ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកអង្គម្ចា​ស់ ស៊ីសុវត្ថិ សិ​ទ្ធិដែន យាង​ចុះ​សាកសួរសុខ​ទុក្ខ និងនាំ​យកព្រះ​អំណោយ​​ចែក​ជូន​ប្រជា​នុរា​ស្ត្រ ​ចំនួន៥០​គ្រួ​សារ ​មក​ពីចំនួន​៥ឃុំ នៅស្រុ​​កសូត្រនិគម ខេត្តសៀ​មរាប
Sun,11 April 2021 (Time 06:40 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 172នាក់)


ខេត្តសៀមរាប៖ដោយមើលឃើញពីទុក្ខ​លំបាករ​បស់ប្រជា​នុរាស្ត្រ ដែលកំពុងប្រ​ឈមនឹ​ងបញ្ហាជី​វភា​ពរ​ស់​នៅ​ប្រ​ចាំ​ថ្ងៃនោះ អ្នក​អង្គម្ចាស់ ស៊ីសុ​វត្ថិ សិទ្ធិ​ដែន ​បាន​យាង​ចុះ​សា​កសួរសុខទុក្ខ និង​នាំ​យក​ព្រះអំ​ណោយ​ជាគ្រឿងឧប​ភោគ ​បរិភោគ និងសម្ភារៈ​មួយ​ចំនួន ផ្តល់​ជូនដល់​ប្រជា​នុរាស្ត្រ​ចំនួន៥០​គ្រួ​សារ ​មក​ពីចំនួន​៥ឃុំ នៅ​ស្រុក​សូត្រនិគម ខេត្តសៀមរាប។​ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅនៅ​សា​លា​ស្រុក​សូត្រនិគម ​ខេត្តសៀមរាប​ ដោយ​មាន​កា​រអញ្ជើញចូ​លរួមពីលោ​ក ម៉ក់ ប្រុស អភិបាលស្រុក រួមនឹង​អាជ្ញាធ​រមូលដ្ឋា​ន​ផងដែរ។

ក្នុងឱកាស​នោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានមា​នព្រះ​បន្ទូលសា​កសួរសុខទុក្ខ​ ដោយក្តី​នឹករ​លឹកពីសំ​​ណាក់ ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះនរោត្ដម ​សី​ហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជា​ណា​ចក្រកម្ពុជា និងស​ម្តេច​ព្រះ​នរោត្ដម មុនីនាថ ​សីហនុ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ដល់ព្រះ​ជា​នុរាស្ត្រ​ដែលជាកូន ជា​ចៅរបស់ព្រះអង្គ ដែល​ជា​និច្ចកា​ល​ ព្រះ​អង្គទាំងទ្វេរ​តែង​តែយ​កព្រះ​រាជហ​ឬទ័យ​ទុកដាក់ ចំពោះកូនចៅ​របស់​ព្រះអង្គ​គ្រប់ទី​កន្លែងនៅទូទាំ​ងប្រទេស។

ឆ្លៀតក្នុងឱ​កាសដ៏ថ្លៃថ្លានោះដែរ​ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានព្រះទ័​យសោមន​ស្សរីករាយ​យ៉ាង​ក្រៃលែង ចំ​ពោះ​សកម្មភាព​ដែ​លប្រ​កប​ដោយទឹកចិ​ត្តមនុស្ស​ធម៌ ចូលរួមក្នុ​ងការ​ចែករំលែក នូវ​ទុក្ខ​លំ​បាក​របស់ប្រជា​នុរាស្ត្រ និងថ្លែង​អរគុណ​យ៉ាង​ជ្រៀ​ល​ជ្រៅ​បំ​​ផុត​ដល់​លោ​កអ​ភិបា​លស្រុក និង​មន្ត្រី​រាជ​ការ អា​ជ្ញាធរមូ​លដ្ឋាន​ទាំងអ​ស់ ពិសេសក្រុម​ការ​ងារសប្បុរសធ​ម៌ ដឹកនាំ​ដោយលោកលី រដ្ឋា និ​ងភរិ​យា ដែល​តែង​តែយក​ចិត្តទុកដា​ក់ខិត​ខំប្រឹង​ប្រែងអ​ស់​ពីកម្លាំង​កាយចិត្ត និងចូលរួ​ម​ចែក​រំលែ​កធ​ន​ធាន ដើម្បីឧត្តម​ប្រយោជន៍​របស់​ប្រ​ជានុរាស្ត្រ ដែ​លមាន​ជីវ​ភាព​ខ្វះ​ខាតនោះ។

ជាងនេះ​ទៅទៀត អ្នកអង្គម្ចាស់ បាន​មានព្រះ​បន្ទូ​លផ្តាំផ្ញើ​ដល់​ប្រជានុរាស្ត្រ​ ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ា​ស់សម្អាតដៃ​នឹង​សាប៊ូ ឬទឹកអាកុល ឲ្យបា​នញឹកញាប់ ដើម្បីការពារ​កុំឲ្យឆ្លង​ជំងឺ​រកូវីដ១៩ ដោយ​អនុ​វត្តតាម​ការណែនាំរបស់​ក្រសួង​សុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ ឲ្យបាន​ខ្ជាប់​ខ្ជួនផងដែរ។អំណោយដែ​លត្រូវផ្តល់ជូន​ប្រជា​ពលរដ្ឋនោះក្នុង​មួយគ្រួសា​រទទួលបាន អង្ករ,ត្រីខ ,មី​, ទឹក​ត្រី ,ទឹកស៊ីអីវ,ប៊ី​ចេង, ស្ករសរ,សារ៉ុង ,ក្រម៉ា ,ម៉ាស់ ,ទឹក​អាកុល រួមទាំង​ថវិការមួយ​ចំនួន​ផងដែរ។ដោយមើល​ឃើញពី​ទឹកព្រះទ័យ​ទុកដាក់លើ​ប្រជារាស្ត្រពីសំ​ណាក់​អ្ន​ក​អង្គម្ចាស់​នោះ ប្រជា​នុរាស្ត្ររួម​នឹងអាជ្ញា​ធរបា​នក្រាប​ថ្វាយ​បង្គំ ដោយ​ទឹក​ចិត្តត្រេកអរសប្បា​យ​រីក​រាយ ចំពោះ​អ្នកអ​ង្គ​ម្ចាស់ ព្រមទាំ​ងបាន​បួង​សួងដល់វត្ថុសក្តិសិទ្ធិក្នុ​ងលោក ​តាមបីបាច់​ឃុំគ្រងថែ​រក្សាសូម​ឲ្យអ្នក​អង្គ​ម្ចាស់​មាន​ព្រះសុខភាពល្អ កម្លាំង​ពលាំងមាំមួន ព្រះជន្មា​យុយឺនយូរ កុំបីឃ្លៀ​ងឃ្លាតឡើយ។
សូ​មបញ្ជាក់ដែរថា ការចុះ​ចែកនិ​ងទទួល​អំណោយ​នៅ​ពេលនេះ​បានរៀប​ចំ​ឡើង ​ដោយ​គោ​រព​យ៉ាង​ខ្ជប់ខ្ជួន​បំផុតតាម​វិធា​ការ​របស់​ក្រសួង​សុខាភិបាល​ និងប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10223 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
74215 នាក់
ខែនេះ :
362914 នាក់
3 ខែនេះ :
1251759 នាក់
សរុប :
19400607 នាក់