន្តរា​គមពីអាជ្ញា​ធរមូល​ដ្ឋាន​ឲ្យ​ផ្អា​ក​សកម្ម​ភាព​ធ្វើ​នៅលើផ្លូវ​ខា​ងលើនេះ​យ៉ា​ណាក្តី។

ក្រោ​យ​ពីទ​ទួល​បានព័​ត៌មាននេះ​ភ្លាម​អង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ បានខលសុំការ​ពន្យល់ពី​លោក ​គាត ហ៊ុល អភិ​បាលក្រុង​ប៉ោយប៉ែត តែលោក​បានឆ្លើយ​ថា កំពុងជាប់រវល់​ប្រជុំនៅខេត្ត​​ហើយ​ក៏បិតទូរស័ព្ទតែម្តង។តែទោះយ៉ាងនេះក្តីបន្ទាប់ពី​មានការប្រត្តិក​ម្មពីពលរដ្ឋ​បានមួយសន្ទុះ​ គេ​ឃើញ​មានវត្តមាន​លោក ខាត់ ធា នាយ​រងរដ្ឋបាលក្រុង ​បានឆ្លើត​បនឹង​ដឹង​នាំក្រុម​ការងារ​ចុះទៅក​ន្លែង​កើតហេតុ​ ពិនិត្យជាក់ស្តែង រួច​​​ឲ្យតំ​ណាង​លោក អ៊ុំ សុផល ផ្អា​កសកម្មភាព​រងចាំការដោះ​ស្រា​យ​គ្នាជាក្រោយ​នៅខេត្ត។ជុំវិញបញ្ហានេះមហាជន ក៏ដូចជាប្រជាពលរដ្ឋរងចាំ​មើល​ការបញ្ជូន​សុំ​ណុំរឿង​ទៅខេត្ត ពិសេស​ចំណាត់ការ​រប​ស់សាលាខេត្តតែម្តង​។​

គួររម្លឹកដែរថា កន្លងទៅប្រជា​ពលរដ្ឋក៏ធ្លាប់​ប៉ះ​ពាក្យ​សម្តី​ប្រកែ​ក​តឹង​សសៃករ​គ្នា ជាមួយលោក​ឧត្តម​សេ​នីយ៍​ត្រី អ៊ុំ សុផល ស្នង​ការរង ខេត្ត ម្តងរួចមកហើយ ក្នុងនោះ​លោក​ក៏បាន​​ធ្វើ​ការ​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់ដោ​យគ្មានមូល​ដ្ឋាន​ច្បាស់លា​ស់របស់ប្រជាពលរដ្ឋ ដោយ​លោកបញ្ជាក់ថា ដីនេះ​គឺ​លោកបានទិញ​ពី​រដ្ឋ​ និងប៉ូលី​សក្នុង​ខេត្តចំនួន​៥នាក់ ដែល​ពួក​គាត់​បា​នមក​ពី​ការបែ​ងចែក​ពីអង្គ​ភាព ​ហើយ​ពួ​ក​គា​ត់​សុទ្ធ​តែ​​នៅ​មាន​ជីវិត​នៅឡើយ​ បើ​ចង់ដឹង​ច្បាស់អាច​សួរនាំ​បាន​។

លោកបញ្ជាក់ទៀតថា ដីនេះ​នៅ​ក្នុង​ប្លង់​ទទឹង៦០ម៉ែត្រ តែបច្ចុប្បន្នវាស់​ជាក់ស្តែនៅ​សល់​តែ៥​៦ម៉ែត្រ​តែប៉ុណ្ណោះ បើ​សិន​ជា​ពួកគាត់​នៅ​តែ​បន្តទាមទា​ខុស​រឿង​លោក​នឹង​​ដាក់​ពាក្យ​ប​ណ្តឹង និងឲ្យ​ជំនាញ​សូរិ​យោដី​បោះបង្គោល​យ​កម​កវិញ​ឲ្យគ្រប់​ចំនួន​យ​កមកវិញ៕
ចង់ដឹងនូវព័ត៌មានកាន់តែច្បាស់ជាងនេះទៅទៀត សូមទស្សនានូវវីឌឺអូរបទសម្ភាស​ជាមួយ​ប្រជាព​លរ​ដ្ឋដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8680 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
72672 នាក់
ខែនេះ :
361371 នាក់
3 ខែនេះ :
1250216 នាក់
សរុប :
19399064 នាក់