ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកអ​ភិបាលស្រុក ភ្នំស្រុក​ រងការរិះគន់​ពីប្រជាពលរ​ដ្ឋរឿងបើកដៃ​ឲ្យក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ដី​ខ្សាច់​លើ​ស​ទម្ងន់ ធ្វើ​ឲ្យខូចខាតផ្លូវសា​ធារណៈ ជាថ្នូរនឹង​ការ​បង់លុយ
Fri,28 May 2021 (Time 07:51 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 157នាក់)


ខេត្តបន្ទាយមានជ័យ៖ផ្លូវជន​បទក្រាលកៅស៊ូមួយខ្សែរ ចាប់​ពីភូមិ​ត្រាង ឃុំភ្នំដី រហូតដល់ភូមិធ្នង់ ឃុំ​ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងកាខូ​ចខាត​យ៉ាងដំណុំ ​ដោ​យសា​រតែ​មាន​កា​របើក​ដៃ​ពី​លោក​អភិ​បាល​ស្រុ​កភ្នំ​ស្រុក ​​ឲ្យក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ដីខ្សាច់លើ​សទម្ងន់ ជា​ថ្នូនឹងការ​បង់លុយ​។

ពាក់ព័ន្ធទៅបញ្ហានេះមេភូមិរង្វាន ឃុំណាំតៅបានប្រាប់អ្នកសារព័ត៌ថា រឿងប​ង់​លុយជូន​លោកអភិ​បាលស្រុក​ភ្នំស្រុក ពិតជាមានប្រាកដមែន លុយនោះ​គឺបាន​មកពីការបូមខ្សាច់។ក្រោយពី​បង់​លុយ​ជូន​លោ​កអភិបាលស្រុករួចមក រថយន្តដឹក​ដីទាំងអស់នោះ បន្តដឹកជញ្ជូនលើស​ទម្ងន់យ៉ាង​អណា​ធិប​តេយ្យ ដោយគ្មាន​ខ្លាច​រអារនឹង​អាជ្ញាធរ ជា​ហេតុធ្វើ​ឲ្យខូច​​ខាតផ្លូវយ៉ា​ងដំណុំ និងអាចបង្ក​ឲ្យមាន​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​ណាមួយ​ទៅលើប្រជា​ព​លរដ្ឋទៀតផង។

​ជាមួយគ្នានោះ​ដែរប្រជា​ពលរដ្ឋមួយ​ចំនួនបាន​ធ្វើការរិះ​គន់​យ៉ាងចាស់​ដៃ ​ទៅលើលោក​អភិបាល​ស្រុក​ភ្នំស្រុក​ថា ដើ​ម្បីតែ​ប្រយោ​ជន៍ផ្ទាល់ខ្លួន​ ធ្វើ​ឲ្យខួច​ខា​តប្រ​យោជន៍​រួម​។​ដូច្នេះ​ស្នើ​ឲ្យឯកឧត្តម​អភិ​បាល​ខេត្ត និងពិ​សេ​សស្ថាប័ន​ក្រសួង​ម​ហាផ្ទៃ​​ដែ​លធ្លាប់​មាន​ទំនុ​កចិត្ត​ទៅលើ​​លោក​អភិបាល​ស្រុក​ភ្នំ​ស្រុក​មានវិធា​នកា​រតា​មច្បាប់មន្ត្រីរាជកា​រ ជៀសវា​ងមា​នកា​ររិះគន់​ពី​មហាជនកាន់តែ​ច្រើន​ឡើងៗ។

