ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកទទួល​បញ្ញើរថយន្ត នៅផ្សារមង្គល ស្ថិតនៅក្នុងភូមិប៉ោយប៉ែត បដិសេធមិនទទួលខុសត្រូវចំពោះ ​រថយន្ត​ដែលរងការខូចខាត ដោយសារខ្យល់កន្ត្រាក់រលំផ្សារសង្គត់ពីលើ
Sun,09 May 2021 (Time 12:19 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 185នាក់)


ខេត្តបន្ទាយមានជ័យ៖ភ្លៀង​ ខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ​បណ្តា​ល​ឲ្យ​រលំ​ផ្សារមង្គល ស្ថិត​នៅក្នុងភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដួលរាប​ដល់ដី​សង្កត់លើ​រថយ​ន្ត និងម៉ូតូជា​ច្រើ​នគ្រឿង រហូតមក​ដល់​ពេលនេះ​មិនទាន់​មានដំណោះស្រាយ​ណា​មួយ​សមស្រប ជូន​ម្ចាស់រថយន្ត​ ដែ​លបានយក​ទៅផ្ញើនៅឡើយ​។

បើតាម​ម្ចាស់រថយន្តម៉ាកលុចស៊ីសRX300 ដែលបានយករថយន្តទៅផ្ញើទទួលរងការខូចខាតបាន​ឲ្យដឹ​ងថា ការយករថ​យន្ត​ទៅផ្ញើជារៀងរាល់ខែ​ ដោយបាន​បង់ប្រាក់​ជាប្រចាំក្នុង​១ខែតម្លៃ៤០ដុល្លា ដោយ​មានសំបុត្រ​ស្នាម​បញ្ជាក់ពី​តម្លៃប្រចាំខែយល់ឃើញ​ថា​ មា​នការទទួល​ខុសត្រូវ​ចំពោះ​ការបាត់​បង់ ឬខួចខាត​ណា​មួយ ទើបបា​នជាយក​ទៅផ្ញើ​ តែបែជា​នៅពេល​កើតឡើង​រហូតមាន​ការខូចខាត​យ៉ា​ងដំណុំ​បែជា​មិន​ទទូល​ខុសត្រូវទៅវិញ ទោះ​ជា​មិ​នបាន១​០០% ​(មួយរយ​ភាគ​រយ​)ក៏​បានជួ​យខ្លះ​ៗក៏អស់ចិត្តដែរ។ម្យ៉ាងវិញទៀត​បើសិនជាម្ចាស់ទទួលបញ្ញើនោះបានប្រាប់ថា មិនទទួល​ខុសត្រូវ​ទៅលើ​ករណី​ដូចជា​ ទឹកឡើងលិច,ខ្យល់ព្យុះធម្មជាតិ ឬក៏ភ្លើង​ឆេះ​ ជាដើម ​ជាមុន​នោះលុះខ្លួន​ក៏មិន​ផ្ញើ​ឬក៏អ​ស់ចិត្ត​ដែរ តែបែជាមានរឿងកើតឡើងមិនទទួល​ខុសត្រូវហើយ ថែមទាំងដេញ​​ឲ្យ​យករថ​យន្តទៅធ្វើខ្លួនឯង​ បើខួច​បន្តិច​បន្តួច​ក៏មិនថាដែរ។

​ម្ចាស់រថយន្តបញ្ជាក់ថា ក្រោ​យពីទទួលបាន​ព័ត៌មានថា ម្ចាស់​បញ្ញើ​មិនទទួលខុសត្រូវ ខ្លួន​ក៏បាន​ទូរ​សព័្ទ​ទៅជំរាប​ជូន​លោក​អភិបាលក្រុង លោក​ក៏បញ្ជាក់ថាបើ​សិនជា​អ្នកទទួ​លបញ្ញើយ​កលុយ​ប្រចាំខែ ត្រូវ​តែទទួ​លចេញសំណង បើ​សិ​នជា​គេ​ថាគ្រោះ​ធម្មជាតិមិនទទួ​លខុសត្រូវ​ ចាំមើល​ផ្លូវច្បា​ប់គេគិត​យ៉ាងមិច ហើយ​ក៏រុញ​ឲ្យលោក​ ភោគ លន ចៅ​សង្កាត់ប៉ោយប៉ែត​ជាអ្នកដោះស្រាយ​បន្ត ឯលោក​ចៅ​សង្កាត់​បញ្ជាក់ថា មិនអីទេ​ក្រុម​ហ៊ុននឹង​ចេញស​ងហើយ។តែទោះ​យ៉ា​ងនេះក្តីរ​ហូតម​កដល់ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ២​០២១ មិន​ទាន់​មានដំណោះស្រាយ​ណា​មួយជូនម្ចាស់រថយន្តនៅ​ឡើយ។

