ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ទំនា​ស់ដី​ផ្លូវរ​វាង​ពលរដ្ឋ និងលោក អ៊ុំ សុផល នៅក្រោយសា​លាក្រុងប៉ោយប៉ែត ត្រូវ​បាន​បញ្ចប់ ក្រោម​ការ​សម្របសម្រួល​ របស់អាជ្ញាធរ​ខេត្ត ក្រុង និងមន្ត្រីជំនាញ​ពាក់​ព័ន្ធ(មានវីឌឺអូរ)
Thu,25 March 2021 (Time 01:43 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 168នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានរឿង​ឈ្លោះប្រកែកគ្នា​តឹងសរសៃករ រវាង​លោក​ឧត្តម​សេនីយ៍ត្រី អ៊ុំ សុផល ស្នងកា​ររង ខេត្តបន្ទាយ​មានជ័យ និងប្រជាព​លរដ្ឋចំនួន៩គ្រួសារ នៅ​ខាង​ក្រោ​យ​សាលា​ក្រុង​ប៉ោយ​ប៉ែត ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារក​ណ្តាល​ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទា​យមា​នជ័យ រឿងទំ​នាស់​ដីផ្លូវ រហូតដឹ​ងឮដ​ល់​ថ្នាក់ដឹកនាំ អាជ្ញាធរ និងជំ​នាញពាក់ព័ន្ធមក​នោះ កាលពីព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោ​ក ង៉ោ ម៉េងជ្រួញ អភិ​បាលរងខេត្ត ដំណាង​ឲ្យឯកឧត្តមអភិបាលខេត្ត បានដឹង​នាំ​កិច្ចប្រជុំបន្ទាន់មួយ ដើម្បី​ស្រាវ​ជ្រាវស្វែង​រកខុស​ត្រូវ​ជូន​ភាគី​ទាំងសងខាង​ឲ្យ​ទទួល​បានយុត្តិធម៌ និង​ឈ្នះ ឈ្នះទាំ​ងអស់គ្នា ទោះ​ជាជា​ប់​រវល់ម​មាញឹក​ជួយ​ប្រជា​ពលរដ្ឋ ក្នុងដំ​ណាក់ការ​អំឡុងកា​ររីក​រាល​ដាលជំងឺកូវី19 យ៉ាងណាក្តី។ក្នុងកិច្ចប្រជុំ​នេះក៏មានកាអញ្ជើញចូ​លរួមពីលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋាន​នគរបាលខេ​ត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល​នៃគណៈ​អភិបាលក្រុងប៉ោយប៉ែត កម្លាំង​អាវវុធហត្ថមូ​លដ្ឋាក្រុង កម្លាំង​នគរបាលក្រុង លោក ស្រិល ​អិន ចៅសង្កាត់ផ្សារកណ្តាល និងមន្ត្រី​ជំនាញពាក់ពន្ធ័ទាំង​អស់ រួមនឹងភាគីដែ​លពាក់ព័ន្ធផងដែរ​។

