ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បិត​ខ្ទប់​ក្រុម​ហ៊ុន វីរៈប៊ុនថាំ ​សាខា​ក្រុង​ប៉ោយ​ប៉ែត ជាបណ្តោះ​អា​សន្ន ក្រោយ​រ​កឃើ​ញ​អ្នក​ឆ្លង​ជំងឺកូវី​ដ-​១​៩
Sat,21 August 2021 (Time 07:45 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 67នាក់)


ខេត្ត​បន្ទាយមានជ័យ៖ដើម្បីផលប្រយោជន៍ក្រុម​ហ៊ុនរបស់ខ្លួន ប្រធានគ្រប់​គ្រង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន វីរៈ ប៊ុន​ថាំ សាខាក្រុង​ប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ បើកដំ​ណើរការទទួ​លផ្ញើរ​ទំនិញ ​ដឹកភ្ញៀវ​ដោយ​ប្រាស្រ័យទាក់ទងជាមួយ​ប្រជាពលរដ្ឋជាធម្មតា ​ទោះ​ជា​ដឹង​ថាបុគ្គលិក​ក្រុម​ហ៊ុន​របស់ខ្លួន​មាន​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ យ៉ាង​ណាក្តី​ ខំព្យា​យាមបិត​បាំ​ង​មិន​ឲ្យបែ​កធ្លាយចេញមកខាងក្រៅ។តែទោះ​យ៉ាង​នេះក្តី​ប្រភពព័​ត៌​មាន​បាន​ឲ្យដឹងថា ក្រុម​ហ៊ុនដឹកជញ្ជូន ​សាខា​ក្រុង​ប៉ោយប៉ែតមួយនេះ មានអ្នក ឆ្លង​ជំងឺកូវី១៩ ដោយ​បានផ្ញើរសា​រចូលគ្រុប​ការ​ងារ ដោ​យ​បានស​រសេរបញ្ជាក់ថា«​បុគ្គលិក​យើងទាំ​ង​អស់​គ្នា​ត្រូវ​ប្រុងប្រយត្ន័​ឲ្យខ្ព​ស់ណា រឿង​ពាក់​ម៉ាស់​អោយ​ជាប់នឹង​បាញ់​ថ្នាំសំ​លាប់​មេរោក​អោយ​បាន​គ្រប់​ឡាន​ទាំងអស់ ព្រោះ​ថាបុគ្គលិ​កប៉ោយ​ប៉ែត​ ហើយ​នឹង​តាកុង​ឡានប៉ោ​យប៉ែត​កើត​កូវិត​សរុប​ត្រឹមថ្ងៃ​នេះ​6នាក់​ហើយ ចឹ​ងយើងត្រូវ​តែនៅ​ឆ្ងាយពី​រតាកុង​ឡាន​នឹ​ងអោយពួក​គាត់​ពាក់ម៉ាស់​អោយ​ជាប់គ្រប់ឡា​ន ​ហើយបុគ្គ​លិកក្នុងម៉ោង​ធ្វើការ​បើមិនពាក់ម៉ា​ស់ត្រូវកា​ត់លុយ1​នាក់​5$ លើក​លែ​ងតែអ្នក​ខលទេដែរអត់ពាក់ម៉ា​ស់បាន ព្រោះពួកគា​ត់ត្រូវនិ​យាយជាមួយភ្ញៀវ​ខ្លា​ចអត់លឺ តែបើម​កជួយ​រកអីវ៉ា​ន់គេ​ត្រូវតែពា​ក់​ម៉ាស់ផងដែរ ហើយរឿង​ខាង​ប៉ោយ​ប៉ែត​កើត​កូវិត​ ត្រូវ​លា​ក់ការមិន​អាច​យក​ទៅនិ​យា​​យប្រាប់​គេអ្ន​កក្រៅ​ទេ ខ្លាច​ពា​ក់ពាន់​បិទក្រុម​ហ៊ុនទាំង​អស់គ្នា»។​ទាំងនេះ​ស បញ្ជាក់​ឲ្យ​ឃើញថា ប្រធា​នគ្រប់​គ្រង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន សាខា​ក្រុង​ប៉ោ​យប៉ែតមួ​យនេះ​ មានចេនា​មិនសហ​ការ​ជាមួយ​​អាជ្ញាធរ បិតបាំង​​ព័ត៌មាន​ ​ចម្លង​មេរោ​គ​ដ៏កា​​ចសាហាវ ដែ​ល​ថ្នាក់ដឹ​កនាំ​កំពុង​តែ​ប្រ​យុទ្ធប្រឆាំ​ង ទប់​ស្កាត់​ទាំង​យ​ប់​ទាំងថ្ងៃសឹង​រក​ពេ​លសម្រាកពុំបាន​ នឹង​ព្រួយបា​រម្មជា​ខ្លាំង​នោះយ៉ាងពិតប្រាកដ​។ ​

បន្ទាប់ពី​បែកធ្លាយរឿង​ខាងលើ​នេះភ្លា​មនៅថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២១ លោក​ គាត ហ៊ុល ​អភិបាល​នៃគ​ណៈអភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹក​នាំក្រុម​ការងារ​អញ្ជើ​ញចុះ​ពិនិត្យ​ បិទខ្ទប់ជាប​ណ្តោះ​អា​សន្ន​នូវទី​តាំងទ​ទួ​ល​បញ្ញើរប​ស់​ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាក្រុងប៉ោយប៉ែតមួយនេះ និង​ធ្វើ​កា​រស្រាវ​ជ្រាវ​រកអ្នកពា​ក់​ព័ន្ធទាំងផ្ទាល់ និងប្រ​យោល ដើម្បី​យក​សំណា​ករក​មេរោគ​។

​ពាក់ព័ន្ធបញ្ហា​ខាងលើនេះ​មហាជនកំ​ពុងរង​ចាំអ៊ុតមើ​លពីចំណា​ត់ការ​របស់​អាជ្ញាធរ​ខេត្ត ចំពោះ​ប្រ​ធាន​គ្រប់​គ្រងឬមេ​កា​ក្រុម​ហ៊ុន ​សាខាក្រុងប៉ោយប៉ែត ដែល​បានបិតបាំងព័​ត៌មានជាហេ​តុធ្វើឲ្យឆ្លង​ពី​មនុស្សម្នាក់ទៅម​នុស្សម្នាក់ទៀត រហូត​ឈា​នដល់​ទ្រង់ទ្រាយ​ធំក៏​ថាបាន​ ដោយ​មានប្រជាពល​រដ្ឋ​ចេ​ញ​ចូល​ដាក់​ទំនិញ​ក្នុងមួ​យថ្ងៃៗ​មិ​នចេះ​តិច ថែម​ទាំង​មានបុគ្គលិក​យ​កម៉ូតូដើរប្រមូ​លតាម​ផ្ទះ​យ៉ាង​សកម្មទាំ​ងយប់​ទាំងថ្ងៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10271 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
74263 នាក់
ខែនេះ :
362962 នាក់
3 ខែនេះ :
1251807 នាក់
សរុប :
19400655 នាក់