ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ប្រជាពលរដ្ឋនៅ​ស្រុកព្រៃក​ប្បាស ទទទួលបាន​ការចាក់​វ៉ាក់សាំងកា​រពារជំងឺកូវីដ១៩ ពីប្រមុ​ខរាជរដ្ឋា​ភិបាល​កម្ពុជា
Wed,04 August 2021 (Time 04:59 PM)
ដោយ ៖ លោក ផូង បញ្ញា (ចំនួនអ្នកអាន: 117នាក់)


ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ​ខេត្តតាកែវ អមដំណើរដោយលោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន​មន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ នៅព្រឹក​ថ្ងៃទី០៤ ខែសី​ហា ឆ្នាំ២០២១នេះ បានអញ្ជើញ​ប្រកាសបើក​យុទ្ធនាការចា​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ១៩ ជូនបងប្អូនប្រ​ជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំ​ងស្រុក​ព្រៃកប្បាស។វិធីនេះ​បានរៀបចំធ្វើឡើង​នៅបរិវេណវត្តភ្ញីមាស ឃុំព្រៃផ្ដៅ ដោយមាន​ការចូ​លរួម​ដោយ លោក ញ៉ែម ស្រស់ អភិបាលស្រុក លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរ​បាលស្រុក លោក​មេបញ្ជាការកង រាជអាវុធហត្ថស្រុក និងមន្រ្តីសុ​ខាភិបាល​ស្រុកប្រតិ​បត្តិជាច្រើ​នរូបផងដែរ។

សូមជម្រាបផងដែរថា រដ្ឋបាលស្រុ​កព្រៃកប្បាស បានរៀបចំទីតាំងសម្រា​ប់ចាក់វ៉ាក់សាំង មានចំនួន ០៩កន្លែង៖១-មន្ទីរពេទ្យបង្អែកព្រៃកប្បាស
២-វត្តកំពែង
៣-មណ្ឌលសុខភាព វ៉ា ជាង
៤-សាលាបឋម សិក្សាភ្ញីមាស
៥-អនុវិទ្យាល័យ ពាមមង្គលបុរី
៦-វិទ្យាល័យ អង្គអណ្ដែត
៧-មណ្ឌលសុខភាព ក្រាំងស្លា
៨-មណ្ឌលសុខភាព ពោធិ៍រំចាក
៩-សាលាបឋមសិក្សា ឬស្សីថ្មី ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់​មកជាមួយអត្ត​សញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសា​របញ្ជាក់អត្តសញ្ញាណ។

នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​ក្រោមការដឹកនាំ របស់​សម្ដេចអគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី សម្ដេចបាន​ខិតខំក្នុងកា​រជួយស​ង្រ្គោះ​អាយុជីវិតប្រជាពលរដ្ឋកម្ពុ​ជាឲ្យចាកផុតពីកា​រលំបាក និងការរស់​នៅប្រកបដោយសន្តិសុខ និងសេ​រីភាព ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយ:កា​រស្វែងរកវ៉ាក់​សាំង​មកពី​បណ្តាប្រទេសនានា ក្នុងការយកមកចាក់ជូនប្រជា​ពលរដ្ឋ បានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។

ឯកឧត្តមអភិ​បាលខេត្ត ក៏បានធ្វើ​ការជម្រាបជូនផងដែ​រថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុ​មារ និង​មកដល់ខេត្តតាកែវ ដូច្នេះសូ​មមាតាបិតា និងអ្នកអា​ណាព្យា​បាល កុមារ និងយុវវ័យ​ដែលមានអាយុ​ចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូន​ចៅរបស់​ខ្លួនម​កទទួលវ៉ាក់សាំ​ងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការ​អំពាវនាវដល់បងប្អូនប្រជាព​លរដ្ឋទាំងអស់ ដែលបានមក ទទួល ​ការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួម​អនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែប​ន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្ត​ទុកដាក់បន្ថែ​មទៀត ដោយ​ចូលរួម​អនុវត្តតាមវិធានការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងអ​នុវត្តសេច​ក្តីណែ​នាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕ដោយ៖លោក ផូង បញ្ញា

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9066 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73058 នាក់
ខែនេះ :
361757 នាក់
3 ខែនេះ :
1250602 នាក់
សរុប :
19399450 នាក់