ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់
Tue,28 September 2021 (Time 05:01 PM)
ដោយ ៖ ខ្មែរម្ចាស់ការ tvonline (ចំនួនអ្នកអាន: 37នាក់)


ខេត្តបន្ទាយមានជ័យ:នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍សញ្ញាផែនដី ប្រចាំនៅច្រកបឹងត្រកួន ស្រុកថ្មពួក បាននាំយកអំណោយមានដូចជា ទឹកបរិសុទ្ធ ចំនួន១០០យួរ និងស្រាបៀរ ចំនួន១០០កេស មកឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់។
នេះគឺជាទឹកចិត្តដ៏សប្បុរសក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ និងប្រតិបត្តិការសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអរគុណដល់សប្បុរសជន ដែលតែងតែលើកទឹកចិត្ត និងផ្តល់ជាអំណោយ ជាគ្រឿងឧបភោគ បរិភោគនិងសម្ភារៈមួយចំនួន ដល់កងកម្លាំងដែលកំពុងមមាញឹក ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេស ចុះបំពេញការងារជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។


ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់នៃការចម្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ទទួលបានផ្ទះ១ខ្នងពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តបន្ទាយមានជ័យ បិ​ទបញ្ចប់យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​លក់ដូរ​នៅលើ​ដីឡូ​ឯ​កជន ប្រត្តិកម្មទៅ​លើអាជ្ញា​ធរស្រុក​អូរជ្រៅ​ រឿងកា​យផ្តាច់ផ្លូវ និង​ប្តូឲ្យ​ពួក​គាត់​​ទៅ​លក់​នៅកន្លែង​ផ្សេង (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ បន្តចុះពិនិត្យ​ និង​ដកហូតបា​នផ​លិតផលខូចគុណភាព និងហួស​កាលបរិច្ឆេទប្រើប្រាស់ ពីអាជីវករដាក់តាំងលក់​នៅតាមបណ្តា​គេហដ្ឋាន និងតូប​លក់ទំនិញ នៅក្រុង​ប៉ោយប៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរប្រុស ស្រីចំនួន៣៧​នាក់ បម្រុងលួចឆ្លងដែន​ខុសច្បាប់ចូលទៅប្រ​ទេសថៃ ត្រូវបានកម្លាំង​វរៈ​សេនាតូច​ថ្មើជើង​លេខ ៥​១៣ ឃាត់ខ្លួន​ ខណៈ​កម្លាំងកំ​ពុងចុះត្បាត (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2999 នាក់
ម្សិលមិញ :
5485 នាក់
សប្តាហ៍នេះ :
52516 នាក់
ខែនេះ :
319428 នាក់
3 ខែនេះ :
1154853 នាក់
សរុប :
19599172 នាក់