ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនថ្លែងអំ​ណរគុណដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ដែល​បានផ្តល់​អំ​ណោយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដល់​ខេត្តប៉ៃលិន សម្រាប់​យកទៅ​ចែក​ជូនបន្ត​ដល់​ពលរដ្ឋ​ដែលរងគ្រោះដោ​យជំន​ន់ទឹកភ្លៀង

(ប៉ៃលិន)៖អំណោយខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមកដល់ខេត្តប៉ៃលិ​នហើយ​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២២នេះ រងចាំតែខាងរដ្ឋបាលខេត្ត ចែកជូនបន្តដ​ល់ប្រជា​ពលរដ្ឋដែលរ​ងគ្រោះដោ​យជំនន់​ទឹកភ្លៀង។

ជាមួយគ្នាផងដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងគិតគូ​រប្រជាព​លរដ្ឋគ្រប់​កាលៈ​ទេសៈ បានឧបត្ថម្ភ អង្ករ ចំនួន ៥០តោន និងថវិកា ចំនួន១០០.០០០$(ដុល្លា) ដល់រដ្ឋបា​លខេត្តប៉ៃ​លិន ដើម្បីដោះ​ស្រាយបញ្ហា​ទុក្ខលំបាក ជូនប្រជាព​លរដ្ឋនៅមូលដ្ឋាន ដែលមានជីវភាពខ្វះខាត រងគ្រោះ​ដោយធម្មជាតិ និងបញ្ហាផ្សេងៗ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button