ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អាជ្ញាធ​រកម្ពុជា-ថៃ ​សម្រេច​ពិនិត្យ ​និងយកសំ​ណាកតៃកុងរ​ថយន្តថៃចូលមក​កម្ពុជា នៅច្រកទ្វា​អន្តរ​ជាតិ ​ឯអា​ជីវករខ្មែរនៅផ្សា​ររោងក្លឿ នឹង​ទទួលបានការចាក់វ៉ាក់​សាំងនៅពេ​លខាងមុខដ៏ខ្លី
Sun,11 July 2021 (Time 06:25 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 77នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីកិច្ច​ប្រជុំ​បន្ទាន់មួយ​នៅច្រកទ្វាអន្តរជាតិ​ រវាង​អាជ្ញាធកម្ពុជានិងថៃ​ដោយ​ខាងកម្ពុជា​ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួន អភិ​បាល​រងខេត្ត​បន្ទាយមានជ័យ និង​លោក​ គាត​ ហ៊ុល អភិ​បាល​នៃគ​ណៈ​អភិបាលក្រុងប៉ោ​យ​ប៉ែត កាល​ពីព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២១ ដើ​ម្បីរកដំ​ណោះស្រាយ​ក្នុ​ងការពិនិត្យ និងយក​សំណា​កទៅ​លើ​​អ្នក​បើក​បរ​រថយន្ត​របស់ជនជាតិ​ថៃ(តៃកុងឡានថៃ) នោះ ​ជាលិត​ផល ភាគីទាំងពី​បានសម្រេចយកទីតាំងគល់ស្ពាន​មិត្តភាព​កម្ពុជា-ថៃ ច្រក​ទ្វាអន្តរ​ជាតិប៉ោយប៉ែត ធ្វើជាកន្លែង​ពិនិត្យ និងយកសំណាក។

លោកអភិបាលរងខេត្តបាន​ឲ្យដឹងថា ការពិនិត្យ និង​យកសំណាកទៅលើតៃកុងរ​ថយន្ត​ថៃ ប្រសិន​បើ​ក្រុម​គ្រូពេទ្យ​យើង​យក​សំណាក​ទៅ​ធ្វើតេស បើសិ​នជារក​ឃើញថា មានកា​រសង្ស័យ ឬមានវិជ្ជមាន​ជំងឺ​កូវីដ១​៩ មិនអ​នុញ្ញាត​ឲ្យចូល​មកប្រ​ទេសកម្ពុជាឡើយ ពោល​គឺត្រូវ​ឲ្យចូល​ទៅព្យា​បាលជំងឺ​នៅឯ​ប្រទេ​សរបស់ខ្លួនវិញ​សិន។

ដោយ​ឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចា​ក់វ៉ាក់សាំ​ការ​ពារជំងឺកូវី​ដ១៩ ជូនអា​ជីវករ កម្មករ​ខ្មែរ ដែលកំពុង​ល​ក់ដូរ និង​ស្នាក់នៅ​ផ្សាររោងក្លឿ ប្រទេសថៃ​ វិញ គ្រោងនឹង​ចាក់នៅពេ​លខាងមុខដ៏ខ្លីនេះ នៅ​ចំណុច​ដើម​ពោធិ៍ ច្រកទ្វាអន្តរជាតិ។

លោ​កបញ្ជាក់ថា ​ដោយមាន​ការយ​កចិត្ត​ទុកដាក់ និង​គិតគូរពី​សុខទុ​កប្រ​ជាព​លរដ្ឋ ពីសំណាក់​សម្តេ​ច​តេជោ នា​យករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ការចា​ក់វ៉ាក់សាំង​ជូន​ប្រជា​ព​លរដ្ឋ​ឲ្យបាន​គ្រប់ៗគ្នានោះ អា​ជ្ញាធ​រខេត្ត ក្រុង បាន​ស្នើសុំ និង​បើកិច្ចប្រជុំ​ជាបន្ត​បន្ទាប់​ជាមួយ​ភាគីថៃ ដើម្បីរក​ដំណោះ​ស្រាយ ក្នុង​ការ​ចាក់វ៉ាក់​សាំង​ជូនអាជី​វករ កម្មករ​ខ្មែរ ដែលកំ​ពុង​លក់ដូរ និង​ស្នាក់នៅ​ផ្សាររោងក្លឿ ដោយ​សារភា​គីកម្ពុ​ជា​មិនអា​ច​ចូល​ទៅចាក់​ដ​ល់ផ្សាររោងក្លឿដោ​យផ្ទាល់បាននោះទេ ជាលិ​តផល​ភាគីទាំងពីបាន​
សម្រេ​ច​ឲ្យអាជី​វករ កម្មករ​ខ្មែរ ចេញម​កចា​ក់នៅចំណុច​ដើមពោធិ៍នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដោយ​សារខាងភាគីថៃរៀបចំមិនទាន់ក៏បា​នសុំលើ​កពេល។

​លោកបញ្ជាក់ថា នៅពេលនេះខាង​ភាគីថៃ​កំពុង​តែមមាញឹកក្នុងការរៀបចំ​បង្កើត​គណៈ​កម្មាធិការ ថា​តើ​គួរ​យកផ្សារ​ណាមក​មុន និង​ស្រង់​ឈ្មោះ​បញ្ចូល​ទិន្នន័​យ​របៀប​មេច​ៗ ដើម្បី​មក​ចាក់​នោះ​ឲ្យបាន​លឿន ពីព្រោះ​យើងកំ​ណត់​ចាក់​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​ចំនួន​ ១​ពាន់​នាក់​ ហើយ​ការ​ចេញមកចាក់​នោះ​មិន​មែ​នមក​រា​រែក​បាន​តា​មចិត្ត​នោះទេ។​ដូច្នេះលោ​ក​ក៏បានធ្វើការអំពាវ​នាវកុំ​មាន​ការព្រួយបារម្មណ៍​ខ្លាចមិ​នបាន​ចាក់​ រហូត​លួច​ឆ្លងដែន​ខុសច្បាប់​ក្នុងគោ​លបំណងមកចាក់វ៉ា​ក់សាំង​នៅក្រុងប៉ោ​យប៉ែត​ ពីព្រោះ​អាជ្ញា​ធរ​ទាំង​ពី​កំពុង​តែគិតគួរ​ និងរៀប​ចំចាក់នៅពេលខាងមុខ​ដ៏ខ្លីនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9623 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73615 នាក់
ខែនេះ :
362314 នាក់
3 ខែនេះ :
1251159 នាក់
សរុប :
19400007 នាក់