និវត្តជន និងគ្រួសារកងទ័ពជួបការលំបាក ចំនួន៥៧គ្រួសារ នៅស្រុកព្រះនេត្រព្រះ ទទួលបានអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បាននាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់និវត្តជននិងគ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខនិវត្តជននិងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេសឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលការលំបាក ផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះនិវត្តជននិងគ្រួសារកងទ័ពចំនួន៥៧ គ្រួសារ ទទួលបានអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៨មុខ និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរនិវត្តជន និងគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន។សូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