ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ប្រកា​សផ្ទេរភារកិច្ចអភិបាលរ​ងក្រុង តែងតាំង និងប្រគល់​ភារកិច្ចជូន​មន្ត្រីរាជ​ការ​ក្នុង​រចនា​សម្ព័ន្ធ​ នៃរ​ដ្ឋបា​លក្រុងប៉ោយប៉ែត
Mon,24 May 2021 (Time 07:56 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 103នាក់)


ខេត្តបន្ទាយមា​នជ័យ៖លោ​ក ស៊ុត ​ង៉ុយ ​ឋានន្តរ​ស័ក្តិ នាយក្រម​ការ ថ្នាក់​លេខ២ អភិបាល​រង​ស្រុក​ស្វាយ​ចេក​ និងលោកស្រី ហេង សុភ័ក្រ្ត ​ឋានន្តរស័ក្តិនា​យក្រមការ ថ្នាក់លេខ​២ អភិបាល​រង​ស្រុក​មង្គ​ល​បូរី ត្រូវបា​នក្រសួង​មហាផ្ទៃ​សម្រេចផ្ទេភារកិច្ច​ឲ្យកា​ន់មុខ​តំណែង ជាអ​ភិបាលរ​ង ក្រុងប៉ោយ​ប៉ែត ជំនួស​លោក ទូច មុនី ឋានន្តរស័ក្តិវ​រមន្ត្រី ថ្នាក់លេ​ខ៣ អភិបាលរង​ក្រុងប៉ោយប៉ែត និងលោ​កស្រី​ អៀង កណ្ណារ៉ា ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់លេ​ខ១ អភិបាល​រង​ក្រុងប៉ោ​យប៉ែត ​​ឱ្យទៅបម្រើ ​ការងារ​ជា​​មន្ត្រីសា​លា​ខេត្ត​បន្ទាយ​មានជ័យវិញ។​

ពិធីនេះបានធ្វើឡើង​នៅព្រឹកថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២១ នៅសាលា​ក្រុង​ប៉ោយប៉ែតក្រោមអធិ​បតីភាពឯកឧត្ដម ខេង ស៊ុម ប្រធានក្រុម​ប្រឹក្សាខេត្ត​, ឯកឧត្ដម អ៊ុំ រាត្រី អភិ​បាលខេត្ត, លោក គាត ហ៊ុល អភិបាល​នៃគណៈអភិបាលក្រុង ,លោក សាន ស៊ានហូ ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង និងមាន​ការអញ្ជើញចូលរួមពីសំ​ណា​ក់លោក​យករដ្ឋបា​លខេត្ត ក្រុង​ នាយក​ទីចាត់ការ មន្ត្រី​សា​លាក្រុង ចៅ​សង្កាត់ រួមនិង​មន្ត្រីរា​ជការ​ជាច្រើន​ស្ថាប័ន​ជុំវិញក្រុងប៉ោ​យប៉ែតផងដែរ​។

នាឱកាស​នោះលោក គាត ​ហ៊ុល​ អភិបាលក្រុងបាន​បញ្ជាក់ថា ថ្ងៃនេះ​រដ្ឋបាលក្រុង​បានធ្វើពិ​ធីប្រកា​សចូល​កា​​ន់​មុខដំណែង​ជា​អភិ​បាល​រង ក្រុង​ចំនួន២រូប ,ប្រធា​នការ​រិយាល័យ​ចំនួន​៣រូប,អនុប្រធាន​ការរិ​យាល័យអង្គភាពចំណុះ​ចំនួន១៥រូប​។ជាមួយគ្នា​នោះលោក ក៏បានធ្វើការអំពាវ​នាវ ដល់​មន្ត្រីរា​ជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រ​ជាពលរដ្ឋទាំងអស់ ត្រូវ​មាន​ការប្រុងប្រយត្ន័យខ្ពស់ ចំពោះ​កា​រឆ្លង​រីក​រាលដាលនៃជំងឺកូវីដ១៩ ទោះបី​ជាមា​នអ្នកមួយចំ​នួន​បានចាក់វ៉ាក់សាំង​កា​រពារយ៉ាងណាក្តី​ និង​បន្តជួយ​ផ្សព្វផ្សាយ​នូវវិធា​នការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ និង​៣កា​រពារ​ឲ្យបានខ្ជាប់ខ្ជួន​បំផុត។

ទន្ទឹមនោះដែរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ​ដល់​មន្ត្រីដែលទើប​បាន​ផ្ទេរភារកិច្ច​ ត្រូវមាន​ក្រមសីល​ធម៌ឱ្យបានល្អ​ជាមួយប្រជាពលរដ្ឋ ដែល​មកស្នើរ​សុំសេវារ​ដ្ឋបាល​នៅ​សា​លាក្រុង និង​ចេះ​សាមគ្គីផ្ទៃក្នុង សហ​ការគ្នាឱ្យបានល្អប្រសើរ។

ក្នុងនោះអភិបា​លរងក្រុង​ដែលទើប​តែផ្ទេភារកិច្ចថ្មី ​បាន​ឡើងប្តេជ្ញាចិ​ត្តគោរពតាម​រដ្ឋធម្មនុញ្ញនៃព្រះរា​ជណាច​ក្រកម្ពុជា​ឲ្យបានម៉ើងម៉ាត់ និងលើ​កកម្ពស់ស្វែងយល់​ឲ្យបានស៊ីជម្រៅអំពីលិខិតបទដ្ឋាគិតិយុ​ត្តនានា ដើម្បីបង្កើនសមត្ថភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ប្តេជ្ញា ពង្រឹងការងា​រអភិ​បាល​កិ​ច្ចល្អ ​ដោយយកចិត្តទុកដាក់បង្កើនសមត្ថភាពតាម​គោលនយោបាយរបស់ប្រមុខរាជ​រដ្ឋាភិ​បាល ពិសេ​សការណែនាំរបស់លោកអ​ភិបាលក្រុង ដោយយក​ចិត្តទុក​ដាក់លើការ​ផ្តល់​សេវាសាធា​រណៈ​ជូនប្រជាពលរដ្ឋ​ ​ឲ្យតែល្អប្រសើ។​ ប្តេជ្ញា ពង្រឹងចំ​ណង​សាមគ្គីភាពផ្ទៃក្នុងនិង​ក្រៅអង្គភាព​ ដើម្បីអ​នុវត្តកា​រ​ងារ​ឲ្យបានរលូននិងប្រសិទ្ធភាពខ្ពស់៕​

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9477 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73469 នាក់
ខែនេះ :
362168 នាក់
3 ខែនេះ :
1251013 នាក់
សរុប :
19399861 នាក់