ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
២នាក់​ស្លាប់ និង​៧នាក់​ផ្សេងទៀតរង​របួសធ្ងន់ ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ បង្កឡើង​ដោយ​រថ​យន្ត​គ្រឿង បើក​បុកម៉ូតូ​ ហើ​យបន្តទៅបុ​កគោយន្តកន្ត្រៃ​ទៀត នៅ​លើកំណាត់ផ្លូវជាតិលេ​ខ​៦ ក្នុងស្រុកព្រះនេត្រព្រះ
Wed,08 September 2021 (Time 06:54 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 29នាក់)


ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត១គ្រឿង បើកព្រ​ហើនខ្វះការប្រុងប្រយ័ត្ន ក៏ស្រាប់តែ​បើកទៅបុកម៉ូតូ ហើយបន្តទៅ​បុកគោយន្ត​កន្ត្រៃ​ទៀត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់​យ៉ាងអាណោច​អធមនិង៧នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ក៏រន្ធត់នេះ បានកើតឡើងកាលពី​វេលាម៉ោង៦និង៤០នាទី​យប់ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុច​ខាងកើត​ស្ពានអូរ​ឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិកា​រនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេ​តុនោះ​មានរថយន្ត១គ្រឿងម៉ាកHIGHT​LANDER ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5046​បើកបរ​ដោយ​ឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីកើតទៅលិ​ចលុះបើកដល់ចំណុចកើតហេតុនោះ ក៏​ស្រាប់​តែ​បើក​ទៅបុកម៉ូតូ១​គ្រឿងម៉ា​កទ្រីមសេរី១​៩៩៩ ពណ៍ខ្មៅ គ្មាន​ស្លាកលេខ ដែលអ្នកបើកមានឈ្មោះ សឿន តុលា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្ត បន្ទាយ​មានជ័យ ពេញទំហឹង​ពីក្រោយ បណ្តាលឲ្យ​របួសជើងឆ្វេងធ្ងន់ រថយន្តមិនបានឈប់ បំរុងបើក​គេចហើយ​បន្តទៅបុកជាមួយ​គោយន្តកន្ត្រៃ១គ្រឿងទៀត បើក​បរក្នុងទិសដៅ​ពីលិចទៅកើតអ្នក​បើក​គោយន្តមានឈ្មោះ ក្រិញ ជុំ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឡោតេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បណ្តា​លឲ្យស្លាប់​២នាក់ នៅនឹងកន្លែងកើតហេតុ អ្នក​បើកគោយន្តនិងអ្នករួ​មដណើរម្នាក់ជាប្រពន្ធ ចំណែ​កកូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់។ចំពោះអ្នកបើក រថយន្តនិ​ងអ្នករួម​ដំណើរសរុប​៥នាក់របួសធ្ងន់សរុបអ្នករបួ​សធ្ងន់៧នាក់។
ក្រោយពីកើតហេតុហើយអ្នករងរ​បួសធ្ងន់ត្រូវបានបញ្ជូន​ទៅព្យាបាលនៅមន្ទីរ​ពេទ្យខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

លោកវរសេនីយ៍ឯកបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើក​រថយន្ត បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នក​គោយន្តកន្ត្រៃបត់ឆ្វេងប្តូរ ទិសមិ​នប្រយ័ត្ន។​ម៉ូតូគោយន្តនិងរថយន្ត ត្រូវនគ​របាលជំនាញយកមករក្សាទុកនៅអធិ ការដ្ឋាននគរបាល​ស្រុក ក្រោយពី​ពិនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះ​ស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9745 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73737 នាក់
ខែនេះ :
362436 នាក់
3 ខែនេះ :
1251281 នាក់
សរុប :
19400129 នាក់