ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
កូនអកតញ្ញូ ទាត់ឪពុកដួលបែកក្បាលរបួសធ្ងន់ គ្រាន់តែណែនាំមិនឲ្យចាក់ធុងបាស នាំឲ្យរំខានដល់អ្នកជិតខាង
Sat,11 September 2021 (Time 10:28 PM)
ដោយ ៖ ខ្មែរម្ចាស់ការ tvonline (ចំនួនអ្នកអាន: 42នាក់)


ខេត្តបន្ទាយមានជ័យ:ពិតជារឿងដែលមិនគួរកើតមាន គ្រាន់តែណែនាំមិនហើយចាក់ធុងបាស នាំឲ្យរំខានដល់អ្នកជិតខាង បែជាផ្ទុះកំហឹងលើកជើងទាត់ឪពុកបង្កើត បណ្តាលឲ្យដួលបោកក្បាលទៅនឹងប្រូស៊ីម៉ងត៍
រងរបួសធ្ងន់ បង្កើតការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកមានឈ្មោះ ព្រំ ភិត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកឯកូនអកតញូ ឈ្មោះ ភិត ចាន់ឌី ភេទប្រុសអាយុ៣៦ឆ្នាំ នៅផ្ទះជាមួយឪពុកជាជនរងគ្រោះ។

នគរបាលបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនដៃដល់ ឈ្មោះ ភិត ចាន់ឌី នេះមិនដែលជួយធ្វើការងារនោះទេ ដេកតែចាក់ធុងបាសរំខានគេឯង ដោយឃើញពីទង្វើរបស់កូនខុសគេ ឪពុកបានណែនាំក៏កើតជារឿងជម្លោះ រហូតឈានដល់កូនដែលប្រដៅមិនបាននេះទាត់ឪពុក០១ជើង ត្រូវចំឆ្អឹងជំនី បណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍រងរបួសធ្ងន់ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នគរបាលបានបញ្ជាក់ទៀតថា៖ឈ្មោះ ភិត ចាន់ឌី នេះ ជាមុខសញ្ញាប្រើប្រាសគ្រឿងញៀន ធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងរួចមកហើយ តែជននេះមិនកែប្រែ។

បច្ចុប្បន្នជនបង្ក ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8850 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
72842 នាក់
ខែនេះ :
361541 នាក់
3 ខែនេះ :
1250386 នាក់
សរុប :
19399234 នាក់