ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោក ទូច ​ខ្នា ​និងភរិយា ប្រកា​សមិន​យក​ថ្លៃជួល​បន្ទប់ពីប្រជាពលរដ្ឋចំនួន២ខែ ដើម្បី​ចូលរួម​ចំ​ណែក​ជា​មួយអាជ្ញាធរ​ក្រុង និងប្រមុខរា​ជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្ររបស់​ពលរដ្ឋ​មួយ​កំរិត ក្នុងអំឡុង​នៃកាឆ្លង​ជំងឺកូវី១៩(មានវីឌឺអូរ)
Sun,28 March 2021 (Time 05:00 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 184នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយ​មើលឃើញ​អំពីស្ថាន​ការឆ្លងរី​ករាលដាលនៃជំងឺកូវី១៩ កាន់តែធ្ងន់ធ្ង​រទៅ​ៗ និង​មាន​ការ​កើន​ឡើងពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ រីឯប្រ​ជាព​លរដ្ឋ​ក៏​ជួ​ប​ការ​លំ​បាក​ផង​នោះ លោក ទូច ខ្នា ​និង​ភ​រិយា​ឈ្មោះ គីម ហួយ ​ជាម្ចាស់ផ្ទះ​ជួល​ ស្ថិត​នៅ​ក្នុងភូមិសា​មគ្គី​មានជ័យ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ បានចូល​រួ​មចំណែ​ក​ជា​មួយអាជ្ញាធ​រ​ក្រុង និងពិសេស​ប្រមុ​ខ​រាជរដ្ឋាភិបាល​កម្ពុជា ដ៏ធំ​ធេងក្នុង​ការ​មិន​យក​ថ្លៃ​ជួលបន្ទប់ពី​ប្រជាពលរដ្ឋ​រ​យះពេល២​ខែ ដោយគិ​​តចាប់​ពី​ខែ​មេសា​ រហូតដ​ល់ខែ​ឧសភា ​ឆ្នាំ២០២១។

​លោក ទូច ខ្នា ​ដែ​ល​ជាម្ចាស់​​បន្ទប់​ជួល​​បាន​ឲ្យដឹងថា ការ​មិន​យក​ថ្លៃបន្ទប់​ជួលរ​យះពេ​ល​ពីខែ ពី​ប្រ​ជា​ពលរដ្ឋ​នេះ​ ដោយ​សារ​តែ​មើលឃើញ​ពីស្ថាន​ការនៃ​កា​រឆ្លងរីក​រាលដាលនៃជំងឺកូវី១៩ កាន់​តែធ្ងន់​ធ្ង​រទៅៗ និង​មាន​ការ​កើន​ឡើងពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ ហើយ​ដោយ​មើល​ឃើញ​ពី​ការ​លំបាករ​ប​ស់​ប្រជា​ពល​រដ្ឋផង​នោះ លោក​ និងភរិយា ក៏បាន​សម្រេច​មិន​យកថ្លៃជួល​បន្ទប់​ពីប្រជាពលរដ្ឋ ទាំង​៣ទីតាំង សរុប​ចំនួន ​៤៤បន្ទប់ ​នៅចំ​ណុចខា​ងលើ ​ដោយ​គ្រាន់​តែ​ឲ្យពួក​គាត់ចេ​ញ​តែ​ថ្លៃទឹក និង​ភ្លើង​តែប៉ុ​ណ្ណោះ។លោកបញ្ជា​ក់ថា បន្ទប់ជួល​ដែល​លោកជួល​ឲ្យប្រជា​ពលរដ្ឋស្នា​ក់នៅ​កន្លង​មកនេះ ក្នុង​មួយ​បន្ទប់​យក​ចាប់​ពី​១៥០​០បាត(ប្រាក់ថៃ) ស្មើនឹង១​៩៥០០០រៀល(ប្រាក់ខ្មែរ) ទៅ២​៥០​០​បាត​
(ប្រា​ក់​ថៃ) ស្មើ​នឹង​៣​២៥​០​០​០រៀល(ប្រាក់​ខ្មែរ) តាម​បន្ទប់តូច-ធំ។