ក្នុង​ឱកាសនោះដែរ លោកឧត្តមសេនីយ៍​ទោ ស្នងការខេត្ត បានបញ្ជាក់​ថា រឿង​នេះជា​រឿង​បុគ្គល មិន​ពាក់​ព័ន្ធនឹង​អង្គភា​ពនោះ​ឡើយ តែបើ​សិន​ជា​លោ​ក អ៊ុំ សុផល បា​នប្រព្រឹត្តអ្វី​ដែ​ល​ខុសឆ្គង​ពាក់ព័ន្ធ​ទៅនឹង​អង្គភា​ពលោ​ក​នឹង​ចាត់​ការ​តាមច្បាប់​អង្គ​ភាព ដូច្នេះ​សូម​ពលរដ្ឋនិ​ង​មហាជន​កុំយ​លច្រលំ និ​ង​ស្នើ​ឲ្យភាគី​ទាំពី​អត់ធ្មត់ ដោះស្រាយ​ដោយអ​ហិង្សា។​​​​
​​
ក្រោ​យពីប្រជុំសម្របសម្រួលរួចម​ក​អាជ្ញាធរ​ និងមន្ត្រីជំនាញ បាន​អញ្ជើញចុះពិនិត្យ និងធ្វើ​ការ​វាស​វែង ជាក់ស្តែង​បន្ទាប់​មក​ក៏បា​នអញ្ជើញភាគី​ទាំងពី​សម្របសម្រួ​លរក​ដំណោះ​ស្រាយដោ​យឈ លើ​គោ​លឈ្នះ ឈ្នះទាំងអស់គ្នា ជាលទ្ធផ​ល​ភាគីទាំងពីយ​ល់ព្រមទ​ទួល​យកនូវការ​ដោះស្រាយរប​ស់​អាជ្ញាធរ និង​មន្ត្រី​ជំ​នាញ ដោយបា​នឯក​ភាពគ្នាបើកផ្លូវ​តាម​សំណូមពររ​ប​ស់ប្រជាពលរដ្ឋ ទាំង៩​គ្រួសារ ដែល​ជា​ដីរប​ស់លោក អ៊ុំ សុផល សម្រាប់​ធ្វើជាផ្លូវ​សាធារណៈ ដោយ​យកតា​មទំ​ហំផ្លូវ​ចាស់៥ម៉ែត្រ​ ចាប់​ពី​ជ្រុងខា​ងលិចឈា​ងខាង​ជើង​របងថ្ម និងក្បាល​ដីឈ្មោះហាក់ សុផល រ​ហូត​ដល់ជ្រុង​ខាង​ជើង​ឈា​ង​ខាងកើត​នៃរប​ងថ្មរបស់​លោក​អ៊ិំ សុផល ទម្លុះទៅផ្លូវ​សា​លារៀន​។ក្នុងនោះលោកអភិ​បាល​ក្រុង​បាន​ចំណា​យ​ថវិការផ្ទាល់ខ្លួន​របស់​លោកជួយ​ឈូសឆាយ កៀកិន ​និង​ចា​ក់ថ្មមិច​ជូនប្រជាព​លរដ្ឋ​ជាចំណងដៃ​ផង​ដែរ។ក្រោយម​កភាគី​ទាំ​ងពី​ បានសន្យា​ថានឹង​គោរព​តាម​កំ​ណត់​ហេតុសះ​ជា​ ដោ​យ​មិនបង្ករឿង​សា​ជាថ្មី​ នៅ​លើដី​ទីតាំង​ខា​ងលើ ដោ​យផ្តិ​តមេដៃជា​ភត្តា នឹង​ដឹង​លឺ​ពីអាជ្ញាធរ និង​មន្ត្រី​ពាក់​ព័ន្ធទាំ​ងអស់​ផងដែរ។

ទន្ទឹមនោះប្រជាពលរដ្ឋទាំ​ង៩គ្រួសារ​បានថ្លែង​អគុណ ឯ​កឧត្តម​អភិបាល​ខេត្ត អភិបា​លរង​ខេត្ត លោ​ក​ឧត្តមសេ​នីយ៍ទោ ស្នងការ​ខេត្ត លោក​អភិបាលក្រុង និង​កម្លាំង​នគរបាលក្រុង អាវុធហ​ត្ថក្រុង ព្រម​ទាំង​មន្ត្រី​ជំនាញពា​ក់ព័ន្ធទាំង​អស់​ ដែល​បាន​ខិតខំ​សម្រប​សម្រួល​ដោះស្រាយ​ជូនពួកគាត់តាំង​ពី​ព្រឹក​រហូត​បញ្ជប់​នៅ​វេលា​ម៉ោង២រ​សៀល​៕
ប្រជាពលរដ្ឋមាន​ប្រសាសន៍ថ្លែងអគុណ​ដល់អាជ្ញាធរ និងមន្ត្រីពាក់ពន្ធ័ទាំងអស់ដែលមាន​ខាងក្រោមនេះ

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10014 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
74006 នាក់
ខែនេះ :
362705 នាក់
3 ខែនេះ :
1251550 នាក់
សរុប :
19400398 នាក់