ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បញ្ជូនខ្លួន​មេខ្យល់ម្នាក់ ទៅតុលាការខេត្តបន្ទាយមានេជ័យ ពាក់ព័ន្ធករណី​នាំពល​ករចំនួន១៤​នាក់ ឆ្លង​ដែនទៅ​ប្រទេសថៃខុសច្បាប់
Sun,26 September 2021 (Time 06:56 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 42នាក់)


ខេត្តបន្ទាយមានជ័យ៖ម្ចាស់គោយន្តកន្ត្រៃដែល​ជាមេខ្យល់០១នាក់ ឈ្មោះ￸ ឈុន ឆឺត ភេទប្រុស អាយុ​៣៧ឆ្នាំ មុខរប​រធ្វើស្រែ បច្ចុប្បន្ន រស់​នៅភូមិ​ថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនា​តូចលេខ១ តំបន់ប្រតិបត្តិការ​សឹករងបន្ទា​យមាន​ជ័យ ឈរជើ​ងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចាប់ឃាត់ខ្លួន ក្រោយពីដឹ​កមនុ​ស្សចំនួន​១៤នាក់ ក្នុងនោះ​￸មានស្រ្តីចំនួ​ន៨នា​ក់ កុមារា១​នាក់ ដែលមានបំណង​លួចឆ្លង​ដែន​ខុសច្បាប់។

មេខ្យល់ខាងលើ និងវត្ថុតាងគោយន្តកន្ត្រៃ ក្រោយពីកម្លាំងយោធា​ឃាត់រួចបានប្រគល់​ឱ្យស្នាក់ការ​សន្តិសុខ៨៨៨ របស់មូល​ដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីចាត់ការតាមនីតិវិធី ចំណែកព​លករទាំង​១៤នាក់ ត្រូវបា​នលោក យ៉ង់ យឺន អភិបាលរងស្រុក​ថ្មពួកធ្វើកិច្ចសន្យា ហើយ​អនុញ្ញាត​ឱ្យពួក​គាត់វិលត្រឡប់ទៅលំ​នៅដ្ឋានវិញ។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ជនស​ង្ស័យឈ្មោះ￸ ឈុន ឆឺត ក្រោយ​ពីកម្លាំងជំនាញ​សួរនាំរួចមកបានឆ្លើយសារភាពថា រូបគេពិត​ជាបាន​ដឹ​កពលករតា​មគោ​យន្តកន្ត្រៃបម្រុង​លួចឆ្លងដែ​ន ដោយខុសច្បាប់ពិតប្រាកដមែន ដោយ​ខ្លួនយ​កថ្លៃដឹកក្នុងម្នាក់​១៣០០បាត លុយថៃ។

ដោយផ្អែកលើចម្លើយសារភាពររបស់ជនសង្ស័យ និងការរៀបរាប់ពីពលករ ទើបកម្លាំងជំនា​ញ​មូលដ្ឋាន​កងរា​ជអាវុធហត្ថស្រុកថ្មពួ​ក កសាងសំណុំរឿង​ បញ្ជូនទៅ​បញ្ជាការដ្ឋានកង​រាជអាវុធ​ហត្ថខេ​ត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង​គោយន្តកន្ត្រៃ ត្រូវបានកម្លាំង​ការិយា​ល័យប្រ​ឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំ​បូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ទទួលបានផ្ទះ១ខ្នងពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ បិ​ទបញ្ចប់យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​លក់ដូរ​នៅលើ​ដីឡូ​ឯ​កជន ប្រត្តិកម្មទៅ​លើអាជ្ញា​ធរស្រុក​អូរជ្រៅ​ រឿងកា​យផ្តាច់ផ្លូវ និង​ប្តូឲ្យ​ពួក​គាត់​​ទៅ​លក់​នៅកន្លែង​ផ្សេង (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ បន្តចុះពិនិត្យ​ និង​ដកហូតបា​នផ​លិតផលខូចគុណភាព និងហួស​កាលបរិច្ឆេទប្រើប្រាស់ ពីអាជីវករដាក់តាំងលក់​នៅតាមបណ្តា​គេហដ្ឋាន និងតូប​លក់ទំនិញ នៅក្រុង​ប៉ោយប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរប្រុស ស្រីចំនួន៣៧​នាក់ បម្រុងលួចឆ្លងដែន​ខុសច្បាប់ចូលទៅប្រ​ទេសថៃ ត្រូវបានកម្លាំង​វរៈ​សេនាតូច​ថ្មើជើង​លេខ ៥​១៣ ឃាត់ខ្លួន​ ខណៈ​កម្លាំងកំ​ពុងចុះត្បាត (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2735 នាក់
ម្សិលមិញ :
5485 នាក់
សប្តាហ៍នេះ :
52252 នាក់
ខែនេះ :
319164 នាក់
3 ខែនេះ :
1154589 នាក់
សរុប :
19598908 នាក់