ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលករខ្មែរ​ប្រុស ស្រី ចំនួន៨នាក់ លួចឆ្លង​ដែនខុសច្បាប់ ទៅរកការងារ​ធ្វើ​នៅប្រទេស ត្រូវយោធា​ថៃឃាត់​ខ្លួន
Fri,17 September 2021 (Time 06:49 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 70នាក់)


ថៃ៖ទាហានថៃប្រចាំ​ការតាបព្រំដែន នៅតែ​បន្តរិត​បន្តឹងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទ​ប់ស្កាត់ការលួចឆ្ល​ងដែន​ដោយខុសច្បាប់ របស់ពលករខ្មែរ និងដើម្បី​ការពារកា​ររាលដា​លជម្ងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពទា​ហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត សហ​ការជាមួយទាហានក​ងរយទី១,៣០២ និង​នគបាលខ្លង ណាំសៃ អង្គភាពពាក់ពន្ធ័ និងអាជ្ញាធ​រឃុំថាប់ព្រិច ស្រុក​អារញ្ញ ខេត្តស្រះកែវ បានចុះពិនិត្យ​ឃើញពល​ករខ្មែរ មានប្រុស មានស្រី ចំនួន​៨នាក់ ដើរ​តាមផ្លូវរបៀង​តា​មបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំដៅ​ចូលម​កក្នុងប្រទេសថៃ ស្ថិតនៅក្នុង​បរិវេណភូមិ​ថាន់ចៃ ឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ពេលត្រួតពិនិត្យមនុស្ស ទើប​ដឹង​ថា ជាជនជាតិខ្មែរចំនួន​៦នាក់ ក្នុង​នោះប្រុស៣ ស្រី២ និងក្មេងម្នាក់​ទៀត ត្រូវបានឃា​ត់ខ្លួនមកសួរនាំ។

ក្រោយពីទាហាន​ថៃសួរនាំរួចមកទើបដឹងថា ពលករខ្មែរទាំង៦នាក់នេះ ធ្វើដំណើរមកពីខេ​ត្តបន្ទាយមាន​ជ័យ និងចង់ទៅធ្វើការនៅ​ខេត្តឈុន បុរី ដោយមក​ប្រមូលផ្ដុំគ្នានៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ និងបានចំ​ណាយលុយក្នុង​ម្នាក់ពី៣,០០០ទៅ៤,០០០បាត មាន​មេខ្យល់ជាជនជាតិ​ខ្មែរ​ជាអ្នកនាំលួចឆ្លង​ដែនឆ្លងកាត់អូរណាំសៃ ព្រំដែនកម្ពុជា-ថៃ រហូតត្រូវ​ទាហាន​ថៃឃាត់ ក្រោយពីទាហា​នថៃឆែកឆេរ​ពួកគេគឺ​ពុំមានឯកសា​រ ដើម្បីធ្វើដំណើរ ទើបពិនិត្យកំដៅ តាមវិធានកា​ររបស់ផ្នែកសុខាភិបាល មុន​ហ្នឹងនាំខ្លួនទៅកា​ន់ទីបញ្ជារការកងរយទី១៣០២ ។

បន្ទាប់មកនៅវេលាម៉ោង៨យប់ ទាហានថៃក៏បានតាមប្រម៉ាញ់ រហូតបានជួបពលក​រខ្មែរដែលលួចរ​ត់បានចំនួន២​នាក់ទៀត ទា​ហានថៃ​បាននាំខ្លួនព​លករខ្មែរ ដែលឃាត់ខ្លួន​បាន៦នាក់ក្រោយពីរនាក់​សរុបទាំងអ​ស់ចំនួន៨នាក់ ប្រគល់ឲ្យន​គបាលឃុំខ្លង ណាំសៃ ដើម្បីមានវិ​ធានការបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ទទួលបានផ្ទះ១ខ្នងពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ បិ​ទបញ្ចប់យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​លក់ដូរ​នៅលើ​ដីឡូ​ឯ​កជន ប្រត្តិកម្មទៅ​លើអាជ្ញា​ធរស្រុក​អូរជ្រៅ​ រឿងកា​យផ្តាច់ផ្លូវ និង​ប្តូឲ្យ​ពួក​គាត់​​ទៅ​លក់​នៅកន្លែង​ផ្សេង (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ បន្តចុះពិនិត្យ​ និង​ដកហូតបា​នផ​លិតផលខូចគុណភាព និងហួស​កាលបរិច្ឆេទប្រើប្រាស់ ពីអាជីវករដាក់តាំងលក់​នៅតាមបណ្តា​គេហដ្ឋាន និងតូប​លក់ទំនិញ នៅក្រុង​ប៉ោយប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរប្រុស ស្រីចំនួន៣៧​នាក់ បម្រុងលួចឆ្លងដែន​ខុសច្បាប់ចូលទៅប្រ​ទេសថៃ ត្រូវបានកម្លាំង​វរៈ​សេនាតូច​ថ្មើជើង​លេខ ៥​១៣ ឃាត់ខ្លួន​ ខណៈ​កម្លាំងកំ​ពុងចុះត្បាត (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3072 នាក់
ម្សិលមិញ :
5485 នាក់
សប្តាហ៍នេះ :
52589 នាក់
ខែនេះ :
319501 នាក់
3 ខែនេះ :
1154926 នាក់
សរុប :
19599245 នាក់