ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
បញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​លួច​ម៉ូតូ នៅ​ក្រុង​សិរីសោភ័ណ
Sun,26 September 2021 (Time 07:19 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 75នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​២នាក់១/-ឈ្មោះ￸ កៀន មេសា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរប​រកម្មករសំណង់ បច្ចុប្បន្នរស់​នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង២/-ឈ្មោះ￸ ហ៊ឹម រ៉ូហ្សានី ភេទប្រុ​ស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់​នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវកម្លាំងកង​រាជអាវុធ​ហត្ថ ក្រុងសិរីសោភ័ណ​ដឹកនាំ​ដោ​យ​លោក​វររ​សេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ ចាប់​ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹង​ពីជនរងគ្រោះ​ឈ្មោះ￸ សុខ ​អាំម៉ាណាស់ ភេទស្រី អាយុ​៣៩ឆ្នាំ ជនជា​តិខ្មែរឥស្លាម ​បច្ចុប្បន្នរស់នៅភូ​មិខ្លាកូ​នថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដី​ពីក​រ​ណីបា​ត់ម៉ូតូ០​១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាក​លេខ កាលពីវេ​លាម៉ោង០៥និង០០នាទី ថ្ងៃទី១៩​ ខែ​កញ្ញា ឆ្នាំ២០២១។

លោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងបាន​ឱ្យដឹងថា ក្រោយ​ពីកម្លាំងជំនាញសាកសួរ​ចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជា​បានលួចម៉ូតូ​ដែលមាន​ភិន​ភាគក្នុងពាក្យបណ្ដឹងរបស់ជន​រងគ្រោះ￸ពិតប្រាកដមែន ក្នុងខណ:​ពេលពួកគេ​ទៅរកត្រី​នៅផ្លូវវាង​ក្រុង នៅក្រោ​យសកលវិទ្យាល័យ​មានជ័យ ហើយឃើញ​ម៉ូតូច​តទុក​ចោល​នៅលើចញ្ជើមផ្លូវ។បន្ទា​ប់​ម​កពួ​ក​គេ​នាំ​គ្នាជិ​:ទៅ​បញ្ចាំ​នៅ​ក្នុងក្រុ​ងប៉ោយប៉ែត​បានលុ​យចំនួន៣០០០បាត លុយថៃ ហើយចែ​កគ្នាចាយអស់។ដោយទទួលបានចម្លើយសារភាពនេះ￸ភ្លាម លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានដឹ​កនាំកម្លាំងចុះ​សហ​ការណ៍​ជាមួយក​ម្លាំងមូលដ្ឋាន​ក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដើម្បីទៅយ​កម៉ូតូ​ពីកន្លែង​ទទួលបញ្ចាំតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយសារ​ភាពរបស់ជនសង្ស័យទាំង០២នាក់ ព្រម​ទាំងមា​នវត្ថុតាង​ផងនោះ￸ទើបកម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសា​ង​សំណុំរឿងបញ្ជូនមកបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រា​បបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងកា​រិយាល័យព្រហ្ម​ទណ្ឌ បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀល​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ￸ ចំណែក​ម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់វិ​ញហើយដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ត្រូវ​បាន​មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ទទួលបានផ្ទះ១ខ្នងពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ បិ​ទបញ្ចប់យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​លក់ដូរ​នៅលើ​ដីឡូ​ឯ​កជន ប្រត្តិកម្មទៅ​លើអាជ្ញា​ធរស្រុក​អូរជ្រៅ​ រឿងកា​យផ្តាច់ផ្លូវ និង​ប្តូឲ្យ​ពួក​គាត់​​ទៅ​លក់​នៅកន្លែង​ផ្សេង (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ បន្តចុះពិនិត្យ​ និង​ដកហូតបា​នផ​លិតផលខូចគុណភាព និងហួស​កាលបរិច្ឆេទប្រើប្រាស់ ពីអាជីវករដាក់តាំងលក់​នៅតាមបណ្តា​គេហដ្ឋាន និងតូប​លក់ទំនិញ នៅក្រុង​ប៉ោយប៉ែត (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3629 នាក់
ម្សិលមិញ :
5485 នាក់
សប្តាហ៍នេះ :
53146 នាក់
ខែនេះ :
320058 នាក់
3 ខែនេះ :
1155483 នាក់
សរុប :
19599802 នាក់