ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកនាំ​ពាក្យ​អយ្យការ​អមសា​លាដំបូងខេ​ត្តព្រះវិ​ហារ ចេញ​សេចក្តីថ្លែង​ការ​ និងបំភ្លឺ ​ដើម្បី​កុំឱ្យ​មាន​ការ​យល់​ច្រឡំ ក្រោយ​ពីអង្គភា​ពគេ​ហ​ទំព័រ​ ខ្មែរ​ម្ចា​ស់ការ បា​ន​ធ្វើ​កា​រផ្សព្វផ្សា​យ​ពាក់​ព័ន្ធករ​ណី​ដោះ​លែង​ជន​ជា​ប់​ឃុំ៣​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំប​ណ្តោះ​អា​សន្ន
Wed,18 August 2021 (Time 12:33 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 77នាក់)


ខេត្តព្រះវិហារ៖ក្រោយ​ពីអង្គភាព​គេហទំព័រ ខ្មែរម្ចាស់ការ​ បានធ្វើការ​ចេញផ្សាយ​កា​ល​ពីថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ២០២១ ពាក់ព័ន្ធក​រណី​តុលាការ​ខេត្តព្រះវិ​ហារ​ដោះ​លែ​ងជន​ជាប់​ឃុំ៣នាក់ ឲ្យ​នៅ​ក្រៅ​ឃុំប​ណ្តោះអា​សន្ន ខណៈ​ជនរង​គ្រោះ​ក្នុ​ង​រឿង​អយុត្តិធម៌ មិ​នទាន់ទ​ទួល​បាន​ការស​ម្របសម្រួល ឬទ​ទួ​ល​យកសំ​ណង​រដ្ឋ​ប្បវេ​ណីនៅ​ឡើយ ដើម្បីកុំឱ្យ​សាធា​រណជ​ន ​មានការ​យល់ច្រឡំ ក្នុងករ​ណី​ខាងលើ​នេះ ដែល​ជាហេតុនាំ​ឱ្យបាត់​ជំនឿទុកចិត្ត​លើសេចក្តី ​សម្រេចរ​បស់តុ​លាការ និង​ប៉ះ​ពាល់​ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ រ​បស់លោ​ក​ព្រះរាជអាជ្ញារង​នោះនៅថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២១ អ្នកនាំពា​ក្យអ​យ្យការអម​សា​លាដំបូង​ខេត្ត​ព្រះវិហា​រ បានចេញ​សេចក្តីថ្លែង​ការណ៍​ដោយ​ធ្វើកា​របដិ​សេដ​ទាំងស្រុង​ ។ដោយ​បាន​​បញ្ជាក់ថា នៅថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់ ព្រះ​រាជអាជ្ញារង​ចំនួន ០២ រូប នៃអយ្យកា​រអមសាលាដំបូងខេត្តព្រះវិហារ​ មានលោក ចក សម្បត្តិ និង​លោក វុធ សាវី បានដឹកនាំក​ម្លាំង​សមត្ថកិច្ច ចុះទៅបង្ក្រាប​បទល្មើស​ឈូសឆាយ កាប់រា​នដីព្រៃ​ស្ថិតនៅ​ភូមិក្អា​ក​ ឃុំត្បែង​ពីរ ស្រុកគូ​លែន ខេត្តព្រះ​វិហារ ពេលចុះ​ទៅដ​ល់កន្លែង​កើត ហេតុ​មា​នអេស្កាវាទ័រចំនួន ០១ គ្រឿង កំពុងតែ​ធ្វើសក​ម្មភាពរុញរំលំដើ​មឈើ​ ពេល​នោះលោក វុធ សាវី និង​លោក ច​ក សម្បត្តិ បា​នបញ្ជាឱ្យឃា​ត់អេស្កាវាទ័រ​នោះជា​មួយអ្នកបើ​កម្នាក់ដើម្បីបញ្ឈប់ សក​ម្មភា​ព ប៉ុន្តែ​ដោយ​សារតែ​មានកា​រប្រឆាំង​ត​បត​ពីក្រុមជ​នល្មើស ទើ​បព្រះរាជ​អាជ្ញារងទាំងពីរនាក់ បាននាំ​កម្លាំង​ដកថ​យ​មកវិញ ពេល​នោះមា​នអ្នកសារព័​ត៌មានឈ្មោះ ទ្រី សុផល និងឈ្មោះ ទ្រី វិច្ឆិកា បាន​ចុះ​ទៅយក​ព័ត៌មានផ​ងដែរ បន្ទាប់​មកមន្ត្រីរដ្ឋបា​លព្រៃឈើបានកសាងសំណុំរឿង បញ្ជូនមក អយ្យកា​រអមសាលាដំបូងខេត្តព្រះវិហារ និ​ងបា​នចុះក្នុង​សំណុំរឿងព្រ​ហ្មទ​ណ្ឌលេខ ១៣៨ ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ។តំណា​ងអយ្យការបានធ្វើ​ការកោះ​ហៅមក​សាកសួរ និងឃាត់ខ្លួនក្រុមជន សង្ស័យ​ចំនួន០៣​នាក់ មានឈ្មោះ ឈុន លាង​ឆុន ,ញាំ ឆុនលី និងឈ្មោះ សន សាអែម បញ្ជូនទៅ ចៅក្រមស៊ើប​សួរតាមរយៈ​ដីកាសន្និដ្ឋា​នបញ្ជូនរឿងឱ្យស៊ើប​សួរលេខ ៩១៣ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោ​យបានដាក់ឱ្យស្ថិត​នៅក្រោមកាពិ​និត្យពីបទ ហិង្សា​ដោ​យចេតនាមានស្ថានទម្ងន់ ទោស” ចំណែ​កឈ្មោះ រ៉ិត សុថុន,ឃួន សំរិទ្ធ ​និងឈ្មោះ គឹម ចាន់ទី បានដាក់ឱ្យស្ថិតនៅក្រោមការ ពិនិត្យ​ពីប​ទ “កាប់រាន ឈូសឆា​យដីព្រៃហ៊ុំព័ទ្ធកាន់​កាប់ដីព្រៃ​ដោយគ្មានលិខិតអនុញ្ញាតហើយ , ចៅក្រ​មស៊ើបសួរនៃសា​លាដំបូងខេត្តព្រះ​វិហារ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ
ឈ្មោះ​ ឈុន លាងឆុន, ញាំ ឈុនលឺ និងឈ្មោះ សន សាអែម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅ ក្នុងសំណុំរឿង​នេះ​ឈ្មោះ វុធ សា​វី និងឈ្មោះ ច​ក សម្បត្តិ ​បានដា​ក់ពាក្យតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្ប​វេ​ណីនៅចំ​ពោះមុខ​ចៅក្រមស៊ើបសួរ បន្ទាប់​ពីជន​ត្រូវ​ចោទ​បានធ្វើ​លិខិតសុំ​អភ័យទោសជា សាធារ​ណៈ មាន​កា​រសម្របស​ម្រួល​ទទួ​លយក​សំណ​ង និង​ដក​ពាក្យបណ្ដឹ​ងរួចហើយ ទើបចៅក្រម ស៊ើបសួរ សម្រេចអនុញ្ញា​តឱ្យជ​ន​ត្រូវចោទទាំង ​០៣នា​ក់ នៅក្រៅឃុំ​ជាបណ្ដោះអាសន្ន។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុម​ជនល្មើស​បានដាក់​ពាក្យបណ្តឹងម​កអយ្យកា​រអមសាលា ដំបូង​ខេត្តព្រះវិហារ ដោយ​មានដើមបណ្តឹងឈ្មោះ​ ឈុន លាងឆុន និងឈ្មោះ រ៉ិត សុថុន បានប្ដឹង ចោទប្រ​កាន់លោក វុធ សាវី​ និងលោក ​ចក សម្បត្តិ និងអ្នកសារ​ព័ត៌មា​នពីរនាក់មានឈ្មោះ សុផល និង ឈ្មោះ ទ្រី វិច្ឆិកា ពីបទលួចមានស្ថានទ​ម្ងន់ទោសដោយ​ប្រើហិង្សា កំហែងយក ហិង្សា​ដោយ​ចេតនា និងគំរាម​កំហែ​ងថានឹងសម្លាប់ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៤០ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែសំ​ណុំរឿងនេះត្រូវបា​នតំណាងអ​យ្យការចេញដីកាសម្រេចតម្កល់រឿងទុក ឥតចាត់​ការលេខ ១០៣​១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១​៣៨ ចុះថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ទ្រី សុផល និង​ឈ្មោះ ទ្រី វិច្ឆិកា មិនបានដា​ក់ពាក្យ​សុំតាំងខ្លួនជាដើ​មបណ្តឹង​រដ្ឋប្បវេណីដើម្បីទា​មទារសំណង ទេ ម្យ៉ាងវិ​ញទៀតនៅ​ក្នុង​កំណត់​ហេតុសួរចម្លើយ​ឈ្មោះ ​ទ្រី វិច្ឆិកា ចុះថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុង​សំណុំរឿងព្រហ្មទណ្ឌលេខ ១៤០ ចុះថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ទ្រី វិច្ឆិកា បាន ឆ្លើយ​ថា “ក្នុងហេតុការណ៍ខាងលើ មិ​នមានអ្នកណាវាយខ្លួនឡើយ៕
ព័ត៌មានលំអិតសូមអាន​នូវសេចក្តីថ្លែងការរបស់អ្នកនាំ​ពាក្យ​អយ្យការ​អមសា​លាដំបូងខេ​ត្តព្រះវិ​ហារ ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9551 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73543 នាក់
ខែនេះ :
362242 នាក់
3 ខែនេះ :
1251087 នាក់
សរុប :
19399935 នាក់