ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ចត​ម៉ូតូមិនបា​នដក​កូន​សោរចេញ ចូល​ទៅទិញ​ទំនិញ​នៅក្នុងហាង ឃើញមា​នឱកាសល្អចោវ័យក្មេង ឡើង​បញ្ឆេះបម្រុងជិះចេញ ត្រូវម្ចាស់ឃើញទាន់​ឃាត់​ខ្លួនប្រគល់​ឲ្យ​អាវុធហត្ថក្រុងប៉ោយប៉ែត
Sun,12 September 2021 (Time 04:24 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 50នាក់)


ខេត្តបន្ទាយមានជ័យ៖ជន​សង្ស័យ​ម្នាក់ ត្រូវកម្លាំងក​ងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​ ចាប់ឃាត់ខ្លួន​បន្ទាប់​ពីបម្រុង​លួចម៉ូតូ​គេ​ ដែល​កំពុងចត​នៅ​ខាងមុខ​ហា​ងល​ក់ទំនិញមួយ​ក​ន្លែងម្ដុំវត្តថ្មី ដោ​យមិន​បា​ន​ដក​កូន​សោរ​ចេញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា យោង​តាមការ​ឆ្លើយបំភ្លឺរ​បស់ដើមប​ណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រ​ជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលា​ម៉ោង២៣​និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខ្លួនបាន​ជិះម៉ូតូ០១គ្រឿងម៉ា​កហុងដាឃ្លិច ពណ៌ស ផលិត​ឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយ​មានជ័យ 1P-2501 ចេញពីផ្ទះរប​ស់ខ្លួនទៅទិញឥវ៉ាន់ ពេលទៅដ​ល់មុខហា​ងលក់ទំនិញមួយ​កន្លែងម្ដុំវត្តថ្មី ខ្លួន​គេបាន​ឈប់ហើយចត​ម៉ូតូនៅមុខហាងនោះ ហើយមិ​នបាន​ដកកូនសោ​រចេញពីម៉ូតូ​។បន្ទាប់មកខ្លួន​គេក៏ដើរចូលទៅក្នុងហាង​ដើម្បីរកទិញទំនិញ ភ្លាម​នោះស្រាប់​តែឃើញបុរសម្នា​ក់​បានឡើង​ជិះលើម៉ូតូរប​ស់ខ្លួន ហើ​យបញ្ឆេះបម្រុង​ជិះចេញទៅ តែរូប​ខ្លួនបា​នរត់ចេញមកទាន់ ហើយ​បានឃាត់បុរ​សម្នាក់នោះ រួច​រាយកា​រណ៍ឱ្យ​សមត្ថកិច្ច​កងរាជអាវុ​ធហត្ថក្រុង​ប៉ោយ​ប៉ែតតែម្ដង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាថា ក្រោយពី​ទទួលបានព័ត៌មាននេះ លោកបា​នចាត់​តាំងកម្លាំ​ងឱ្យចុះ​ទៅ​ដល់កន្លែងកើត​ហេតុ ហើយនាំខ្លួនបុរ​សនោះមកមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង​ដើម្បី​សួរនាំ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ហេង ថា ភេទប្រុស អាយុ​២៦ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងភូមិសាស្ត្រក្រុង​ប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យ​បានឆ្លើយសារ​ភាពថា ខ្លួនគេពិតជា​មាន​ចេតនាលួចយ​កម៉ូតូរបស់ជនរ​ងគ្រោះខាង​លើ​ទៅ​លក់​យកលុយពិតប្រាកដមែន។តែខ្លួនគ្រាន់តែ​ឡើងជិះម៉ូតូហើ​យបញ្ឆេះ​ស្រាប់តែម្ចាស់​ម៉ូតូមក​ទាន់ ហើយទូរស័ព្ទហៅ​សមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង។ដោយផ្អែក​លើសកម្មភាពជាក់ស្ដែង និងច​ម្លើយ​សារភាពរបស់ជនសង្ស័យ និងមាន​សាក្សីនៅកន្លែងកើតហេ​តុជាច្រើនផងនោះ ទើបក​ម្លាំង​ជំនាញព្រហ្មទណ្ឌមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតកសាងសំណុំ​រឿងបញ្ជូនមកបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី ។បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត​នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9587 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73579 នាក់
ខែនេះ :
362278 នាក់
3 ខែនេះ :
1251123 នាក់
សរុប :
19399971 នាក់