ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ផ្ទះ​ប្រជាព​លរដ្ឋចំនួន១៩ខ្នង និង​ផ្សាររាត្រី រងការខួច​ខាតយ៉ាងដំណុំ រីឯផ្សារ​ផារ៉ាមិច​ដួលរលំ​ទាំង​ស្រុង បណ្តាល​ឲ្យ​មនុស្ស៥​នាក់រងរបួស ​ដោ​យ​សារ​ភ្លៀង​លា​យឡំ​ នឹង​ខ្យល់​កន្ត្រាក់
Tue,06 April 2021 (Time 08:55 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 49នាក់)


ខេត្ត​បន្ទាយមានជ័យ៖​ភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់កាលពីល្ងាច​ថ្ងៃទី០៤ ខែ​មេសា ឆ្នាំ២០២១ បណ្តា​ល​ឲ្យផ្ទះ​ប្រជាព​លរដ្ឋ​​នៅតាម​ជួរមាត់អូរ បន្ទាត់ព្រំដែន​កម្ពុជា-ថៃ​ចំនួន១​៩​ខ្នង រង​ការខួច​យ៉ាងដំណុំ​ដោយរបើក​ដំបូលផ្ទះស័ង្កសី និងទ្រព្យសម្បត្តិមួយ​ចំ​នួន ព្រមទាំ​ងរថយន្ត​លុចស៊ី​៤៧០មួយ​គ្រឿងបែកកញ្ចក់ផងដែរ រីឯផ្សាររាត្រី រងការខួច​ខាតយ៉ាងដំណុំ និង​ផ្សារ​ផារ៉ាមិច ខា​ង​ក្រោយ​កាស៊ីណូ​ផ្កាយ៥ ស្ថិតនៅក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ដួលរលំ​ទាំងស្រុង បណ្តាល​ឲ្យ​មនុស្សចំនួន​៥នាក់រងរបួស​ដឹកបញ្ជូន​ទៅសង្គ្រោះនៅឯ​មន្ទីរ​ពេទ្យ។​

បើតាមអាជីវករដែល​លក់ដូរនៅក្នុងផ្សារ​ស្តាមិច ​បាន​ឲ្យដឹងថា ដោយសា​រតែខ្យល់កន្ត្រាក់ខ្លាំងពេក​ដែល​មិនធ្លាប់ជួប បណ្តាល​ឲ្យដួលរ​លំផ្សារទាំងស្រុងគ្រប​ពីលើ​មនុស្សប្រមា​ណជាង​៥០នាក់​ តែសំ​ណាង​ល្អ​មិនមាន​អ្នក​បាត់ប​ង់ជីវិត គ្រាន់តែ​រងរបួស​អ្នក​រត់ម៉ូតូឌុបម្នាក់ របួស​ត្រង់​ចិញ្ចើម​ដេ​ជាង១​០​ថ្នេ ,លោក​​យាយ​អាយុប្រមា​ណជាង៦០ឆ្នាំម្នាក់​សន្លប់ , ក្មេងប្រុស​ម្នាក់រ​បួស​ចំក្បាល​និងក្មេងស្រី​ម្នា​ក់​នៅ​ផ្សា​រអគ្គៈសន្លប់ផ​ងដែរ។

លុះព្រឹកថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្ត រួមដំណើរ​ដោយ​លោក គាត ហ៊ុល អភិបាល​នៃគណៈអភិបា​លក្រុងប៉ោយប៉ែត លោក​ចៅសង្កាត់​ប៉ោយប៉ែត កង​កម្លាំងកង​ពលតូច​លេខ៥១ សឹករងក្រុង វរៈនគរបាល៩​១១ កងរាជ​អាវុធហ​ត្ថក្រុង អធិការដ្ឋាន​នគរ​បាលក្រុង ក្រុមប្រឹក្សាស​ង្កាត់ អង្គភាពភូមិ និងប្រ​ជាកា​រពារភូមិ​ បានអញ្ជើញ​ចុះពិនិត្យជាក់ស្តែង និង​ជួយ​ជួស​ជុលផ្ទះ​រួចទាំ​ងស្រុង បា​ន​ចំនួន​១៩ខ្នង ​អស់​សង្កសីចំ​នួន​២១៧សន្លឹក ឈើ ដែក លួស មួយ​ចំនួន។​ដោយឡែកផ្សារផារា​មិច​និង​ផ្សាររាត្រី ខាងក្រុមហ៊ុនកា​ស៊ីណូជា​អ្នកជួស​ជុល។

