ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឧបទ្ទវហេ​តុគ្រោះ​ថ្នាក់ចរាចរណ៍ បង្កឡើង​ដោយ​ជនជាតិចិ​ន បើក​រថយន្តបុក​ម៉ូតូមួយគ្រឿង រួចបន្ត​ទៅ​បុករថ​យន្តមួយគ្រឿងទៀត សំ​ណាងល្អមិនមា​នអ្នកគ្រោះថ្នាក់
Wed,08 September 2021 (Time 06:35 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 27នាក់)


ខេត្តបន្ទាយមានជ័យ៖​ដោយ​សារតែកា​របើក​បរខ្វះការប្រុង​ប្រយ័ត្ន បង្ក​ឲ្យមា​នគ្រោះ​ថ្នាក់ចរាចរណ៍​កើត​ឡើង​ជាក់ស្តែង​នៅយប់ថ្ងៃទី០​៨ ខែកញ្ញា ឆ្នាំ២០២១ ​នៅវេលាម៉ោង០១ និង១៥នាទី​យប់​មាន​ករណី​គ្រោះថ្នាក់ចរា​ចរណ៍​មួយកើតឡើង​រវាង​រថយន្តម៉ាកអូឌី​ព​ណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេ​ញ 2AH 58 78 បើក​បរដោយបុរស​ជ​នជា​តិចិនម្នាក់ បាន​បុកម៉ូតូ១​គ្រឿង​អូសពី​កែងជ្រូក​ខ្វៃរ​ហូត​ដល់​កែង​ផ្ទះ​សាំបូរី ចំណុចផ្លូវបំបែកជា​បួន រយះចំងាយរាប់រយម៉ែត្រ រួចបន្ត​បុក​រថយន្តមួយ​គ្រឿងទៀតម៉ាក nissanពីរ​បាំ​ង​បន្តទៀត ​ហើយ​បានរេ​ចង្កូត​ទៅបុកផ្ទះ​សាំ​បុរីលក់​អាយកូម​ ស្ថិត​នៅក្នុងភូ​មិក្បាល​ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​បង្កការភ្ញាក់ផ្អើល​ដលប្រជាពលរដ្ឋ​ សំណាង​ល្អមិនមាន​អ្នកគ្រោះ​ថ្នាក់។

​ក្រោយពីកើត​ហេតុភ្លាម​កម្លាំងនគ​រ​បាលក្រុងប៉ោយប៉ែត បាន​ចុះទៅដល់​គោល​ដៅ​បានធ្វើការ​វាស់​វែង​ និង​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​បង្ក​ជា​ជន​ជាតិ​យក​ទៅកាន់​អធិការដ្ឋាន​ន​គរបាល​ក្រុង​ប៉ោយប៉ែ​ត ដើម្បីអនុវ​ត្ត​តាមនិតិវិធី។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់​ចរាចរណ៍​ខាង​លើនេះ​ មិនមាន​គ្រោះថ្នាក់ដល់​អាយុ​ជីវិត​មនុស្សនោះទេ រីឯមធ្យោបាយ​ពាក់ព័ន្ធទាំងរថយន្តនិងម៉ូតូ​ ត្រូវបា​ន​កម្លាំងសមត្ថកិច្ចយកទៅកាន់​អធិការនគរ​បាលក្រុង​ប៉ោយប៉ែត រងចាំ​ដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9805 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73797 នាក់
ខែនេះ :
362496 នាក់
3 ខែនេះ :
1251341 នាក់
សរុប :
19400189 នាក់