ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ក្មេងស្ទាវ២ក្រុម មានជម្លោះនៅកន្លែងផឹកទឹកត្នោតជូ កាន់អាវុធគ្រោងកាប់ប្រហារគ្នា ត្រូវកម្លាំងកងរាជអាវុធ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
Sun,04 April 2021 (Time 08:47 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline​ (ចំនួនអ្នកអាន: 52នាក់)


ខេត្តបន្ទាយមានជ័យ:ក្មេងស្ទាវ២ក្រុមដេញកាប់គ្នាយ៉ាងប្រសេកប្រសាចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្រោយពីមានជម្លោះ￸នឹងគ្នានៅកន្លែងផឹកទឹកត្នោតជូ ចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេការបញ្ជាការ មូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមក្មេងស្ទាវចំនួន០៤នាក់ រស់នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
១.ឈ្មោះ￸ សំណាង ជ័យ ភេទប្រុស អាយុ២១ឆ្នាំ
២.ឈ្មោះ￸ គា ដែន ភេទប្រុស អាយុ២៤ឆ្នាំ
៣.ឈ្មោះ￸ ពឿត ពឿយ ភេទប្រុស អាយុ២១ឆ្នាំ
៤.ឈ្មោះ￸ ខ្លី ចូវ ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាជិះម៉ូតូមកអង្គុយផឹកទឹកត្នោតជូ នៅចំណុចខាងលើ ពេលផឹកស៊ីរួចក៏នាំគ្នាជិះម៉ូតូគោលដៅត្រឡប់ទៅភូមិរបស់ខ្លួនវិញ ស្រាប់តែមានក្មេងស្ទាវ១ក្រុមទៀតជិះម៉ូតូចំនួន០៣គ្រឿងដេញតាមពីក្រោយ ដើម្បីបង្ករឿង ពេលនោះ￸ក្រុមក្មេងស្ទាវទាំង០៤នាក់បានជិះម៉ូតូទៅដល់ចំណុចភូមិពង្រ ស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ក៏នាំគ្នាគេចខ្លួនពួនបាត់ពេលនោះ￸ក្មេងស្ទាវ០១ក្រុមដែលដេញតាមពីក្រោយ រកមិនឃើញក៏នាំគ្នាត្រឡប់ទៅវិញបាត់អស់។
  
លុះស្អែកឡើងក្រុមក្មេងស្ទាវទាំង០៤នាក់ខាងលើក៏នាំគ្នាជិះម៉ូតូទៅភូមិរបស់ខ្លួនវិញ ហើយក៏នាំគ្នាយកអាវុធកាន់ម្នាក់ៗមួយ នាំគ្នាជិះម៉ូតូត្រឡប់មកអង្គុយរងចាំនៅកន្លែងដែលពួកគេផឹកទឹកត្នោតជូ ដើម្បីសងសឹកទៅលើក្រុមក្មេងស្ទាវនោះ￸វិញ ដោយទទួលបានព័ត៌នេះភ្លាម និងដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តផងនោះ ទើបលោកដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបានតែម្តង នៅវេលាម៉ោង១១និង៤០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ព្រមទាំងដកហូតបានវត្ថុតាងមានដូចជា: កាំបិតកែច្នៃដងដែកប្រវែង៣៩សង់ទីម៉ែត្រ បាញ់ថ្នាំពណ៌ក្រហមចំនួន០១ដើម, ពូថៅ ដងឈើប្រវែង៣៤សង់ទីម៉ែត្រចំនួន០១ដើម, ពូថៅកែច្នៃ ដងច្រវ៉ាក់ចំនួន០១ដើម, ជំពាមកៅស៊ូចំនួន០១ និងម៉ូតូចំនួន០២គ្រឿងផងដែរ ហើយបញ្ជូនមកមូលដ្ឋានអារុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាប់អាវុធសម្រាប់កាប់ប្រហារទៅលើក្រុមដែលបានជិះម៉ូតូដេញតាមបង្ករឿងដល់ពួកគេពិតប្រាកដមែន ។ 

ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ￸ ជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌអាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានអាវុធខេត្ត ដើម្បីបន្តនិតិវិធី។លុះដល់រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត​ ហ៊ុល អភិបាលក្រុងប៉ោយ​ប៉ែត ចាត់​ឲ្យក្រុម​ការងារ​ នាំយក​រថយ​ន្តជួយ​ដឹកជញ្ជូន​សម្ភាៈ​ផ្សេងៗ របស់​ប្រជា​ពលរដ្ឋដែលរុះរើលំ​នៅដ្ឋាន ចេញពីចំណីផ្លូវរថភ្លើង ទៅរ​ស់នៅលើដី​ស្រប​ច្បាប់​នៅ​ភូមិ​បឹ​ងជ​ង្រុក​តេជោ​ឈ្នះ ឈ្នះ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យ០២​នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​នាំមនុស្សឆ្លង​ដែនខុស​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទាយមានជ័យ ​ពាក់​ព័ន្ធករ​ណី​រំលោ​ភ​បាន​ស​ម្រេច នៅ​ក្នុងប​ន្ទប់ជួ​ល ក្នុងក្រុងប៉ោ​យប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងា​រ នាំយក​អំណោ​យផ្តល់​ជូនលោក​យា​យចាសជរា ពិ​ការ​ជើង​ចិញ្ចឹម​ចៅ​ស្រី​កំព្រាម្នា​ក់ នៅ​ភូមិ​ព្រៃ​គុប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រំដួលតាមដ​ងផ្លូវ​នៅក្រុងប៉ៃលិន ឆក់យកបេះដូង​រាស្ត្រ នាំគ្នាកោ​ត​សរសើរពី​សម្រស់​ស្រស់​ត្រកាល​គ្រប់ៗគ្នា (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16704 នាក់
ម្សិលមិញ :
13525 នាក់
សប្តាហ៍នេះ :
121012 នាក់
ខែនេះ :
532258 នាក់
3 ខែនេះ :
1703227 នាក់
សរុប :
17061856 នាក់