លោកអភិបាលក្រុងប៉ោយប៉ែត សុំសម្រួលចែកទិញដីផ្លូវដែលកំពុងមានរឿងជាមួយពលរដ្ឋទទឹង៤ម៉ែត បណ្តោយប្រមាណ៣០ម៉ែតចំនួន១ម៉ឺនដុល្លា តែលោកផ្កាយ១ អ៊ុំ សុផល ទា៤ម៉ឺន (មានវីឌឺអូរ)
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានប្រត្តិកម្មពីប្រជាពលរដ្ឋចំនួន៩គ្រួសារ រស់នៅខាងក្រោយសាលាក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីមានការអញ្ជើញពួកគាត់ចូលរួមប្រជុំពិភាក្សារ រកដំណោះស្រាយ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លើដីផ្លូវដែលពួកគាត់អះអាងថា លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ខេត្ត ទទួលផែនការងារនគរបាលការពារព្រំដែនគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ រំលោភយកដីផ្លូវសាធារណៈ លុះដល់វេលាម៉ោងកំណត់ មិនឃើញមន្ត្រីជំនាញ និងអ្នកពាក់ពន្ធ័មក បែជាមានមន្ត្រីនៃសាលាក្រុងម្នាក់ប្រាប់យ៉ាងខ្លីថា សាលាក្រុងគ្មានលទ្ធភាពដោះស្រាយនោះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង បានដឹកនាំមន្ត្រីជំនាញក្នុងសាលាក្រុង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង កម្លាំងអធិការនគរបាលក្រុង និងពិសេសអ្នកពាក់ពន្ធ័លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ខេត្ត បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីស្វែងដំណោះស្រាយឈលើគោលការណ៍ឈ្នះ ឈ្នះ ជូនទាំងប្រជាពលរដ្ឋ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល។ជាលទ្ធផលជំហានដំបូងលោក អ៊ុំ សុផល បានសម្រេចយល់ព្រមឲ្យប្រជាពលរដ្ឋបន្តធ្វើដំណើរនៅលើផ្លូវចាស់ដែលលោកកំពុងតែកាយដាក់លូ ជាធម្មតាវិញ ពោលគឺចាប់ពីស្មើអាគារមណ្ឌលអ៊ីញាញ់ចាស់ខាងក្រោយ មកទល់អាគាខាងមុខ ចំងាយប្រមាណជាង៥០ម៉ែត្រ ទទឹង៥ម៉ែត្រ។ភ្លាមនោះលោកអភិបាលក្រុង ក៏បានប្រកាសសម្រេចចាក់ថ្មមិចជូនប្រជាពលរដ្ឋ ក្រោយពីលោក អ៊ុំ សុផល ដាក់ប្រព័ន្ធលូរួច។ភ្លាមនោះប្រជាពលរដ្ឋបានសម្តែងការសប្បាយរីករាយ និងថ្លែអគុណលោកអភិបាលក្រុង ដែលបានជួយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋ ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងពេលយប់ ពេលថ្ងៃ ព្រមទាំងពេលខ្លះចំណាយថវិការផ្ទាល់ខ្លួនរបស់លោកទៀតផង។
ដោយឡែកចាប់ពីអាគារមណ្ឌលអ៊ីញាញ់ចាស់ដែលតភ្ជាប់ពីកន្លែងដាក់លូ មកផ្លូវសាលារៀន ប្រមាណជាង៣០ម៉ែត្រ ដែលកំពុងមានរឿងដោយសារលោក អ៊ុំ សុផល បន្តឲ្យជាងរៀបឥដ្ឋធ្វើរបងជិតនោះ លោកអភិបាលក្រុង សុំសំរួលចែកទិញទទឹង៤ម៉ែត្រ ក្នុងតម្លៃ១ម៉ឺនដុល្លា ដើម្បីឲ្យប្រជាលរដ្ឋបន្តធ្វើដំណើរ ដោយពួកគាត់អះអាងថា ផ្លូវនេះមានតាំងពីយូមកហើយ ចាប់តាំងពីពួកគាត់ឈានជើងមករស់នៅកន្លែងនេះ គឺមានផ្លូវដើរនិងបើករថយន្តបានពីផ្លូវជាតិលេខ៥ រហូតដល់សាលារៀន និងព្រលានយន្តហោះសម្រាប់ថ្នាក់ដឹកនាំចតទៀតផង តែលោកផ្កាយ១ អ៊ុំ សុផល ឆ្លើយថាមិនលក់ តែបើចង់បានលោកលក់ក្នុងតម្លៃ១ម៉ែត្រ ចំនួន១ម៉ឺនដុល្លា សរុប៤ម៉ែត្រ តម្លៃចំនួន៤ម៉ឺនដុល្លាដាច់ ដោយសារការដាក់តម្លៃម៉ឺងម៉ាត់ថ្លៃពេកគ្មានលទ្ធភាព លោកអភិបាលក្រុងក៏បានដកឃ្លាគិតរកដំណោះស្រាយ បើគ្មានលទ្ធភាពមានតែបញ្ជូនទៅខេត្ត ដោយសារប្លង់របស់ប្រជាពលរដ្ឋ និងប្លង់របស់លោក អ៊ុំ សុផល មិនស៊ីគ្នា ពោលគឺខុសគ្នា តែទោះជាយ៉ាងណាក្តីលោកនឹងខិតខំព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាព។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះដែរ ក្រោយពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញក្រុងប៉ោយប៉ែតរួចមក ប្រជាពលរដ្ឋបានសម្តែងនូវការខកចិត្តចំពោះលោក អ៊ុំ សុផល ដោយពួកគាត់បញ្ជាក់ថា ក្នុងនាមលោកជាមន្ត្រីបម្រើរាស្ត្រ និងជាអ្នកធ្វើបុណ្យច្រើនកន្លងមកផងដែរនោះ គួរណាស់យោគយល់មានដំណោះស្រាយណាមួយជូនពួកគាត់មិនគួរណាដាច់ម៉ាត់បែបនេះនោះទេ ទោះជាអាជ្ញាធរក្រុងខិតខំសម្របសម្រួលយ៉ាងណាក្តី៕
ចង់ដឹងនូវព័ត៌មានកាន់តែច្បាស់ជាងនេះទៅទៀត សូមទស្សនានូវវីឌឺអូរបទសម្ភាសជាមួយប្រជាពលរដ្ឋដែលមានដូចខាងក្រោម៖