ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ បានអញ្ជេីញចូលរួមក្នុង​ទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាច​រណ៍ផ្លូវគោក​លើកទី១​៥ នៅខេត្តបា​ត់ដំបង

(បាត់ដំបង)៖នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បាន​អញ្ជេីញចូលរួមក្នុងទិ​វាសប្តាហ៍ជា​តិ សុវត្ថិភាពចរាចរ​ណ៍ផ្លូវគោកលើកទី១៥ នៅខេត្តបាត់ដំបង ក្រោមអធិបតីភា​ពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃនិង​ជាប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិ​ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកបង្ហាញថា ជារៀងរាល់ឆ្នាំស្ថានភា​ពគ្រោះ​ថ្នាក់ចរាចរណ៍​នៅកម្ពុជា នៅតែជាបញ្ហាប្រឈមចម្បងក្នុងចំណោមគ្រោះថ្នាក់សង្គមនានា ដែល​ត្រូវទា​មទារឱ្យអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវគោរពច្បាប់ច​រាចរណ៍ឱ្យបាន​ខ្ជាប់ខ្ជួនដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ចរា​ចរណ៍ឱ្យនៅកម្រិតទាបបំផុត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់​​លើក​ទឹកចិត្តបន្ថែមទៀតឱ្យគណៈកម្មាការធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធទិវាសប្តាហ៍​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរម្លឹកពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋ ឱ្យយក​ចិត្តទុក​ដា​​ក់គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវ ក្នុងការប្រើប្រាស់ផ្លូវ ឱ្យមានសីលធម៌យោ​គយល់ អធ្យាស្រ័យគ្នាទៅវិញទៅមកពេលធ្វើដំណើរនៅលើដងផ្លូវ សំដៅនាំមកនូវសុវត្ថិភាព សេចក្តីរី​ករាយជួបជុំគ្រួសារ ក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ និងកំពុ​ងតែ​មាន​ការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចល្អ ជាពិសេសមានផ្លូវ ស្ពានតភ្ជាប់គ្រប់តំបន់ ដែលភ្ជាប់នឹងប្រទេសជិតខាង ធ្វើឱ្យជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ មានលក្ខ​ណៈល្អប្រ​សើរជាលំដាប់ និងមានលទ្ធភាពទិញយានជំនិះ ក្នុងការធ្វើដំណើរ កម្សាន្ត ឬទំនាក់ទំនង​ពាណិជ្ជក​ម្មកាន់តែមមាញឹក។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា គោលបំណង​នៃទិវាសប្តាហ៍ជា​តិសុវត្ថិភាពច​រាចរណ៍ផ្លូវគោក ដើម្បីក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេ​សក្នុងតំប​ន់អា​ស៊ីប៉ាស៊ីហ្វិក ព្រមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់​ក្នុងការលើកកម្ពស់វិ​ស័យសុវត្ថិភា​ពចរា​ចរណ៍ ។ ឆ្នាំនេះគឺជាឆ្នាំទី១៥ ដែលប្រទេសកម្ពុជា រួមជាមួយប្រទេសនានា បានប្រារព្ធពិធីដ៏​មានសារៈ​សំខា​ន់នេះឡើង ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញសេចក្តីសម្រេចជាផ្លូវការក្នុងការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់​ការយល់ដឹង ដល់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កអន្តរាយដល់អាយុជីវិត ការបាត់បង់កាយសម្បទា និងការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើន ព្រមទាំងបំ​ផុសស្មារ​តីបង្កើននូវការប្រុងប្រយ័ត្ន និងការចូលរួមទ​ប់ស្កាត់គ្រោះថ្នាក់ច​រាចរណ៍ឱ្យស្ថិត​នៅក្នុងកម្រិ​តទាបបំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button