ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពិធីសំណេះ​សំណាលសួរសុខទុ​ក្ខ និងបញ្ចូល​សមាជិកគណបក្សប្រជា​ជនកម្ពុជា ចំនួន៩០នាក់ មក​ពី​សមា​គម​ន៍រ៉ឺម៉ក់​សន្តិភាព នៅស្នាក់​ការគណ​បក្សប្រជាជនកម្ពុជា ក្រុង​ប៉ោយប៉ែត
Wed,08 September 2021 (Time 08:03 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 73នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ​ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រ​ជាជ​នកម្ពុជា​ខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្តបន្ទា​យមានជ័យ ឯកឧត្តម ប៉ាន់ខែម ប៊ុន ថន នាយ​ករងខុទ្ទកាល័យសម្តេចតេ​ជោ អញ្ជើញ​ជាអធិបតីក្នុងពិ​ធីសំណេះ​សំណាលសួរសុខទុក្ខ និង​បញ្ចូល​សមា​ជិកគ​ណបក្សប្រជា​ជនកម្ពុជា ចំនួន៩​០នា​ក់ មកពី​សមាគ​មន៍រ៉ឺម៉ក់សន្តិភាព នៅស្នាក់កា​រគណបក្ស​ប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញរួមពីលោ​ក លោកស្រី សមា​ជិក​អចិន្ត្រៃ​គណៈ​បក្សខេត្ត​មាន​ អភិបា​ល​រង​ខេត្ត ,ស្នងការរងខេត្ត ,លោក​ឧត្តម​សេ​នីយ៍ត្រី បោន ប៊ិ​ន មេបញ្ជាកា​រក​ងរាជអាវុ​ធហត្ថខេត្ត ,លោក​ សាន ស៊ានហូ ប្រធាន​ក្រុមប្រឹក្សាក្រុង,លោ​កគា​ត ហ៊ុល អភិបាល​ក្រុងនិងលោ​កវរសេនីយ៍ឯក សៅ​ សា​រឿន អធិកា​រនគរ​បាលក្រុងផងដែរ។​

នាឱកាសនោះដែ​លឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណ​បក្សប្រ​ជាជនខេត្ត បានមានប្រសា​សន៍​ថា ដោយ​ក្រោម​ការដឹកនាំ​របស់​គណ​បក្សប្រ​ជា​ជនកម្ពុជា ដែ​ល​មាន​ស​ម្តេច​តេជោ ហ៊ុន ​សែន ជា​ប្រ​មុខដ៏​ឈ្លៀសវៃ​ បាន​ធ្វើ​ឲ្យប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​​រស់​នៅ​ប្រកប​ដោយ​សុខ​ស​ន្តិ​ភាព​ ​គ្មា​នការ​ភ័យ​ខ្លាច និង​មា​នការ​អភិវឌ្ឍន៍​លើគ្រប់វិស័យដូច​ជា ហេដ្ឋារចនា​សម្ព័ន្ធ សា​លារៀន ​មណ្ឌល​សុខ​ភាព​ ផ្លូវ ​អណ្តូង​ទឹក ស្រះ​ទឹក ប្រឡា​យទឹក វត្តអារា​ម​​ជាដើម​។ល។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុន ថន បាន​ណែនាំដ​ល់ប្រជាពល​រដ្ឋ កុំស្តាប់​តាម​ការញុះ​ញុង បំពុល បំ​ប៉ោងភូតភ លាបព័ណ​ពី​ជនអ​គ​តិមួយចំនួន បាន​ធ្វើ​ឲ្យ​បងប្អូន​មិនទ​ទួល​យកសន្តិភាព​ ក្នុង​ពេល​ដែល​បងប្អូន​កំពុងតែ​រស់នៅ​ក្រោមម្លប់ស​ន្តិភាព​ ដែល​ក្រោម​ការខិត​ខំប្រឹងប្រែង​ បូជា លះ​បង់​សព្វបែប​យ៉ាង​​របស់គណៈ​បក្សប្រជាជន​កម្ពុជា តាំងពីបា​តដៃទទេ​រហូតម​កដល់បច្ចុប្បន្ន​ មាន​ការអ​ភិវឌ្ឍន៍មិន​ឈ​ប់ឈ ព្រមទាំង​ស្វែងរក​វ៉ាក់​សាំងការពារជំងឺកូវីដ១៩​ចាក់ជូនប្រជាពលរដ្ឋ​បាន​គ្រប់​ទីកន្លែងទូ​ទាំងប្រទេស​ទៀតផង។
ទន្ទឹមគ្នានោះ​ដែ​រគណៈ​អធិបតីបាន​ចែកអំ​ណោយជូ​នប្រជាព​លរដ្ឋ​ ក្នុង​មួយគ្រួសារទទួលបាន​អង្ករ ,មី ,ត្រី ខ​ ,ទឹកត្រី ,ទឹក​ស៊ីអ៊ីវ ម៉ា​ស និង​ថវិការមួយ​ចំនួនផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លក់​បន្លែ​នៅផ្សារចិ​នខ្មៅ ពេល​យប់នៅស​ល់ស្អុយរលួយ បន្តដឹ​ក​យកមក​លក់នៅផ្សារ ​ហ៊ុយ ឡេង ខឹងម្ចាស់​ផ្សារមិ​ន​ឲ្យចូលលក់ លើក​គ្នាទៅតវ៉ា​នៅមុខសាលាខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ដើម្បីយកទៅបែងចែកដល់កម្លាំងដែលកំពុងចុះបំពេញបេសកកម្ម តាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងកម្លាំងចុះអន្តរាគមន៍ជួយពលរដ្ឋ ដោយសារគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ tvonline)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខ យោធិនពិការ និងនាំ​យកគ្រឿងឧបភោគ បរិភោគ ជូន​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ​តេជោភ្នំឆ័ត្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ គ​ន់ គីម បានបន្តដឹកនាំ​អាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិកា​រជួយ​សង្គ្រោះពលរដ្ឋរង​គ្រោះ ដោយទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុ​នហេង ​អញ្ជើញចូលជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង មន្ត្រីមន្ទីរ សុខាភិ​បាលខេត្ត ក្នុងគោល​ដៅពង្រឹងវិធានការ​ការពារ ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8838 នាក់
ម្សិលមិញ :
12404 នាក់
សប្តាហ៍នេះ :
72830 នាក់
ខែនេះ :
361529 នាក់
3 ខែនេះ :
1250374 នាក់
សរុប :
19399222 នាក់