ព័ត៌មានជាតិ

មេបញ្ជាការ​កងពលតូចថ្មើរ​ជើងលេ​ខ៥១ ចាត់តាំ​ងកម្លាំ​ងអន្តរាគមន៍ ចុះជួយ​ប្រជាពលរ​ដ្ឋដែល​រងគ្រោះ​ដោយ​ជំន​ន់ទឹកភ្លៀង

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

នា​ថ្ងៃព្រ​ហស្បតិ៍ ១៣ រោច​ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២​៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុ​លា ឆ្នាំ២០២៣ បានចា​ត់តាំងកម្លាំង​អន្តរាគមន៍ ដឹក​នាំដោយវរសេនីយ៍​ត្រី ដែង សុភីវ ចុះជួយរៀ​បចំ​ទីទួល​សុវត្ថិភាព ស្ថិតនៅផ្លូវវាងក្រុងសិរីសោ​ភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា ដោយ​សារមានប៉ុន្មាន​ថ្ងៃមាន​ភ្លៀងធ្លាក់ជា​បន្តបន្ទាប់​ បណ្ដាលឲ្យទឹក ជនលិច​តំបន់មួយ​ចំនួននៅក្នុងខេត្តបន្ទាយមានជ័​យ។ កង​កម្លាំងចម្រុះរួមជាមួយ​អាជ្ញាធរមូលដ្ឋាន បានចុះ​ត្រួតពិនិត្យ និងជម្លាស​ប្រជា​ពលរដ្ឋដែល​រងគ្រោះ​ទៅកា​ន់ទីទួលសុវត្ថិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button