ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អាជីវ​ករខ្មែរលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ លើកគ្នាសុំការ​អន្តរាគមពីស្ថានកុងស៊ុលខ្មែរ ពីបញ្ហា​អន្តោ​ប្រវេសន៍​ថៃ(តម៉) រួម​ខ្មែរម្នាក់ ដើរប្រមូល​លុយប្រ​ចាំខែ ជា​ថ្នូរមិនចាប់
Fri,23 April 2021 (Time 02:20 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 231នាក់)


ខេត្ត​បន្ទាយ​មានជ័យ៖បន្ទាប់ពីមាន​ការដើរប្រមូលលុយ​តាមតូបរបស់​អាជីវករខ្មែរ​ នៅផ្សារ​ចាស់​បេន​ចាវ៉ាន់ ​រោងក្លឿ ប្រទេស​ថៃ ដែលអា​ជីវករ​អះអាងថា ជា​កម្លាំង​អន្តោ​ប្រវេ​សន៍​ថៃ​(ត ម៉) រួម​និងជន​ជាតិ​ខ្មែរ​ម្នា​ក់ ដែ​ល​អាជី​វករខ្មែរ​ទាំង​នោះ ឲ្យរហ័ស​នាមថា ខ្លួន​ខ្មែរ​តែក្បាល​ថៃនោះ ដើរ​ប្រ​​មូល​លុយពី​អាជី​វកខ្មែរ ដោ​យ​ដាក់​ខែក្នុងមួ​យតូប​១ខែ​ចា​ប់​ពី៣០០​បាតប្រាក់​ថៃ(ស្មើរ៣​៨៤០០​រៀល) ទៅ១០​០០បា​ត(ស្មើ១២៨៤០០​រៀល) ជាថ្លៃកា​រពារ និង​ជាថ្នូមិន​ចុះ​ចាប់ ​ខ​ណៈ​ដែលពួកគាត់​បាន​អះ​អាង​ថា បាន​ប​ង់​លុយ​ និង​បាន​រៀបចំឯ​កសារ ពិសេ​ស​ទៅត្រួត​ពិនិត្យ​សុខ​ភាព​តា​មការ​ណែ​នាំរបស់​រដ្ឋាភិ​បាល​ថៃ​រួច​ហើយនោះ ហេតុអ្វី​បា​នជា​នៅ​តែបន្ត​ដើរ​កាប​សង្កត់ និងយក​លុយ​បន្តទៀត ទើប​ពួក​គាត់​មិន​សុខ​ចិត្ត​ នាំគ្នា​ទៅ​សុំកា​រអន្តរាគ​មពី​ស្ថាន​អគ្គកុ​ងស៊ុលក​ម្ពុជា ប្រចាំខេត្តស្រះកែ​វ ប្រទេ​សថៃ កាល​ពីថ្ងៃទី​២២ ខែមេ​សា ឆ្នាំ២០២​១។នេះ​បើតាមប្រ​ភពព័ត៌មានពី​អាជីវករខ្មែរ​នៅផ្សារ​រោងក្លឿ។

បើតា​មអាជីវករខ្មែរល​ក់នៅផ្សារបេន​ចាវ៉ាន់​បាន​ប្រាប់តាមទូរសព័្ទបញ្ជាក់​ថា ដោយ​សារតែ​ភ័យខ្លាច​គេ​ចុះម​កចាប់ ទោះ​ជាខ្លួន​លក់​មិ​ន​ដាច់​យ៉ាង​ណាក្តី​ ក៏រូ​បខ្លួន​​ប​ង់លុយ​ឲ្យទៅ​​ជ​នជា​តិខ្មែរ​ម្នាក់ឈ្មោះ ​គីម ដែ​ល​ដើរ​ប្រ​មូល​ឲ្យ​ប៉ូ​លីស​អន្តោប្រ​វេសន៍​ថៃ(ត ម៉)ចំនួន​១០​០០​បាត(ស្មើ១២​៨៤០០​រៀល) ក្នុង​មួយ​ខែ បើសិន​ជាមិន​បង់ទេ​នោះ ​គេនឹង​ឲ្យ​ប៉ូលីស​ថៃ​(ត ម៉) ចុះមកចាប់ភ្លាម។

អាជីវកបញ្ជាក់​ទៀតថា ឈ្មោះ​ គីម រយះកា​លកន្លង​មក​នេះ មានការ​ទំនាក់​ទំនង​គ្នា​ល្អជា​មួយ​សម​ត្ថកិច្ច​ប្រ​ទេស​ថៃ​មួយចំនួនតូច ​ក្នុង​ការ​រកស៊ី​របៀប​លួច​លាក់ គេចព័ន្ធ ពិសេ​សនាំ​ទំនិញ​ខុស​ច្បាប់​កម្ម​សិទ្ធ​បញ្ញាចូល​ទឹកដីថៃ​យ៉ាង​សកម្ម​ ដោយ​មានកា​រសែនព្រេន​ឲ្យអ្នក​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ។​​

ជំវិញ​បញ្ហាខាងលើ​នេះដែរ អង្គភាពគេ​ហទំព័រ ខ្មែរម្ចា​ស់ការ មិនអាច​សុំកា​រពន្យល់​ណា​មួយពី​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្តស្រះកែវ​ ប្រទេសថៃ បា​ននោះ​ទេ​រហូតមកដ​ល់ពេ​ល​នេះ​ ដោយទំ​នា​ក់​ទំនង​តាមរយះទូរស័ព្ទនៅក្រៅតំបន់សេវ៉ា ​ឯទំនាក់​ទំនងតាមបណ្តាញTelegramបានត្រឹម​តែបើក​មើល​តែប៉ុណ្ណោះ​ មិនមានការឆ្លើយតបឡើយ។​តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រា​យ​ពីអ្នក​ពាក់ពន្ធ័រា​ល់ម៉ោង​ធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9417 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73409 នាក់
ខែនេះ :
362108 នាក់
3 ខែនេះ :
1250953 នាក់
សរុប :
19399801 នាក់