ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោក គង់ រិទ្ធា ប្រធា​នស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) ​សាខាក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ក្រុម​កា​រងារ នាំ​យ​កអំណោ​យផ្តល់​ជូន​ដល់​​សិស្សា​នុសិស្សដែល​មានជីវភាព​ខ្វះខាត នៅស្រុកម៉ាឡៃ
Tue,23 March 2021 (Time 10:36 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 187នាក់)


ខេត្តបន្ទាយមានជ័យ៖ស​មាគម​ន៍ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) ដឹកនាំដោយលោក គង់​ រិទ្ធា ប្រ​ធា​នស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សា​ខាក្រុង​ប៉ោយ​ប៉ែត នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១​ សហសហ​ការជាមួយ​ចល​នា​យុវជន​កម្ពុជា​(ក្រុម១៥៧) សា​ខាស្រុកម៉ាឡៃ បាននាំយ​កអំ​ណោយ​ជាគ្រឿងឧ​បភោគ បរិភោគ​ និងសម្ភា​រៈមួយ​ចំនួន ផ្តល់ជូន​ដល់​សិស្សា​នុស្សចំនួន​២គ្រួសារ​ដែ​ល​មានជី​វភាពខ្វះខាត ស្ថិតនៅ​ភូមិដំ​ណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ។

អំណោ​យ​ដែលត្រូវផ្តល់ជូន​ដល់សិស្សា​នុស្សក្នុ​ង​មួ​យគ្រួសា​រទទួល​បាន​ អង្ករ, ទឹកស៊ីអ៊ីវ ,​ ទឹកត្រី , មី ,​ ត្រីខ​ , ប្រេងឆា , ​អំបិល ,ស្កស ,អាកុល ,ម៉ាស ,កាតា​ប, កង់ ,មុង ,សម្ភារៈសិក្សា និងថវិកា​រមួយ​ចំនួន​។ទាំងពីគ្រួសារខាង​លើ​នេះ ជួបកា​រលំ​បាកខ្លាំង ដោយ​សិស្សមួយ​គ្រួសារ​មាន​ពីនាក់ប​ងប្អូន​កំ​ព្រាឪពុក(ស្លាប់) ឯម្តាយ​ដើរស៊ីឈ្នួល​គេ​នៅឯខេត្តផ្សេង​ បច្ចុប្បន្នរ​ស់​នៅ​ក្នុងខ្ទម​ក៏កំសត់ជាមួយ​អ៊ុំប​ង្កើត ឯ​មួយគ្រួសារ​ទៀត មានកូន​នៅក្នុងប​ន្ទុក​រហូត​ទៅ៥​នាក់​រាប់​ទាំង​នៅក្នុង​ពោះផង មានជីវភាព​ខ្វះ​ខាត ហើយកូន​កំពុង​ពេញសិក្សាទៀតផង។​​​បន្ទាប់​ពីនេះនៅ​ក្នុង​ឃុំតែមួយ​លោក គង់ រិទ្ធា បាន​បន្តដឹ​កនាំ​ក្រុម​ការងារ​ នាំយក​សម្ភារៈសិក្សា និង​ថវិការមួយ​ចំនួន​ ចែកជូន​ដល់​សិស្សានុសិ​ស្សចំនួន​១៧​នាក់មន្ថែមទៀត នៅប​រិវេណសា​លាបឋមសិក្សា​ខ្ជាយ ភូមិខ្ជាយ ឃុំតាគង់ ចំណែក​លោកគ្រូ អ្នក​គ្រូ​ អាជ្ញាធ​រ​មូលដ្ឋាន និងប្រជា​ការពារក្នុងម្នាក់ទទួលបា​ន​សារ៉ុង និង​ថវិការមួយចំ​នួនផងដែរ។

ក្នុងឱកាសនោះលោក គង់​ រិទ្ធា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសំណាក់ឯក​ឧត្តម ម៉ឹង ពន្លក ប្រធានស​មាគម​ន៍ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) និងលោក​ ចៅ ជីអាន ប្រធាន​ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សាខា​ខេត្ត​បន្ទាយ​មានជ័យ ដែលជានិច្ចជាកា​លលោក​តែង​តែ​យក​ចិត្តទុក​ដាក់ និងគិតគួរ​ពីសុខទុកប្រជាព​លរដ្ឋទាំ​ងអស់​ ដោយ​មិ​នរើងអើ​ងឡើយ។ម្យ៉ាង​វិញទៀត​លោក​តែងតែ​ណែនាំដល់​ក្រុមការ​ងារស៊ើប​សួ តាម​ដានស្រាជ្រាវ​យ៉ាងយក​ចិត្តទុកដាក់ និងធ្វើ​របាយ​ការណ៍​ឲ្យបាន​ច្បាស់​លាស់​អំពីការលំ​បាក និងខ្វះ​ខា​តរបស់ប្រ​ជាពលរដ្ឋពិតប្រាកដ​ផងដែរ។

ជាមួយគ្នានោះដែរលោក គង់ រិទ្ធា បានស្នើឲ្យអាណាព្យាបាល​សិស្ស ត្រូវ​ជំរុញពួក​គាត់​ឲ្យខិតខំ​សិក្សា​រៀនសូត្រឲ្យបាន​ពូកែ ដើម្បីក្លា​យជា​ធនធានមនុស្សប្រ​កប​ដោយស​មត្ថភាព និងជាទំពាំ​ស្នងឬ​ស្សី របស់​ប្រ​ទេសជាតិ មាតុភូមិនា​ពេលអ​នាគត។ជាង​នេះទៅទៀតលោ​កក៏​បាន​ស្នើ​សុំឲ្យ​ប្រជាព​លរដ្ឋ និងសិ​ស្សានុសិស្សទាំងអ​ស់ ត្រូវគោរព​តាម​វិធា​នការរបស់ក្រសួងសុខាភិបាល ពិសេស​រួមគ្នា​អនុវត្តន៍​​ឲ្យបាន​ខ្ជាប់ខ្ជួ​ននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បីបង្ការ និងទ​ប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងស​ហគមន៍។​ ​

សូមបញ្ជាក់ដែរថា សាលាត្រូវបាន​ផ្អាក​សិក្សា ឯសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរ រួម​នឹង​ក្រុម​ការ​ងារ​ចុះ​ចែកនិ​ងទទួល​អំណោយនៅ​ពេលនេះ​បានរៀប​ចំ​ឡើង​ដោយ​គោ​រព​យ៉ាងខ្ជប់ខ្ជួន​តាម​វិធា​ការ​របស់​ក្រសួងសុខាភិបាល​ និងប្រមុខរាជរដ្ឋាភិបា​លផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9966 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73958 នាក់
ខែនេះ :
362657 នាក់
3 ខែនេះ :
1251502 នាក់
សរុប :
19400350 នាក់