ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ផឹ​កស៊ីសុខៗ ​ស្រាប់តែមាន​ទំ​នាស់ពាក្យសម្ដីនឹងគ្នាបន្តិចបន្តួច សំរួលមិ​នបានយ​កពូថៅកាប់​ទៅ​លើ​គូ​ទំ​នាស់ បណ្តាល​ឲ្យរងរបួស​ដេរចំនួន​៣១ថ្នេរ
Wed,04 August 2021 (Time 12:46 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 64នាក់)


ខេត្តបន្ទាយមា​នជ័យ៖យុវជន២នាក់ បានទំនា​ស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ក្នុងវង់ផឹ​កស៊ី សំរួលគ្នា​មិនត្រូវស្រា​ប់តែ​យកពូថៅ កាប់ទៅ​លើគូទំនាស់ត្រូវចំនួន៧កន្លែង និងដេ​រចំនួន៣១ថ្នេរ។ក្រោយ​ពីធ្វើស​កម្មភា​ពរួច​ជនបង្កបានរត់គេចបាត់។

ករណីបង្កហឹង្សា​នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុ​ចមុខបន្ទប់​ស្នាក់នៅក្នុង​​ដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅ​ក្នុង​ភូមិអូរអំ​ពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ឯក បេន សំអាត អធិការនគ​របាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្រោយពីកើត​ហេតុ​ជនរ​ងគ្រោះ ឈ្មោះ រ៉ុន រ៉េន ភេទប្រុស អាយុ២​៧ឆ្នាំ រស់នៅភូមិ អូរល្ហុង ​ឃុំអូររំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំ​បង ស្នាក់​នៅបន្ទប់ក្នុង​ដីរបស់ក្រុមហ៊ុ​នដីឡូត៍ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិត​នៅភូមិអូរ​អំពិល ឃុំទួលពង្រ បាន​ទៅពាក្យបណ្ដឹងប្តឹង​នៅអធិកា​ររដ្ឋាននគរបាល ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក បេន សំអាត បានបន្តថា នៅ​យប់ថ្ងៃកើតហេតុនោះឈ្មោះ លី និច្ច ហៅ ពែក ភេទ​ប្រុស អាយុ២០ឆ្នាំ មាន​ស្រុកកំណើត នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្ត​បន្ទាយមា​នជ័យ មកស្នាក់នៅភូមិទួ​លប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ផឹកស៊ីជាមួយ​ជនរងគ្រោះ ពេ​លនោះស្រវឹង​ដាបរាងៗខ្លួន ហើយក៏​បានទាស់ពាក្យសម្តីនឹងគ្នា បណ្តា​ល​ឲ្យបាត់ស្មារតី​និយាយគ្នាមិនត្រូវ បានទៅយ​កពូថៅធ្វើស​កម្មភាពដេញ​កាប់ជនរងគ្រោះ​យ៉ាង​សាហាវ ស្របពេលនោះជនរងគ្រោះរត់​ដួលឱកាសល្អ ជនសង្ស័យកាប់ត្រូវ៧កន្លែង និងរង​របួស​ដេរអស់៣១ថ្នេរ បន្ទាប់ពីធ្វើសក​ម្មភាពរួចមកជនដៃដល់បា​នរត់គេចខ្លួនបាត់។

លោកអធិការបានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវ​នៅមុនពេលកើត​ហេតុ​ជនរងគ្រោះ នឹ​ង​ជនដៃដល់​បានផឹកស៊ីជាមួយគ្នា បន្ទាប់មកក៏ទំនាស់ពាក្យសម្តី គ្នារហូតឈានដ​ល់មានអំពើហឹង្សា​នេះកើតឡើង។ករណីនេះកម្លាំងនគរបាលស្រុកម៉ាឡៃ កំពុងតែធ្វើការស្រាវជ្រាវរកជនដៃដល់ ដើម្បីចាត់​ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9611 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73603 នាក់
ខែនេះ :
362302 នាក់
3 ខែនេះ :
1251147 នាក់
សរុប :
19399995 នាក់