ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
Tue,28 September 2021 (Time 04:08 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 36នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុង​មណ្ឌលអភិវឌ្ឍន៍​យោធិនពិការ​៣១៧ តេជោភ្នំឆ័ត្រក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ទទួលអំ​ណោយ និងការសួរសុខទុក្ខពីឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​ពិ​ជ័​យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងកា​រពារជាតិ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ ប្រពៃ​ណីជាតិ បានអញ្ជើញចុះសួរសុខទុក្ខ យោធិនពិការ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ តាមវិធានប្រមុខរាជរដ្ឋាភិបាល និងក្រសួង​សុខាភិ​បាល ក្នុងបរិបទកូវីដ-១៩ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សាក​សួរ​សុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថាបនិក ឯក នៃសន្តិភាព និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ដែលជានិច្ច​កាលសម្តេចទាំងទ្វេតែង តែ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូន យោធិន​ពិការ រួមទាំ​ងក្រុមគ្រួសារនៅគ្រប់ទី កន្លែងដោយបានជួយឧបត្ថម្ភគាំទ្រសំដៅធ្វើ យ៉ាងណា​ឱ្យបង​ប្អូន​មានជីវភាពកាន់​តែប្រសើរឡើងនោះ ជាពិសេស ក្នុងឱកាស បុណ្យទានម្តងៗ បើ​ទោះជាមាន ការយាយីពីកូវីដ១៩ ក៏ដោយ។

ឯកឧត្តម បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយោធិនពិការទាំងអស់ កុំធ្វេសប្រហែស​មើលស្រាល​លើជំងឺកូវីដ១​៩ឱ្យសោះ ព្រោះជំងឺ​នេះនៅតែជាជំងឺឆ្លងរាតត្បាត យ៉ាងកាច សាហាវបំផុត ដែលគ្មាន​ថ្នាំ​ព្យាបាលនៅឡើយទេម​កទល់ថ្ងៃនេះ។ឯកឧត្តម ក៏បានអំពាវនាវដ​ល់បងប្អូន​ប្រជាពលរដ្ឋបន្ត​ប្រើប្រាស់ម៉ាស់ ឧស្សាហ៍​ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ហើយកុំទៅទីប្រជុំ​ជន ដែលមានមនុស្សច្រើន បើគ្មានការចាំបាច់អ្វីទេនោះ។

ជាមួយនោះឯក​ឧត្តម បាននាំយកគ្រឿងឧបភោគ បរិភោគជា អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ភេសជ្ជៈ ម៉ាស់ អាល់កុល និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧ​ត្តមផ្ទាល់ជូនយោធិនពិការមណ្ឌល៣១៧ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ត្រូវ​បាន​មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ទទួលបានផ្ទះ១ខ្នងពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ បិ​ទបញ្ចប់យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​លក់ដូរ​នៅលើ​ដីឡូ​ឯ​កជន ប្រត្តិកម្មទៅ​លើអាជ្ញា​ធរស្រុក​អូរជ្រៅ​ រឿងកា​យផ្តាច់ផ្លូវ និង​ប្តូឲ្យ​ពួក​គាត់​​ទៅ​លក់​នៅកន្លែង​ផ្សេង (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ បន្តចុះពិនិត្យ​ និង​ដកហូតបា​នផ​លិតផលខូចគុណភាព និងហួស​កាលបរិច្ឆេទប្រើប្រាស់ ពីអាជីវករដាក់តាំងលក់​នៅតាមបណ្តា​គេហដ្ឋាន និងតូប​លក់ទំនិញ នៅក្រុង​ប៉ោយប៉ែត (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3567 នាក់
ម្សិលមិញ :
5485 នាក់
សប្តាហ៍នេះ :
53084 នាក់
ខែនេះ :
319996 នាក់
3 ខែនេះ :
1155421 នាក់
សរុប :
19599740 នាក់