ជា​មួយគ្នានោះលោក ឆិ​ល សារ៉ុម មេភូមិ​សាមគ្គីមា​នជ័យ បានមានប្រសា​សន៍ថា ​នេះជាលើ​ទី១​ ហើយ​សម្រាប់​ក្នុងភូមិរ​បស់​លោក ដែល​មា​ន​សប្បុរ​សជន​ មាន​បន្ទ​ប់ជួល​បា​នជួយ​ចែក​នូវការលំ​បាក​របស់​​ប្រជា​ពលរដ្ឋ​ ដែល​មាន​ជីវភា​ពខ្វះខាត​ ក្នុងអំឡុងជំ​ងឺឆ្លងកូ​វីដ១៩នេះ ​និងបានថ្លែអគុណ​ដល់​ម្ចា​ស់​ផ្ទះ​ជួល​ផង​ដែរ​ឲ្យមាន​សុខភា​ពល្អ រកទទួល​ទាន​កា​ន់តែមាន​បាន។

​​ទន្ទឹមនោះដែរលោក គាត ​ហ៊ុល អភិបាល នៃ​គណៈអភិបាលក្រុងប៉ោយប៉ែត និង​ជាប្រ​ធាន​គណៈ​បញ្ជាការឯ​ក​ភាពក្រុង​ បានថ្លែអគុណ ​នឹងគោត​សសើរ​ចំពោះម្ចា​ស់​ផ្ទះ​ជួល​ ដែល​មានទឹក​ចិត្តសប្បុរ​ស ជួយ​ប្រ​ជាពល​រដ្ឋដែ​លមានជីវភា​ពខ្វះខាត មិន​យក​ថ្លៃបន្ទប់ ហើយនេះ​ជា​ការចូល​រួម​ចំណែក​ដ៏​ធំធេង​ជាមួយ​អាជ្ញា​ធរក្រុង ពិ​សេ​សប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា ក្នុង​អំឡុ​ងដែល​ប្រទេ​ស​កំពុង​តែជួប​វិបត្តិ​ដ៏​ធ្ង​ន់ធ្ងរ​នូវ​ជំងឺ​ឆ្លង​កូវីដ១៩ នេះ។​លោក​បញ្ជាក់​ដែរថា កន្លង​មក​សាលាក្រុង​ប៉ោយប៉ែត ក៏ធ្លាប់​ទទួ​ល​បាន​ព័ត៌​មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរថា មាន​ម្ចា​ស់ជួល​បន្ទប់​មួយ​ចំនួនក៏​បានជួយ​ដែរ ​តែជួយ​បញ្ចុះ​តម្លៃ​មក​ត្រឹម​៤០ ទៅ៥០​ភា​គរយ ​តាមលទ្ធភា​ព នេះ​ដ៏ជាទឹក​ចិត្តដ៏​ល្អសម្រាប់​ខ្មែរ​ជួយខ្មែ​រក្នុង​គ្រា​ខ្វះ​ខាត​​ ដើម្បីកាត់​បន្ថយ​ភាពក្រីក្ររប​ស់ប្រជាព​លរដ្ឋមួយ​កំរិតផងដែរ៕
សូមអញ្ជើញទស្សនានូវវីឌឺអូរថ្លែងអំណរគុណរបស់ពលរដ្ឋ និងលោកមេភូមិ ដែលម្ចាស់ផ្ទះជួលមិន​យ​កថ្លៃជួលផ្ទះ​ចំនួន២ខែដែលមានដូចខាងក្រោមៈ

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9978 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73970 នាក់
ខែនេះ :
362669 នាក់
3 ខែនេះ :
1251514 នាក់
សរុប :
19400362 នាក់