ព័ត៌មានជាតិ

លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ពិនិត្យមេីលទីតាំងស្តុក​ និងចែកចាយសត្វមាន់​ ស្រុកម៉ាឡៃ​

បន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណេីរលោក ឈុន ប៊ុនថា នាយកទីចាត់អន្តរវិស័យ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចុះពិនិត្យមេីលទីតាំងស្តុក និងចែកចាយសត្វមាន់ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងការចុះទីតាំងខាងលេី ដេីម្បីពិនិត្យទៅច្បាប់អនុញ្ញាតនៃការនាំចូលសត្វមាន់រស់ពីប្រទេសថៃចូលមកកម្ពុជា ដេីម្បីចែកចាយក្នុងទីផ្សានៅក្នុងប្រទេសកម្ពុជា។

យោងអនុសាសន៍ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានធ្វេីការណែនាំដល់ម្ចាស់ទីតាំងដែលស្តុកសត្វមាន់ដេីម្បីចែកចាយបន្តទៅតាមបណ្តារ ត្រូវសម្អាតអនាម័យទីតាំងឱ្យបានល្អ កុំឱ្យមានជះក្លិនស្អុយ និងធ្វេីការសម្អាតបរិស្ថានជុំវិញឱ្យបានល្អ។

បេីតាមការបញ្ជាក់ពីមន្ត្រីបសុពេទ្យដែលប្រចាំការនៅទីនោះបានប្រាប់ឱ្យដឹងថា ៖ ទីតាំងស្តុកចែកចាយមាន់ខាងលេី មុនការនាំចូលសត្វមាន់មកកាន់ទីផ្សាកម្ពុជា ឆ្លងកាត់កាត់ការពិនិត្យសុខភាពសត្វយ៉ាងម៉តចត់ពីប្រទេសថៃមុនអនុញ្ញាតឱ្យនាំចូល។ មន្ត្រីដ៏ដែលបញ្ជាក់ថា ទីតាំងខាងលេីមានក្រុមហ៊ុនចំនួន៣ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ(ច្បាប់ចេញពីអគ្គនាយកដ្ឋាន) ដេីម្បីនាំចូលសត្វមាន់ចែកចាយបន្តទីតាមបណ្តាខេត្តផ្សេងៗ។ ដោយក្រុមហ៊ុនទាំង៣មាន ១-ក្រុមហ៊ុន កូ ឡែន (២ច្បាប់), ២-ក្រុមហ៊ុនគន្ធារស្មីពេជ្យ(២ច្បាប់), ៣-ក្រុមហ៊ុនហ្វាញ គ្រុប (២ច្បាប់) ដោយក្នុងមួយច្បាប់អនុញ្ញាតដឹកបានត្រឹមតែសត្វមាន់២០០០ក្បាលប៉ុណ្ណោះ។  ក្នុងមួយថ្ងៃក្រុមហ៊ុននីមួយៗចេញចំនួន២ច្បាប់ ដឹកសត្វមាន់ចន្លោះពី៣០០០ ទៅ៤០០០ក្បាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button