ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកសារព័ត៌មាន និង​ព្រះសង្ឃនាំយកអំណោយ​ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត ​នៅ​ជាប់ព្រំដែន ក្នុង​អំឡុង​នៃការរីករាលជំងឺឆ្លងកូវីដ​១៩
Thu,01 April 2021 (Time 11:37 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 114នាក់)


ខេត្ត​បន្ទាយមានជ័យ៖ដើម្បី​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ពិសេ​សប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​កាត់​បន្ថ​យ​ភាពក្រីក្ររប​ស់ប្រជាព​លរដ្ឋមួយ​កំរិតផងនោះ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហង្សមាស ប្រ​ចាំក្រុងប៉ោយប៉ែត ដំណាង​ឲ្យលោក មាស ​រិទ្ធី អគ្គនាយករង ​គ្រប់​ព័ត៌​មាន​នៅស្ថា​នីយ​ទូរទស្សន៍ហ​ង្សមាស និងព្រះចៅអ​ធិការវត្តអូរខៃដន ព្រះនា​ម ណយ ណេត ព្រះចៅអធិ​ការវត្ត​អណ្តូងថ្មមាស ព្រះនាម ឈិន ណារិ​ទ្ធិ បាន​នាំយ​កអំណោយ​​ជាគ្រឿងឧប​ភោគ បរិភោគ​​ ផ្តល់​ជូន​ប្រជា​ពល​រដ្ឋ ដែល​មានជីវភាព​ខ្វះខាត ​នៅជា​ប់ព្រំដែន ក្នុងភូមិសាស្ត្រក្រុង​ប៉ោយប៉ែត។

លោក ផូ ប៊ុនថន បាន​ឲ្យដឹងថា ប្រជា​ពលរដ្ឋដែល​បានអញ្ជើញ​មកទទួល​អំណោយ​នៅពេលនេះ​សរុប​ចំនួន១០៥គ្រួសារ​ សុទ្ធតែមាន​ជីវភាពខ្វះខាតទាំងអស់ ហើយពួកគាត់សុទ្ធសឹងជាកម្មករអូរ​រទេះ និង​ស៊ីឈ្នួល​ធ្វើការងាផ្សេងៗនៅក្នុងទឹកដីថៃ តែដោយ​សារប្រទេសយើង ក៏ដូចជាប្រទេស​លើពិ​ភពលោក​ផ្ទុះ​រីករាលដាល​នូវ​ជំងឺកូវីដ១៩នោះ អាជ្ញាធរ​ប្រទេស​ទាំងពី​ក៏បានបិតច្រកព្រំដែន​ចេ​ញ​ចូ​ល​ ធ្វើ​ឲ្យ​ពួក​គាត់​មិន​មានកា​រងាធ្វើ​ ឯ​ជីវភាពក៏​កាន់តែពិបាក​។ដោយមើលឃើញពីការ​លំបា​កទាំង​នេះ​លោក មាស ​រិទ្ធី បាន​ផ្តល់​អំណោ​យដែ​លទទួល​បាន​ពីសប្បុរសជននានា ផ្តល់ជូនតាម​រយះរូប​លោក​​ យក​មកចែក​ជូនដល់ពួក​គាត់ ដើម្បីកាត់បន្ថភាព​ក្រីក្រមួយកំរិត។

អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ , មី និង ទឹកត្រី រី​ឯព្រះចៅធិការវត្ត រតន​សុខសាន្ត ហៅវត្តអូរខៃដន និងព្រះចៅអធិការវត្ត អណ្តូងថ្មមាស បានចូលរួមចំណែក​ជួយឧបត្ថម្ភ ទឹកប​រិសុទ្ធ ក្នុង​មួយគ្រួសារ ១យួ និង​បច្ច័យមួយចំនួនផ​ងដែរ។

​​ជាមួយគ្នានោះដែរព្រះចៅអធិកា​រវត្ត បានមា​នសង្ឃដិការថា ទោះជា​ពេល​នេះអំ​ណោយ​បន្តិចបន្តួច​ស្តួច​ស្តើង​មិនគ្រប់គ្រាន់តា​មតម្រូវការរ​បស់ប្រជា​ពលរដ្ឋយ៉ាង​ណា​ក្តី ក៏អា​ចជួយ​កាត់​បន្ថយ​ការ​ខ្វះ​ខាត​មួយ​គ្រាដែរ​ ក្នុង​នោះព្រះ​ចៅអធិការវត្តបាន​ស្នើ​ឲ្យប្រជាព​លរដ្ឋត្រូវ​អនាម័យ រក្សាកំលាត កុំព្យា​យាម​ជួបជុំគ្នា ពិសេសត្រូវ​អនុវត្តតាមវិធា​ការរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍​​ឲ្យបាន​ខ្ជាប់ខ្ជួ​ននូវវិ​ធានការ ៣ការពារ និង៣កុំ របស់​ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ការ និងទ​ប់ស្កាត់​ការរីករាល​ដាលនៃ​ជំងឺកូវីដ​-១៩។​ ​ ​

​សូមបញ្ជាក់ដែរថា ការចុះ​ចែកនិ​ងទទួល​អំណោយនៅ​ពេលនេះ​បានរៀប​ចំ​ឡើង ​ដោយ​គោ​រព​យ៉ាង​ខ្ជប់ខ្ជួន​បំផុតតាម​វិធា​ការ​របស់​ក្រសួង​សុខាភិបាល​ និងប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត​ ហ៊ុល អភិបាលក្រុងប៉ោយ​ប៉ែត ចាត់​ឲ្យក្រុម​ការងារ​ នាំយក​រថយ​ន្តជួយ​ដឹកជញ្ជូន​សម្ភាៈ​ផ្សេងៗ របស់​ប្រជា​ពលរដ្ឋដែលរុះរើលំ​នៅដ្ឋាន ចេញពីចំណីផ្លូវរថភ្លើង ទៅរ​ស់នៅលើដី​ស្រប​ច្បាប់​នៅ​ភូមិ​បឹ​ងជ​ង្រុក​តេជោ​ឈ្នះ ឈ្នះ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យ០២​នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​នាំមនុស្សឆ្លង​ដែនខុស​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទាយមានជ័យ ​ពាក់​ព័ន្ធករ​ណី​រំលោ​ភ​បាន​ស​ម្រេច នៅ​ក្នុងប​ន្ទប់ជួ​ល ក្នុងក្រុងប៉ោ​យប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងា​រ នាំយក​អំណោ​យផ្តល់​ជូនលោក​យា​យចាសជរា ពិ​ការ​ជើង​ចិញ្ចឹម​ចៅ​ស្រី​កំព្រាម្នា​ក់ នៅ​ភូមិ​ព្រៃ​គុប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រំដួលតាមដ​ងផ្លូវ​នៅក្រុងប៉ៃលិន ឆក់យកបេះដូង​រាស្ត្រ នាំគ្នាកោ​ត​សរសើរពី​សម្រស់​ស្រស់​ត្រកាល​គ្រប់ៗគ្នា (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15933 នាក់
ម្សិលមិញ :
13525 នាក់
សប្តាហ៍នេះ :
120241 នាក់
ខែនេះ :
531487 នាក់
3 ខែនេះ :
1702456 នាក់
សរុប :
17061085 នាក់