ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
មេបញ្ជាការរ​ងកងទ័ពជើងគោក មេបញ្ជា​ការយោធភូមិភា​គទី៥ អញ្ជើញចុះ​សួរសុខទុក្ខ និងសំ​ណេះ​សំ​ណាល កងកម្លាំ​ងឈរតាមបន្ទាត់ព្រំដែន​កម្ពុជា-ថៃ ទប់ស្កាត់កា​រឆ្លងរីករា​លដាល នៃជំងឺកូវីដ-១៩
Tue,18 May 2021 (Time 01:29 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 158នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ឯក សំអូន ​មេបញ្ជា​ការរង​ កងទ័ពជើងគោក និង​ជា​មេប​ញ្ជា​ការ​យោ​ធភូមិភាគទី៥ អមដំណើរដោយ​ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបា​ល​ខេត្ត ,លោក ឧត្តម​សេនីយ៍ទោ ​សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្ត , លោក ឧត្តម​សេនី​យ៍​ត្រី បោន​ ប៊ិន មេបញ្ជាការ​កង​រាជអាវុធ​ហត្ថខេត្ត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ សំណេះសំណាល និងចែក​អំណោយ​ជូនដល់​កងកម្លាំង​ប្រដាប់​អាវុធគ្រប់​ប្រភេទ ដែលកំ​ពុងឈរជើ​ងបំពេញភារកិច្ច​ទប់ស្កាត់ព​លក​រឆ្លងដែនខុសច្បាប់ និងទប់​ស្កាត់ការឆ្លង​រាលដាល នៃជំ​ងឺកូវីដ-១៩ នៅ​តាមបន្ទាត់ព្រំដែនក​ម្ពុជា -ថៃ តំបន់ក្រហ​មបិទខ្ទប់ ក្នុងភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និ​ងក្រុមគ្រូពេទ្យ ក្នុង​ភូមិ​សាស្ត្រទិសទី១ យោធភូមិភា​គទី៥។

នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ​យោធ​ភូមិភាគទី៥ បានមានប្រសាសន៍ថា កងកម្លាំង ដែលកំពុង​បំពេញភារកិច្ចទ​ប់ស្កាត់ព​លករឆ្លង​ដែនខុសច្បាប់ និង​ទប់ស្កាត់ការឆ្លងរីករាល​ដាល នៃជំងឺកូវីដ-១៩ នៅ​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឈ​រជើងអស់រយៈពេ​ល៥ខែទៅហើយ គឺចាប់​ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែល​កងកម្លាំង​ត្រូវ​បាន​បញ្ជូនម​កឈរជើងនៅតាម​ខ្សែបន្ទាត់ព្រំដែន និងកម្លាំង​មួយ​ចំនួនបំពេញ​បេសកកម្ម​បិទ​ខ្ទប់​តំបន់ក្រហម រួមជាមួយក្រុមពេទ្យយោ​ធាសហការជា​មួយក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបាល​ខេត្ត ជួយយ​កសំណាកជូ​នដល់ប្រជា​ពលរដ្ឋខ្មែរ និងជនប​រទេសក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការ បានបន្តថា នេះគឺជា​បេសកកម្មដ៏ពិសេ​សដែលថ្នាក់លើប្រគល់ជូន ជាពិសេស​គឺតាម​បទ​បញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​សម្តេចមាន​ការព្រួយបារម្ភ ចំពោះការឆ្លងរីក​រាលដាល នៃជំងឺកាច​សាហាវនេះ។

មេបញ្ជាការរងកង​ទ័ពជើងគោក មេបញ្ជា​ការយោធភូមិភាគទី៥ បានបន្តថា គោលបំណ​ងគឺក្តាប់ស​ភាពការណ៍​រួមទិសទី១ បន្ទាយមាន​ជ័យ ចំពោះការងារឈរជើង រៀបចំកម្លាំងបំពេញភា​រកិច្ចតាមចំ​ណុច​គោលដៅនីមួយៗ តើនៅ​មានចំណុចខ្វះខាតអ្វីខ្លះ? តើត្រូវមានវិធីសា​ស្ត្រអ្វីបន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់ព​លករកុំឲ្យឆ្លងដែនបាន ជម្រកស្នាក់នៅបណ្តោះ​អាសន្នតាមចំណុច​ដែលប្រក់តង់​ត្រូវកែ​សម្រួល​ប្រក់ស័ង្កសីវិញ ដើម្បីធានា​ការស្នាក់នៅជូនដល់យោធិនសមរម្យក្នុងរដូវវស្សា។

នៅក្នុងឱកាសនោះផ​ងដែរ មេបញ្ជាការយោធភូមិភាគទី៥ ក៏បានធ្វើការកោ​តសរសើរកង​កម្លាំង​ទាំងអស់ ដែលអនុវត្តផែនការទទួលបា​នលទ្ធផលល្អប្រសើរទៅ​តាមបទបញ្ជាថ្នាក់​លើបានដាក់ចុះ។

ឯក​ឧត្ដម មេបញ្ជាការ យោធភូមិភាគទី៥ ក៏បានដា​​ក់បទបញ្ជាដាច់ខាត ដល់កងកម្លាំងទាំងអស់ ហា​ម​ដាច់ខាតកុំមានការពាក់ព័ន្ធបទល្មើសនាំព​លករឆ្លងដែនខុសច្បាប់ បើរកឃើញ​មានពាក់​ព័ន្ធនិង​ចេញពីជួរកងទ័ព ដោយឡែកបើឃា​ត់បា​នពលករឆ្លងដែនខុស​ច្បាប់ត្រូវស្វែង​រកមេខ្យល់​ឃាត់ខ្លួន​ប្រគល់ជូ​នស្ថាប័នជំចាត់វិធានការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9198 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73190 នាក់
ខែនេះ :
361889 នាក់
3 ខែនេះ :
1250734 នាក់
សរុប :
19399582 នាក់