ពាក់​ពន្ធ័បញ្ហាខាងលើនេះដែរអ្នក​ទទួលបញ្ញើរថយន្តនៅ​ផ្សារមង្គល​ បាន​ឲ្យ​ដឹង​តាមទូរសព្ទ័​ថា ខ្លួន​បាន​ទទួល​ប្រាក់​ប្រចាំខែ​ពីម្ចា​ស់រថយន្ត​ក្នុងតម្លៃ១​ខែ៣​៥ដុល្លា តែមិន​ទទួលខុសត្រូវចំ​ពោះការខូច​ខាត​នេះ​ឡើយ ពីព្រោះ​កា​រទទួលបញ្ញើនេះបានត្រឹមតែមើល​ខុស​ត្រូវក្នុង​ការបាត់​បង់រប​ស់​នៅក្នុងរថ​យន្តតែ​ប៉ុណ្ណោះ ឯកា​រខូចខាត​មិនទទួលខុ​សត្រូវឡើយព្រោះ​ការ​ទទួលបញ្ញើ​មាន​ដែនកំ​ណត់។អ្នកទទួលបញ្ញើបញ្ជាក់ថា ខ្លួនក៏ជាអ្នករង​គ្រោះនៅក្នុង​ហេតុការនោះដែរ ដោ​យរថយន្ត​របស់​ខ្លួន​ចំនួន​៥គ្រឿង​ បូកទាំង​រថយន្តក្រុង​ចំនួ​ន៣គ្រឿង​ផងដែរងការ​ខូច​ខាត ម្យ៉ា​ងវិញ​ទៀត​មិន​មានអ្នក​ណា​ម្នាក់ចង់​ឲ្យកើតឡើងដែរ​ ពាក្យថាគ្រោះធម្មជា​តិមើល​មិ​នឃើញ គ្រប់គ្រង​មិនបាន​ ដូច្នេះ​យើង​សុទ្ធ​តែរងគ្រោះដូចគ្នា តើ​ឲ្យស​ងយ៉ា​ណាគ្រាន់​តែជាអា​ជីព​ទទួល​បញ្ជើក្នុង​តម្លៃទា​ប​ទោះជាក​ន្លែង​ណាក៏​ដោ​យកា​រទទួល​ខុសត្រូវ​ក៏វា​មានកំរិតដែរ ក្នុងល​ក្ខខណ្ឌខ្លះ​គេដាក់​មិនទទួ​ល​ខុសត្រូវ​លើ​ការ​បាត់​បង់ទៀតផ​ង។

ជុំវិញ​បញ្ហាខាងលើនេះដែរ​លោក​ចៅសង្កាត់ប៉ោយប៉ែត​បញ្ជាក់ថា រឿង​នេះ​លោកមិនដឹងទេ ​ពីព្រោះ​ជា​រឿងអ្នក​ទាំងពី​ធ្វើអាជីវកម្មជា​មួយគ្នា ហើ​យរឿងនេះ​ចូល​បទព្រហ្មទណ្ឌ​ហើយ​ ឲ្យ​គា​ត់ទៅប្តឹង​ទៅ ក្នុង​នា​មអាជ្ញាធរ​មិន​ហា​នដោះស្រាយ​ទេ ទា​ល់តែ​មានពាក្យបណ្តឹងបា​ន​ជា​គេធ្វើ​ការ​ឲ្យ​ ពីព្រោះវា​ជា​បទ​​ល្មើស​ យើ​ង​ធ្វើ​អាជីវ​កម្ម​ហើយ​ប៉ះពា​ល់របស់​គេមិ​នទទួលខុស​ត្រូវ​។
សូមបញ្ជាក់ផង​ដែរថា ទីតាំងផ្សារខាងលើ នៅពេ​លកើត​ហេតុភ្លាម ក៏ដូច​ជាក្រោយពីកើតហេ​តុ១​យប់​ មិន​អនុញ្ញាត​ឲ្យអ្នក​សារព័ត៌​មានចូលថត​ ដូច​នៅផ្សារ​ជាប់​អគារ PARA MAX ទល់មុខផ្សា​ររាត្រី​បាញ់ទឹក និងផ្សារ​ដើមស្រល់ជាប់ព្រំដែនឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9018 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73010 នាក់
ខែនេះ :
361709 នាក់
3 ខែនេះ :
1250554 នាក់
សរុប :
19399402 នាក់