ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឃាត់ខ្លួនជ​នសង្ស័​យចំនួន១០នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោ​យចេតនា មាន​ស្ថានទម្ងន់ទោស​ បណ្តា​ល​ឲ្យ​១​នាក់(មានវីឌឺអូរ)
Tue,07 September 2021 (Time 05:51 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 60នាក់)


ខេត្តបាត់ដំបង៖ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រវាងយុវ​ជនពីរក្រុមបានប្រើប្រាស់ កាំបិត ដំបង និងដុំថ្មកាប់វាយ និងគប់គ្នា បណ្តាល​អោយមរណៈភាពនៃជនរងគ្រោះ ០១នាក់ ត្រូវ​បានសមត្ថកិច្ច​បើកការស្រាវជ្រាវ រហូតធ្វើការនាំខ្លួនជនសង្ស័យ០២ក្រុម មានចំនួន១០នាក់មកកាន់ ស្នង​ការ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលបាន​​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍​ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង និង​មានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរា​ជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ២០២១ វេលា​ម៉ោង០៨និង៣០នាទី នៅ​ចំណុចភូមិព្រែកតាតន់ សង្កាត់​ព្រែកព្រះស្តេច ក្រុងបាត់ដំបង លោកបាន ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមាន​ស្ថានទម្ងន់ទោស ដោយសារមរណៈភាពនៃ​ជនរងគ្រោះ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០២​ក្រុម មានចំនួន១០នាក់មកកាន់ស្នងការ។

ជនសង្ស័យទាំងពីរក្រុមត្រូវបានឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុង​បាត់ដំបង
២- ឈ្មោះ សែម វិរ: ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ៣- ឈ្មោះ មាស គ្រឹស្នា ហៅបារាំង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ​ ក្រុងបាត់ដំបង
៤- ឈ្មោះ វី ចិន្តា ហៅខ្មៅ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
៥- ឈ្មោះ ដៀប សុខឡេង ​ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង​បាត់ដំបង
៦- ឈ្មោះ លី ថុនា ភេទប្រុស អាយុ២៣​ឆ្នាំ ​មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្ត​បាត់ដំបង
៧- ឈ្មោះ សុក ប៊ុនទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុ​ងបាត់ដំបង
៨- ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង
៩- ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង
១០- ឈ្មោះ សឺន សិទ្ធិសក័ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង​បាត់ដំបង។

វត្ថុតាង ដកហូតបានរួមមាន៖
- ដំបងដែក មានរាងបួនជ្រុងប្រវែង ៧០សង់ទីម៉ែត្រ ០១ដើម
កាំ​បិតដែក មានដង​ឈើប្រវែង ៩០សង់ទីម៉ែត្រ ០១ដើម
​ម៉ូតូម៉ាកហុងដាវេវ ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។​
​គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២និង៤០ នាទី​នៅចំណុ​ចក្រុមទី ២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យទាំង០២​ក្រុមខាងលើ​បាន ធ្វើសកម្មភាពប្រើប្រាស់កាំបិត ,ដំបង និងដុំថ្ម,កាប់,វាយ និងគប់ទៅលើជន​រងគ្រោះឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង បណ្តាលឲ្យស្លាប់ នៅពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះធ្វើការស្រាវជ្រាវ រហូតបាននាំខ្លួន​ជនស​ង្ស័យទាំងពីរក្រុម មានចំនួន ១០នាក់ ហើយត្រូវបា​នកា​រិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
សូមអញ្ជើញទស្សនានូវវីដឺអូរដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10259 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
74251 នាក់
ខែនេះ :
362950 នាក់
3 ខែនេះ :
1251795 នាក់
សរុប :
19400643 នាក់