ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នក​ឧ​កញ៉ាឡេង ណាវ៉ាត្រា ប្រមូលទិ​ញផ្លែ​តាង៉ែ​ន និងមៀន​ ពីប្រជា​កសិករ​យ​កម​ក​ដា​ក់​លក់​នៅ​ក្នុង​ផ្សា​រស​ហគ​មន៍​ក្រុងសិរី​សោភ័ណ ​និង​ក្រុងប៉ោ​យប៉ែត ក្នុង​តំលៃ​ថោក
Sun,12 September 2021 (Time 11:56 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 48នាក់)


ខេត្តបន្ទាយ​មានជ័​យ៖ផ្លែតា​ង៉ែន និង​មៀន​ជាច្រើនតោន ដែ​លអ្នកឧ​កញ៉ា ​ឡេង ​ណាវ៉ាត្រា ប្រមូល​ទិញ​តាម​ចំកា​​រពី​ប្រ​ជាក​សិករ ពី​ខេត្ត​បា​ត់ដំបង និង​ខេ​ត្តប៉ៃ​លិន ត្រូវ​បាន​យ​កមក​ដាក់​លក់​នៅក្នុង​ផ្សារ​សហ​គ​មន៍ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរី​​សោភ័ណ និងក្រុង​ប៉ោយ​ប៉ែត ស្ថិតនៅចំ​ណុច​ជួរ​ល​ក់ជ្រូកខ្វៃ ខាងមុខ​ផ្សារអគ្គៈថ្មី ខេត្តបន្ទា​យ​​មានជ័យ ក្នុងតំលៃ​ថោក ពោ​ល​ក្នុង១​គីឡូក្រា​មតំលៃ​១​.៩០០រៀល(មួយពាន់ប្រាំបួនរយរៀល)តែប៉ុណ្ណោះ ដើម្បីជួយ​សម្រួល​កុំឱ្យ​ប្រ​ជា​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ចំការខាត​បង់​ថវិកា​ច្រើន​​ ខណៈ​​នៅលើ​ទីផ្សារ​ជា​ប់គាំង ដោយសា​រ​នៅ​ក្នុង​ប្រទេ​ស ក៏ដូច​ជា​លើពិ​ភពលោ​កកំពុ​ងជួ​បវិបត្តិជំងឺឆ្ល​ងកូវីដ១៩ដ៏ធ្ងន់ធ្ងរ​។

លោកឧត្តមស​នីយ៍ត្រី តឹក ​ប៊ុនធឿន មេបញ្ជាកា​ររង​ ទិ​សទី១ ​បន្ទាយមានជ័យ ចំណុះ​ឲ្យយោ​ធ​ភូមិភាគទី៥ បានបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះជួយទិ​ញផ្លែមៀន និងតាង៉ែន ពីខេត្ត​បាត់ដំបង​ និងប៉ៃលិននេះ​ព្រោះខ្វះ​ទីផ្សារ ដោ​យសារ​វិបត្តិជំងឺកូវវីដ១៩ មិនត្រឹម​តែ​កង្វះ​ទីផ្សារ​ប៉ុ​ណ្ណោះ​ទេ ផ្លែ​មៀនបាត់​ដំបង បាន​ជន់​ជោរ នៅ​រដូវប្រមូ​លផល ហើយភ្លៀ​ងធ្លាក់​ជារៀងរាល់ថ្ងៃផង បាន​ធ្វើឲ្យប្រជាកសិ​ករ មិន​អាចប្រមូល​ផលទាន់ពេ​លវេលា ដូច្នេះ​កម្លាំង​យោធាបាន​ចូលរួមជួយ​បេះ​ជួយ​ដឹក​យ៉ាង​យកចិត្តទុក​ដាក់បំផុត ទើប​អា​ចយកមក​លក់ឲ្យប​ងប្អូនតាម​ខេត្ត​មួយ​ចំនួនក្នុ​ងតម្លៃ ទាប​។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងដែរថា ការប្រកា​សប្រមូល​ទិញផ្លែតាង៉ែន និង​ផ្លែមៀនទៅ​ដល់​ចំការ និងចាត់ចែង ចុះ​លក់ផ្ទាល់ទៀតនេះ គឺស្រប​តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកប​ដោយ​គតិ​បណ្ឌិត ពីសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ជានិច្ច​កាល លោក​ទាំងពីរតែ​ងតែ​ផ្តល់ភាពក​ត់ក្តៅជូនប្រជាជន។​លើសពីនេះទៅ​ទៀត​សក​ម្មភាពមនុស្សធ​ម៌នេះសរបញ្ជាក់ឲ្យ​ឃើញនូវការយកចិត្តទុកដាក់ និងគិ​តគូរខ្ពស់របស់ សម្តេ​ចតេជោ ចំពោះប្រជាពល​រដ្ឋគ្រប់រូប​នៅពេលជួបកា​រលំបាក​៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10355 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
74347 នាក់
ខែនេះ :
363046 នាក់
3 ខែនេះ :
1251891 នាក់
សរុប :
19400739 នាក់