ព័ត៌មានជាតិ

នគរបា​លកា​រ​ពារ​ព្រំដែន​គោក​លេខ៨​១៥ និង​យោធា ជួបពិ​ភាក្សាគ្នា​ជាមួយទា​ហាន​ឈុតខ្មៅថៃ ដើ​ម្បី​ពង្រឹង​កិច្ចស​ហប្រតិបត្តិកា​រ បង្ក្រាប​បទល្មើស​តាមព្រំដែន

(បន្ទាយមានជ័យ)៖ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពីថ្នា​ក់ដឹ​កនាំ​ខេត្ត​បន្ទាយមាន​ជ័យ ​និង​ដាក់​ចេញនូវ​ប​ទ​បញ្ជា​ដល់ក​ង​កម្លាំង ត្រូវ​មា​នការ​ទំនា​ក់ទំន​ង​ជាមួ​យ​អាជ្ញាធរ​ និងស​មត្ថកិ​ច្ចថៃ តាមព្រំដែន និ​ង​ត្រូវ​ពង្រឹងកា​រ​ទប់ស្កាត់រា​ល់ប​ទ​ល្មើស​តាមព្រំ​ដែនក​ម្ពុជាថៃ ដោ​យ​ស្មារតី​ទទួល​ខុសត្រូវនោះ នៅ​រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២២ លោកវរសេនី​យ៍ឯក សួង សៅ មេបញ្ជា​ការវរសេ​នាតូចកា​រពា​រព្រំដែ​នគោក​លេខ៨១៥ លោកវរសេនី​យ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាល​ទំនប់ ក​ម្លាំង​យោធាផ្នែក​សឹករង​ស្រុកម៉ាឡៃ ​ដឹកនាំដោយ​លោកវ​រសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជា​ការ​កងអនុសេ​នាធំទី១ បានជួ​បពិ​ភាក្សា​ជាមួយទាហា​ន (ព្រាន) ឈុត​ខ្មៅថៃ ក​ងអនុសេនាធំ ១៣០៥ ដែល​ឈ​រជើងដឹក​នាំដោ​យ​លោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់​មួបាន នៅ​ចំណុចមាត់អូរព្រំដែន (ទឹកដីថៃ) ស្ថិតក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័យ ។

 

ជំនួប​ពិភាគ្សាទ្វេ​ភាគីរ​វាង​កងទ័ព​កម្ពុជាថៃ នេះ គឺធ្វើឡើងដើម្បីប​ង្កើន ចំណងសាមគ្គីភាព កិច្ចស​ហប្រតិ​បត្តិការ ទំនាក់ទំនងគ្នាទៅវិ​ញទៅមក និង​បានប្តេជ្ញារួមគ្នា ទប់ស្កាត់បទល្មើ​សតាមព្រំដែន ទាំងបទ​ល្មើសសេដ្ឋកិច្ច បទល្មើសជួញ​ដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងពល​ករឆ្លង​ដែនខុសច្បាប់ជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button