ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមា​ន់ និងប្រហិតចម្រុះ ចំនួន៣តោន ដឹកតាមរថយន្ត ត្រូវអគ្គ នា​យ​ក នៃអគ្គនាយកដ្ឋា​នសុខ ភាពសត្វ បង្ក្រាបបាននៅស្រុកថ្មពួក
Wed,08 September 2021 (Time 07:15 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 37នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនា​ញអគ្គនាយកនៃ​អគ្គនាយកដ្ឋានសុខភាពសត្វ ដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរា​ជរ​ដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុ​ម​ការងារអន្តរាគមន៍ បង្ក្រាបបទល្មើស​ចលនាសត្វ និង​ផលិតផលមាន ដើមកំណើតពីសត្វ សហការ​ជា មួយការិយាល័យផលិតកម្ម និងប​សុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្តប​ន្ទា​យមានជ័​យ ព្រមទាំងស​ហការជាមួយ វរ:ព្រំដែន៨០៧នៃស្រុកថ្មពួក បានចុះស្ទាក់ចា​ប់រថយន្ត២ គ្រឿងម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand ក្រោយពីឃាត់រថ​យន្តទាំង២គ្រឿង បានឆែកឆេក្នុងរថយន្តបានរកឃើញ សាច់សត្វជ្រូក, ស្លាបមាន់, គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោន ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

លោក តាន់ ផាន់ណារ៉ា បានឲ្យដឹងថា រថយន្ត២គ្រឿង​ដែលលួចដឹកសាច់ជ្រូក ស្លាបមាន់​គ្រឿង​ក្នុងមាន់ និងប្រហិតចម្រុះ ចំនួន ៣តោន ខាងលើ​បានដឹកចេញពីប្រទេសថៃ ចូលមកតា​មច្រកបឹង​ត្រគួន យកម​កលក់ចែកចា​យក្នុងទីផ្សារក្នុ​ងខេត្តបន្ទាយមានជ័យ ​ក៏ត្រូវបានអគ្គនា​យក​នៃអគ្គ​នាយ​កដ្ឋានសុខភាពសត្វបង្ក្រាបបាន។

លោកតាន់ ផាន់ណារ៉ា បានបញ្ជាក់ថាក្រោយពីឃាត់​រថយន្តខាងលើរួច​ក្រុមការងារបាន​បញ្ជូនវត្ថុ​តាង និងបទល្មើសខាងលើនេះ ​ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ​មានជ័យ ដើម្បីចាត់ការ​ទៅតាមនីតិវិធីច្បាប់ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំង ​វរសេនាតូចថ្មើរជើងលេខ​៥១៤ សហការ​ជាមួយកម្លាំងចម្រុះ ឃាត់​ខ្លួនពលករខ្មែរ ១១​នាក់ ដែល​បំរុងឆ្លងដែ​នចូលទៅប្រទេសថៃ ខុសច្បាប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9829 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
73821 នាក់
ខែនេះ :
362520 នាក់
3 ខែនេះ :
1251365 នាក់
សរុប :
19400213 នាក់