ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បើ​កគោយន្តកន្ត្រៃ បាក់សាក់ស៊ី​កៀប​ខ្ទប់ទៅ​នឹងដែកទទឹងដៃ​ចង្កូត​គោយន្ត បណ្តាល​ឲ្យ​ការ៉ុង​ស្រូវ​សង្កត់ពី​លើស្លាប់មួយរំពិច
Wed,07 April 2021 (Time 08:28 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 26នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវការ៉ុង​ស្រូវ​សង្កត់ពី​លើស្លាប់មួយរំពិច ក្រោយពី​បើកគោយន្តក​ន្ត្រៃ​ដឹក​ស្រូវធ្ងន់​ពេក​ បណ្តា​លឲ្យបាក់​សាក់ស៊ី​កៀបខ្ទប់​ទៅនឹងដែក​ទទឹង​ដៃចង្កូត​គោយន្ត។

ហេតុការណ៍បានកើតឡើង ​កាលពីវេលាម៉ោង​៤និង២០នាទីល្ងាច ថ្ងៃទី៦ ​ខែមេសា ឆ្នាំ២០​២១ នៅចំ​ណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

នគរបាលរដ្ឋបាល​ឃុំភ្នំលៀបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែម មុំ អាយុ៤៨ឆ្នាំ ភេទប្រុស នៅភូមិក្បាលក្របី ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នគរបាលរដ្ឋបាលបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាន​ស៊ីឈ្នួលដឹ​កស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែ​នរួចមាន​គោយន្ត​ជាច្រើនគ្រឿង​បើកគម្លាត​ពីប្រហែលជា​១០០ម៉ែត្រជ​នរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមកចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃបា​ក់សាក់ស៊ី បណ្តាលឲ្យការុងស្រូវរអិ​លមកមុខខ្ទប់​កៀបអ្នកបើក​ទៅនឹង​ដែកទទឹង​ដៃចង្កូត ត្រូវត្រង់​ដើមទ្រូង​ស្លាប់ភ្លាមៗ។

ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់​ស៊ីរ៉ឺម៉កគោយន្តមាន​សភាពចាស់ នៅពេល​ដឹក​ស្រូវធ្ងន់​បានបាក់ហើ​យការុងស្រូវរអិល​សង្កត់អ្ន​កបើកកៀបខ្ទប់ នឹងដែកទទឹង​ដៃចង្កូតគោ​យន្ត​ស្លាប់តែម្តង ។ សពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារយក​ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត​ ហ៊ុល អភិបាលក្រុងប៉ោយ​ប៉ែត ចាត់​ឲ្យក្រុម​ការងារ​ នាំយក​រថយ​ន្តជួយ​ដឹកជញ្ជូន​សម្ភាៈ​ផ្សេងៗ របស់​ប្រជា​ពលរដ្ឋដែលរុះរើលំ​នៅដ្ឋាន ចេញពីចំណីផ្លូវរថភ្លើង ទៅរ​ស់នៅលើដី​ស្រប​ច្បាប់​នៅ​ភូមិ​បឹ​ងជ​ង្រុក​តេជោ​ឈ្នះ ឈ្នះ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យ០២​នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​នាំមនុស្សឆ្លង​ដែនខុស​ច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទាយមានជ័យ ​ពាក់​ព័ន្ធករ​ណី​រំលោ​ភ​បាន​ស​ម្រេច នៅ​ក្នុងប​ន្ទប់ជួ​ល ក្នុងក្រុងប៉ោ​យប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងា​រ នាំយក​អំណោ​យផ្តល់​ជូនលោក​យា​យចាសជរា ពិ​ការ​ជើង​ចិញ្ចឹម​ចៅ​ស្រី​កំព្រាម្នា​ក់ នៅ​ភូមិ​ព្រៃ​គុប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រំដួលតាមដ​ងផ្លូវ​នៅក្រុងប៉ៃលិន ឆក់យកបេះដូង​រាស្ត្រ នាំគ្នាកោ​ត​សរសើរពី​សម្រស់​ស្រស់​ត្រកាល​គ្រប់ៗគ្នា (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16740 នាក់
ម្សិលមិញ :
13525 នាក់
សប្តាហ៍នេះ :
121048 នាក់
ខែនេះ :
532294 នាក់
3 ខែនេះ :
1703263 នាក់
សរុប :
17061892 នាក់