ព័ត៌មានជាតិ

ស្នងការនគ​របាលខេត្តបន្ទាយមា​នជ័យ ​ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួម​គោរពវិញ្ញាណ​ក្ខន្ធសព​ អធិ​កា​រនគ​របាលក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាននគរបាល​ខេត្តប​ន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងនគរបាលទូទាំងខេត្ត អញ្ជើញចូលរួម​គោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិកា​រដ្ឋាននគ​រ​បាលក្រុងប៉ោយប៉ែត ដែលបានទទួល​មរណៈភាព នៅបុរីមា​នជ័យ ស្ថិតនៅក្នុង​ភូមិគីឡូម៉ែត្រ​លេខ​៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយរោគាពាធ ក្នុងជន្មា​យុ ៥០ឆ្នាំ ​នៅវេលាម៉ោ​ង១១និង៥​៥នាទីយប់ ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ហើយសព​នឹងត្រូវបូជានៅ​វេលា​ម៉ោង១៤និ​ង៤៥​នាទី ថ្ងៃចន្ទ ទី១​៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបំ​ពាក់ឋានន្តរសក្កិ ថ្នាក់ឧត្ត​មសេនីយ៍ត្រី ជាកិច្ច​បច្ឆាមរ​ណៈជូនដល់ សពលោ​កអធិការនគរបាលក្រុង​ប៉ោយប៉ែត ជាការតបស្នងនូវវីរភាព ក្នុងការរួមចំ​ណែក ការពា​រសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងការបម្រើជាតិមាតុភូមិកន្លងមក។

ទន្ទឹមគ្នា​នោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានចូលបុណ្យចំនួន១០,០០០,០០០រៀល (ដប់លា​នរៀល) និងបាននាំ​យកថវិការសាមគមមិត្តនគ​របាលជាតិ ចំនួន៦,០០០,០០០រៀល (ប្រាំមួយលា​នរៀល) មកប្រ​គល់ជូនដល់គ្រួសារសពផងដែរ

លោកស្រី នាវ ផានិត ភរិយា​និងកូនៗ របស់ស​ពលោកវរៈសេនីយ៍ឯក សៅ សារឿន បានគោរពថ្លែង​អំណរគុណ ដល់លោកស្នងការ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានមកចូលរួម​គោរពវិញ្ញា​ណ​ក្ខន្ធស្វាមីរបស់គាត់ ថ្ងៃនេះ លោកស្រីសូមគោរពជូន​ពរដល់ថ្នាក់ដឹកនាំ​និងកងកម្លាំងន​គរបា​លទាំងអស់ សូមឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀង​ឃ្លាតឡើយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button