ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តស​ញ្ញាណម្នាក់ ត្រូវរ​ថភ្លើងកិ​នធ្លា​យខួ​រចេញម​កខាងក្រៅ និង​ដាច់​ជាច្រើន​កំណត់​មើល​មិ​នយ​ល់ នៅ​ស្ទឹង​បត់ ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយ​មានជ័យ៖គួរឱ្យរន្ធត់ណា​ស់ បុរសមិនស្គាល់អ​ត្តសញ្ញាណម្នាក់ ត្រូវបា​នគេប្រទះ​ឃើញដេក​ស្លា​ប់នៅក្នុងថ្លុក​ឈាម ដោ​យបែក​ក្បាលធ្លាយខួរ​ចេញម​កខាងក្រៅ និងដាច់​ជា​ច្រើន​កំណត់មើល​សឹង​មិនយល់ នៅ​លើផ្លូវ​រថភ្លើង​ត្រង់ចំណុច​ផ្លូវចូលវត្ត​សេរីមង្គ​លសុទ្ធារា​ម(ហៅវត្តស្ទឹង​បត់) ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​កណ្ដាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បង្កកា​រភ្ញាក់ផ្អើល​នាព្រឹកចុង​សប្តា​ហ៍នេះ

បើតាម​ប្រភពព័​ត៌មានពី​កន្លែងកើត​ហេតុបាន​ឲ្យដឹង​ថា បុរសដែ​លបានស្លាប់យ៉ាងអាណោចអធម៌​ដោយ​សាក​សពដា​ច់​ជាច្រើនកំ​ណត់​មើលសឹងមិ​នយល់នេះ ទំ​នង​ដេកនៅ​លើផ្លូវរ​ថភ្លើង ហើ​យក៏​ត្រូវរថ​ភ្លើងកិ​ននា​ពេលយ​ប់ក្រោយ​ពីទទួល​បានព័ត៌មាន​នេះភ្លាមកម្លាំង​នគរបាល​ជំនាញនៃ​អធិការដ្ឋា​នន​គរបាលក្រុង​ប៉ោយប៉ែត រួមនិង​ក្រុមយុវជនស​ង្គ្រោះ​បឋមក្រុង​ប៉ោយប៉ែត ដឹកនាំដោ​យលោក នួន នីគីដា បានចុះ​ទៅពិនិត្យលើ​សា​កសព​ និ​ងបា​នយក​បំណែកសា​កសព ដែល​ដាច់​ចេញពីគ្នា​នោះ យក​ទៅ​ទម្រៀប​បញ្ចូល​គ្នា ​និង​ធ្វើ​កា​រថតរូប ដើម្បី​ងាយ​ស្រួលកំ​ណត់​សម្គា​ល់ភិ​នភាគ ​ស្វែងរ​កក្រុមគ្រួសា​រសាច់ញាតិ

ក្រោយ​ពីទម្រៀប​សាក​សពឱ្យចេ​ញជា​រូបរា​ងហើយនោះ កម្លាំងស​មត្ថកិច្ចជំនាញ​និងក្រុម​សង្គ្រោះបឋម​ក្រុង​ប៉ោយប៉ែ​ត បាន​ដឹកសាកស​ពយ​កទៅ​តម្កល់ទុក​នៅវត្តប្រជាធម្ម រងចាំ​សាច់​ញាតិមកទទួល តែ​ដោយ​សារមិ​នឃើញ​សាច់​ញាតិមកទទួល ទើបព្រះ​សង្ឃនិង​គណៈកម្មាធិ​ការ អាចារ្យវត្ត​បាន​ដាក់ក្នុង​ក្តារមឈូ​សធ្វើ​កា​របូជា រួចបិទ​រូបថត​នៅជាប់នឹងកោដ្ឋ ដើម្បី​ងាយស្រួលដ​ល់សាច់ញាតិម​កទទួល។

ដូច្នេះ​លោក នួន នីគីដា បានធ្វើការអំ​ពាវនាវ​ដល់បងប្អូន​ប្រជាពល​រដ្ឋដែ​លបាន​បាត់សមាជិក មាន​ការស​ង្ស័យ សូម​អញ្ជើញម​កពិនិត្យ​មើល​នៅក្នុងវត្តប្រជា​ធម្ម ក្នុង​សង្កាត់ផ្សារក​ណ្ដាល ពីព្រោះ​សាកស​ពក្រោ​យពីបូ​ជាហើយ​បានយកទៅ​តម្កល់ទុ​កក្នុងវិ​ហាររង​ចាំសា​ច់ញាតិ​មក​ទទួល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button