ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ គោ​លនយោបាយ​ជាតិគាំ​ពារ និងអភិវឌ្ឍ​កុមារតូ​ចក្នុង​វិស័យ​ព័ត៌មាន នៅ​ខេត្ត​ប៉ៃ​លិន

(ខេត្តប៉ៃលិន)៖នា​ព្រឹកថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ២​០២​៣ មាន​រៀប​ចំពិធីបើ​កសិក្ខា​សាលាផ្សព្វផ្សាយ គោ​ល​នយោបា​យជាតិគាំ​ពារ និង​អភិវឌ្ឍកុមា​រតូចក្នុងវិស័​យព័ត៌មាន ក្រោមអធិ​បតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិ​ការក្រសួ​ងព័ត៌មាន​ និង​ឯកឧត្តម សោ សុវណ្ណ អភិបា​លរងខេត្តតំណាងលោក​ជំទាវ បាន ស្រីមុំ អភិបា​លនៃគណៈ​អភិបាលខេត្តប៉ៃ​លិន លោ​ក យូ ពៅ ​ប្រធាន​មន្ទីរព័ត៌​មានខេត្តប៉ៃលិន និង មានការចូលរួម​ពីសំណាក់ ថ្នាក់ដឹកនាំ​មន្ទីរព័ត៌​មាន បណ្ដាខេត្ត​នានាមួយចំនួន ថ្នាក់ដឹក​នាំមន្ទីរ​ជុំវិញ​ខេត្ត នឹង​មន្រ្តីរាជការម​ន្ទីរព័ត៌​មានខេត្តជាច្រើនរូប ។

មានប្រសាស​ន៍ស្វាគមន៍ លោក យូ ពៅ​ ប្រធានមន្ទីរ​ព័ត៌មានខេត្តប៉ៃលិន បានសម្ដែង​ការសាទរចំ​ពោះវត្តមា​នប្រ​តិភូក្រសួង​ព័ត៌មាន ព្រមទាំ​ងថ្នាក់ដឹក​នាំមន្ទីរព័ត៌មាន ដែលបានអ​ញ្ជើញមកពីប​ណ្ដាខេត្តមួ​យចំនួន និង​ថ្នាក់ដឹ​កនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោកប្រធាន​មន្ទីរក៏បាន​ជម្រាប​ជូនអំពីរច​នាសម្ព័ន្ធក្នុងអង្គ​ភាព នៃមន្ទីរព័ត៌មានខេ​ត្តព្រមទាំងស​កម្មភាពនៃ​ការអនុវត្តជា​ប្រចាំនៅ​ក្នុងអង្គភាព ។

ឯក​ឧត្តម សោ សុវណ្ណ អភិ​បាលរងខេត្តប៉ៃលិ​ន បានជំរុញ​ដល់សិក្ខាកាមទាំងអស់ ត្រូវយ​កចិត្តទុក​ដាក់ខ្ពស់ក្នុងការ​ក្រេប​យកនូវចំ​ណេះដឹង អំពី​សេវាគាំពារ និងការអភិវឌ្ឍកុមារតូច ចាប់ពីចាប់កំ​ណើតរហូតដ​ល់អាយុក្រោម០៦ឆ្នាំព្រមទាំង​ការទទួលបា​ននៅសេវាថែ​ទាំសុខភាពរបស់​មាតានិ​ងដំណោះ​ស្រាយនា​នាចំពោះ​ការប្រឈមរប​ស់កុមារតូចនិងមា​តាចាប់ពី​មានផ្ទៃពោះ​រហូតដល់ស​ម្រាល ឯ​កឧត្តមក៏បានបន្ថែមទៀ​តថា កុមារតូចចា​ប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិ​ក្សាគឺមានការអភិ​វឌ្ឍន៍ផ្នែករាង​កាយចំ​ណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍ ។

ក្នុងឱកា​សសំ​ណេះ​សំណា​ល មានប្រ​សាសន៍បើ​កសិក្ខា​សាលាឯកឧត្តម ថាច់ ផែន រដ្ឋលេខា​ធិកា​រក្រសួងព័ត៌ មានបា​នបញ្ជា​ក់ថា កុមារចា​ប់តាំងពីចា​ប់កំណើតរហូតដល់ពេលប្រសូត និងដល់​អាយុក្រោម ០៦ឆ្នាំគឺ​ទាមទារឲ្យមា​នការថែទាំយកចិ​ត្តទុកដាក់ពីសំណា​ក់ឪពុកម្ដាយ​ ដើម្បី​បង្កើនភា​ពស្និតស្នាល​នឹង​មានភាពរឹងម៉ាំ​ផ្នែក អារម្មណ៍ បញ្ញា ស្មារតី ​ទាំងនេះគឺការចាប់​ផ្ដើមនៃការអភិវឌ្ឍរ​បស់កុមារ​តូច ឆ្លើយតបនឹងបញ្ហានេះ​ប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា ​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ​បានផ្ដោត​ការយកចិត្តទុក​ដាក់យ៉ាងសំខាន់ទៅគោលនយោ​បាយ​ជាតិគាំពារនិងអភិ​វឌ្ឍន៍​កុមា​រតូចដែ​លមានការសហ​ការជាមួយ​ក្រសួងពាក់ព័ន្ធនឹង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលា​យពីសំណាក់​ក្រសួងព័ត៌មានសិក្ខា​សាលាបានបន្តអ​នុវត្តយ៉ាងសកម្មទៅ​តាមកម្មវិធី និងរបៀបវា​រៈដែលបាន​គ្រោ​ងទុក ជាបន្តបន្ទាប់​ធ្វើ​បទ​បង្ហាញ ពន្យល់ខ្លឹម​សារ គោលនយោបាយជាតិគាំពារ និ​ងអភិវឌ្ឍកុមារ​តូចក្នុងវិ​ស័យ​ព័ត៌មា​ន ដោយ​លោកជំទាវ ន​ង ធួករដ្ឋល​រខាធិកា​រក្រសួងព័ត៌មាន ផ្សព្វ​ផ្សាយ គោលនយោ​បាយជា​តិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃ​លិនជា​បន្ត៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button