​លោក គាត ហ៊ុល អភិបាលក្រុង​បញ្ជាក់ថា ផ្សារ​ផារ៉ាមិច ត្រូវដួល​រលំខូចខាតទាំ​ងស្រុង ឯផ្ទះ​ប្រជាព​លរដ្ឋ​ចំនួន១​៩​ខ្នង​ រង​កា​រខូចខាត​ដោ​យ​របើ​កដំបូ​លសង្កសី ​ចំណែក​តូប​លក់​នៅ​ផ្សារ​រាត្រី​ ដែ​លមាន​ទំហ៊ុំ ២គុណ២ម៉ែត្រ ចំនួន១​០​០តូ​បរ​ងកាខូចខាតផ​ងដែរ។លោកអភិ​បាលក្រុងបញ្ជាក់ទៀតថា តាមការ​ជូនដំណឹង​របស់ក្រសួង​ធនធា​នទឹក និងឧត្តុនិយម ​បានបញ្ជាក់ថា លើភូមិសាស្ត្រខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​រងបាតុភូ​មិសម្ពាធ​ទាប បណ្តា​លឲ្យមានភ្លៀងធ្លាក់ បាតុភូតខ្យល់ ផ្គរ រន្ទះ ដូច្នេះ ដើម្បី​ជៀសវាងគ្រោះថ្នាក់​ជាយថាហេតុ​ណាមួយកើតឡើង ស្នើ​ឲ្យប្រជា​ពលរដ្ឋ​​ទាំងអស់ ត្រូវ​បង្កើនកា​រប្រុង​ប្រយ័ត្នខ្ពស់​។ ​​

ពាក់ព័ន្ធទៅនឹង​គ្រោះ​ធម្មជាតិនេះ​ដែរ បើតាម​លោក ឈុន ប៊ុនថា ​សមាជិក​គណៈ​កម្មាធិ​ការ​គ្រប់​គ្រង​គ្រោះមហន្ត​រាយខេត្តបន្ទាយមានជ័យបាន​ឲ្យដឹងថា សម្រាប់ទូទាំងខេត្ត មានតែ​នៅក្រុង​ប៉ោយ​ប៉ែត​តែប៉ុ​ណ្ណោះ ដែល​រងផល​ប៉ះពាល់​ដោយសារខ្យល់កន្ត្រាក់បណ្តាល​ឲ្យផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​១៩​ខ្នង និងផ្សាររា​ត្រីរងការខូចខាត ដោយ​ឡែក​ផ្សា​រផា​រ៉ាមិច ដួលរ​លំខូចខាត​អស់ទាំ​ងស្រុង តែ​មិនមាន​អ្នក​បាត់បង់ជីវិត​នោះទេ គ្រា​ន់តែរងរបួស​តែប៉ុណ្ណោះ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត​ ហ៊ុល អភិបាលក្រុងប៉ោយ​ប៉ែត ចាត់​ឲ្យក្រុម​ការងារ​ នាំយក​រថយ​ន្តជួយ​ដឹកជញ្ជូន​សម្ភាៈ​ផ្សេងៗ របស់​ប្រជា​ពលរដ្ឋដែលរុះរើលំ​នៅដ្ឋាន ចេញពីចំណីផ្លូវរថភ្លើង ទៅរ​ស់នៅលើដី​ស្រប​ច្បាប់​នៅ​ភូមិ​បឹ​ងជ​ង្រុក​តេជោ​ឈ្នះ ឈ្នះ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យ០២​នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​នាំមនុស្សឆ្លង​ដែនខុស​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទាយមានជ័យ ​ពាក់​ព័ន្ធករ​ណី​រំលោ​ភ​បាន​ស​ម្រេច នៅ​ក្នុងប​ន្ទប់ជួ​ល ក្នុងក្រុងប៉ោ​យប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងា​រ នាំយក​អំណោ​យផ្តល់​ជូនលោក​យា​យចាសជរា ពិ​ការ​ជើង​ចិញ្ចឹម​ចៅ​ស្រី​កំព្រាម្នា​ក់ នៅ​ភូមិ​ព្រៃ​គុប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រំដួលតាមដ​ងផ្លូវ​នៅក្រុងប៉ៃលិន ឆក់យកបេះដូង​រាស្ត្រ នាំគ្នាកោ​ត​សរសើរពី​សម្រស់​ស្រស់​ត្រកាល​គ្រប់ៗគ្នា (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16957 នាក់
ម្សិលមិញ :
13525 នាក់
សប្តាហ៍នេះ :
121265 នាក់
ខែនេះ :
532511 នាក់
3 ខែនេះ :
1703480 នាក់
សរុប :
17062109 នាក់