ពាក់ព័ន្ធទៅនឹងរឿងរាវ​ខាងលើនេះដែរ ក្រោយពី​ទទួល​បាននូវព័ត៌​មានខាងលើនេះភ្លាម​ឯកឧត្តម អ៊ុំ រាត្រី ​អភិបា​លនៃគណៈ​អភិបាល​ខេត្តប​ន្ទាយមានជ័យ ​បានចេញលិ​ខិត​១ច្បាប់លេខ ០២៣/២១ លបក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ បាន​ចាត់តាំ​ងក្រុមប្រចាំ​ការ​លើទីតាំងខាងលើ ដែលមា​នស​មាស​ភាពចូលរួមមាន៖
១ លោក ឈឿង ក្រៃ យ៉ុង នាយករដ្ឋបាលសាលាខេត្ត ជាប្រធាន
២ លោក សុក រឹទ្ធិ អភិបាលរង ស្រុក​ ភ្នំស្រុក ជាអនុប្រធាន
៣ លោក ស៊ិ ញ ឈិ ញ តំណាងសហគមន៍ ថែទាំផ្លូវ អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក និង​៤ រូបទៀតមកពីទីចាត់ការអន្តរវិស័យសាលាខេត្ត ការិយាល័យផ្លូវ ជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នគរបាលស្រុក កងរាជអាវុធហត្ថ ស្រុក។

គួររំលឹកផងដែរថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានលើកឡើងថា ​ករណីឡានដឹកដី ដឹកខ្សាច់ និ​ង​សម្ភារៈសំណ​ង់ លើសទម្ងន់ នៅ​ស្រុកភ្នំស្រុកនេះបានស្រាវជ្រាវរ​កឃើញថា មា​នរថយន្តដឹកដី​ខ្សាច់ប​ង្កឲ្យ​ប៉ះពាល់ខូចខា​តផ្លូវជនបទយ៉ាងខ្លាំង រឿងនេះវាពាក់ព័ន្ធ និងលោកអភិបាល​ស្រុកភ្នំ​ស្រុកតែម្តង ព្រោះមាន​ការអះអាងថា លោកអ​ភិបាល​ស្រុករូបនេះបាន​យកលុយ ពីមេភូមិ ដែលចាំ ការ​ប្រមូលលុយពីរណ្តៅបូមខ្សាច់ និងឡានដឹកខ្សាច់ ហេតុនេះត្រូវចុះធ្វើ​ការជាបន្ទាន់។ក្នុង​នោះនគ​របាលស្រុកភ្នំស្រុកកន្លងម​ក បាន​ឃាត់ឡានចំនួន៤គ្រឿងដែលលួចដឹកដីនិងខ្សាច់លើសទម្ងន់ នៅ ចំណុចផ្លូវអក្សរ T ផ្លូវបំបែកទៅឃុំ ណាំតៅ និងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក​យកមក​ធ្វើកិច្ចសន្យាលើកទី១ ក្នុងពេលចាប់រថយន្តនោះអ្នកបើកបរ និងម្ចាស់រថយន្តបានតវ៉ាថា ហេតុអី​ក៏មានសមត្ថកិច្ចមកចេញចាប់ឡានពួកគេ បើពួកគេបាន​បង់លុយជូ​នលោកអភិបាលស្រុ​ករួចរាល់អ​ស់ហើយ។

ទាក់ទិនការចោទនេះដែរលោក យឹម សំណាង អភិបាលស្រុក ភ្នំស្រុកបាន ប្រាប់ឲ្យដឹងថា លោក​មិន​បានដឹង​អ្វីឡើយបានបង្វែរទៅសួរលោក សុក រឹទ្ធិ អភិបាលរង ស្រុកទទួល​បន្ទុកវិញ ព្រោះលោក បា​នចេ​ញលិខិតបង្គាប់ការឲ្យចុះ​អនុវត្ត។តែទោះ​យ៉ាណាក្តីមហាជន​រងចាំមើល​នូវ​ចំណាត់ការ​របស់​រដ្ឋបាលខេត្ត ចំ​ពោះ​ការបំផ្លិច​បំផ្លាញផ្លូវ​សាធា​រណៈដែ​​លជាស​ម្បត្តិរួម ពីសំ​ណាក់​លោ​កអភិ​បាល​ស្រុងភ្នំ​ស្រុករូប​នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9817 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73809 នាក់
ខែនេះ :
362508 នាក់
3 ខែនេះ :
1251353 នាក់
សរុប :
19400201 នាក់